ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដអូមីក្រុងប្រភេទថ្មីមួយទៀត BA.2 កំពុងកើនឡើងនៅដាណឺម៉ាក

3 ខែ មុន

នៅពេលថ្មីៗនេះ ទីភ្នាក់ងារសន្តិសុខសុខភាពរបស់ចក្រភពអង់គ្លេស (UKHSA) បានប្រកាសពីប្រភេទថ្មីនៃកូវីដអូមីក្រុង BA.2 ថាជា “ប្រភេទដែលកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត”។ វា​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ដំបូង​នៅ​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​ទី ១០ ខែ​មករា…

នៅពេលថ្មីៗនេះ ទីភ្នាក់ងារសន្តិសុខសុខភាពរបស់ចក្រភពអង់គ្លេស (UKHSA) បានប្រកាសពីប្រភេទថ្មីនៃកូវីដអូមីក្រុង BA.2 ថាជា “ប្រភេទដែលកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត”។ វា​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ដំបូង​នៅ​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​ទី ១០ ខែ​មករា ឆ្នាំ២០២២។

ប្រទេស​ដាណឺម៉ាក ប្រាប់ថា ​កូវីដអូមីក្រុងប្រភេទថ្មី BA.2 ​នេះ​ បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុងប្រទេសរបស់ខ្លួន ចាប់​តាំង​ពី​ចុង​ឆ្នាំ​មុន។ នៅសប្តាហ៍ចុងក្រោយនៃឆ្នាំ ២០២១ កូវីដអូមីក្រុង BA.2 មានចំនួន ២០% នៃករណីឆ្លងកូវីដទាំងអស់។

Picture

ប៉ុន្តែក្នុងអំឡុងពេលសប្តាហ៍ទីពីរនៃឆ្នាំ ២០២២ កូវីដអូមីក្រុង BA.2 មានចំនួន ៤៥% នៃករណីទាំងអស់នៅក្នុងប្រទេស។

លោក Anders Fomsgaard អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Statens Serum (SSI) បាននិយាយថា គាត់មិនទាន់មានការពន្យល់ល្អ សម្រាប់ការលូតលាស់យ៉ាងឆាប់រហ័សនៃតំណពូជនេះទេ  ដោយបន្ថែមថា គាត់មានការងឿងឆ្ងល់ ប៉ុន្តែមិនមានការព្រួយបារម្ភនោះទេ។

គាត់បានប្រាប់សារព័ត៌មានថា៖ “វាអាចមានភាពធន់នឹងវ៉ាក់សាំង ដែលធ្វើឱ្យមានការឆ្លងច្រើនក្នុងសហគមន៍ តែយើងនៅមិនទាន់ច្បាស់ពីវានៅឡើយទេ។”

ការវិភាគដំបូងដែលធ្វើឡើងដោយ SSI របស់ប្រទេសដាណឺម៉ាក បានបង្ហាញពីភាពខុសប្លែកគ្នាក្នុងការចូលមន្ទីរពេ​ទ្យសម្រាប់ BA.2 បើប្រៀបធៀបទៅនឹង BA.1។ តែគេនៅមិនទាន់ច្បាស់ទេ ថាមួយណាគួរឱ្យព្រួយបារម្ភជាង។ ការសិក្សាបន្ថែមទៀត នឹងត្រូវបានធ្វើឡើងដើម្បីស្វែងយល់វាឱ្យច្បាស់ជាងនេះ៕