ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆុត​ណាស់​សីលធំ​ចំ​ថ្ងៃ​អង្គារ​ពេលា​ល្អ​ហូរ​លុយ​ណែន​កាបូប​ឆ្នាំ​ទាំង​៥

2 ឆ្នាំ មុន

មុន​នេះ​បន្តិច​កំពូល​ហោរ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា នៅ​ថ្ងៃ​អង្គារ ទី​២៥ មក​រា​មហា​ឆ្នាំ​ទាំង​៥ រាសី​ខ្ពស់​ហួស​ឆ្នាំ​ដទៃ លោក​អ្នកមាន​ជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​មហាប្រសើរ មាន​លាភ​សំណាង​ធំ​ញុំ​ា​ង​ដំណើរ​ជីវិត​ពិតជា​មាន​ភាព​សុខដុម​គាប់ប្រសើរ​ជា​អនេក ។ នៅ​ថ្ងៃនេះ​បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ ឬ​ទាក់ទង​កិច្ចការ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ជាក់​ជា​មិន​ខាន…

មុន​នេះ​បន្តិច​កំពូល​ហោរ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា នៅ​ថ្ងៃ​អង្គារ ទី​២៥ មក​រា​មហា​ឆ្នាំ​ទាំង​៥ រាសី​ខ្ពស់​ហួស​ឆ្នាំ​ដទៃ លោក​អ្នកមាន​ជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​មហាប្រសើរ មាន​លាភ​សំណាង​ធំ​ញុំ​ា​ង​ដំណើរ​ជីវិត​ពិតជា​មាន​ភាព​សុខដុម​គាប់ប្រសើរ​ជា​អនេក ។

នៅ​ថ្ងៃនេះ​បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ ឬ​ទាក់ទង​កិច្ចការ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ជាក់​ជា​មិន​ខាន ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​លើគោក ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​រកគ្នា​ជា​និច្ច ។ បន្ទាប់​ពី​អាន​ការ​ទស្សន៍​ទាយ​តាម​ឆ្នាំ​នីមួយ​ៗ​របស់​ខ្លួន​ហើយ ប្រញាប់​បញ្ជូន​សារ​បួងសួង​សុំ​ឱ្យ​អ្វី​ៗ​នៅ​ក្នុង​ទំនាយ​នេះ​ក្លាយជា​ការណ៍​ពិត​ឥត​ល្អៀង​ឡើយ ។

ឆ្នាំជូត ជាតិ​ជា​មនុស្ស​មានសំណាង​ល្អ មាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ បើ​លោក​អ្នក​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​នឹង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​ត្រចះត្រចង់​នៅ​ក្នុង​ថ្ងៃសីល​ស្អែក​នេះ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំរោង ហុងស៊ុយ​ល្អ រាសី​ខ្ពស់ត្រដែត លោក​អ្នកមាន​លាភ​មានសំណាង​ល្អ សម្បូរ​លុយ​ចាយ​ពេញ​ៗ​ដៃ ដល់​ពេល​ដល់​វេលា​មាសប្រាក់​ហូរ​ចូល​ហើយ ។ លេខ​នាំ​ហេង​៥៥៥ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​ចូល​មក​គ្រប់​ទិស​ទី រីឯ​អ្នក​រកស៊ី​ជួញដូរ​វិញ​កាក់កប​កាន់តែ​ខ្លាំង​បើ​មានការ​បើកមុខ​របរ​ថ្មី​ផង​គឺ​ពិតជា​ល្អ​បំផុត​សម្រាប់​ឱកាស​ពិសេស​ស្អែក​នេះ ។

ឆ្នាំមមី រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ និង​ស្នាមញញឹម​ជា​និច្ច ។ នៅ​ក្នុង​ថ្ងៃសីល​ស្អែក​នេះ​បើ​លោក​អ្នកធ្វើការ​អ្វី​ក៏​រមែង​ហុច​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ លេខ​សំណាង​១៦៨ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច​ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។

ឆ្នាំច មហា​អ្នកមាន​បញ្ញា​ឈ្លាសវៃ ធ្វើ​កិច្ចការ​អ្វី​ក៏​ប្រពៃ​ជ័យ​មង្គល លោក​អ្នកមាន​លាភ​មាន​លុយ​ហូរ​ចូល​ដូច​ភ្លៀង​ធ្លាក់​ពីលើ​មេ​ឃ ។ តាម​ទំនាយ​កំពូល​ហោរា​ចិន​សែ​បាន​អះអាង​ថា នៅ​ក្នុង​ថ្ងៃ​អង្គារ​ស្អែក​នេះ​លោក​អ្នកមាន​លាភ​ធំ សំណាងល្អ លុយ​ហូរ​ចូល​កាន់តែ​ខ្លាំង រាសី​ឡើង​ខ្ពស់ត្រដែត បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ រាល់​ការងារ​រក​ទទួលទាន​មាន​លាភ​មាន​លុយ​ចូល​ច្រើន​ៗ លេខ​លាភ​៣៥៩ មាន​លាភ​មាន​ជ័យ ហេង​ហេង ។

ឆ្នាំរកា ង៉ូ​វ​ហេង​ល្អ រាសី​ឡើង​ខ្ពស់ត្រដែត លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត សំណាងល្អ​សម្បូរ​លុយ​ចាយ និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ ។ តាម​ជើង​លេខ​បាន​កំណត់​ថា នៅ​ថ្ងៃសីល​ធំ​ស្អែក​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហៀរ​ដៃ និង​ជា​អ្នកមាន​បញ្ញា​វាងវៃ​ធ្វើ​កិច្ចការ​អ្វី​ក៏​ល្អ​ប្រសើរ លេខ​ហេង​២៥៨ មាន​លាភ​មានសំណាង​ល្អ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ