ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះបន្ទប់ខនដូ ជាន់ទី៦ បង្កការភ្ងាក់ផ្អើលដល់​សមត្ថកិច្ចខណ្ឌជ្រោយចង្វារ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះបន្ទប់មួយកន្លែង នៅក្នុងខនដូ ជាន់ទី៦ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកស្នាក់នៅ និងសន្តិសុខ នាំ​គ្នា​យកបំពង់ពន្លត់អគ្គិភ័យ ឡើង​ទៅធ្វើការបាញ់ពន្លត់។ ហេតុការណ៍អគ្គិភ័យខាងលើនេះ បានបង្កការភ្ងាក់ផ្អើល…

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះបន្ទប់មួយកន្លែង នៅក្នុងខនដូ ជាន់ទី៦ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកស្នាក់នៅ និងសន្តិសុខ នាំ​គ្នា​យកបំពង់ពន្លត់អគ្គិភ័យ ឡើង​ទៅធ្វើការបាញ់ពន្លត់។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានបង្កការភ្ងាក់ផ្អើល កាលពីវេលាម៉ោង ៣ និង ២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ខនដូ THE BLISS MEKONG RESIDENT សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយ​ចង្វារ រាជធានីភ្នំពេញ​។

យោងតាមប្រភពព័ត៌មានពីសន្តិសុខ ប្រចាំការ នៅខនដូ កើតហេតុខាងលើ បានឲ្យដឹងថា គាត់ឃើញមានផ្សែងហុយ ចេញពី​បន្ទប់មួយកន្លែង ដែលស្ថិតនៅជាន់ទី៦ នៃខនដូ កើតហេតុ។ ឃើញដូចនេះ សន្តិសុខបានចែកគ្នាជាក្រុម ដោយក្រុមទី១ បានកាន់បំពុងឧស្ម័នពន្លត់អគ្គិភ័យ​ជាច្រើនបំពុង ឡើងសំដៅទៅកាន់ទីតាំង ដែលឆេះ រួច​បាញ់ពន្លត់។ ចំណែកក្រុមទី២ បានសំដៅទៅរកបន្ទប់គ្រប់ជាន់ ដោយចុចកណ្តឹង និងគោះទ្វារ ស្រែកប្រាប់មនុស្ស ដែលនៅខាងក្នុង ឲ្យចេញមកក្រៅ ដើម្បីរកកន្លែងមានសុវត្ថិភាពផងដែរ។

គួរបញ្ជាក់​ថា នៅក្នុងហេតុការណ៍ខាងលើ សន្តិសុខចំនួន ៤នាក់ ទទួលរងគ្រោះ ដោយសារផ្សែង ដែលឆេះយ៉ាងខ្លាំង ដែល​បណ្តាលឲ្យខ្វះខ្យល់អ៊ុកស៊ីសែន ហើយ ១០នាទីក្រោយ ក៏មានរថយន្តសាម៉ុយ មកទទួល ២​នាក់ យក​​​​ទៅ​​​សង្គ្រោះ​​ផង​ដែរ​។ ​


ក្រោយពេលកើតហេតុ ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់​ខ្នាតធំចំនួន ២គ្រឿង និងរថយន្តតូច ដើម្បីត្រៀមជួយអន្តរាគមន៍ នៅផ្នែកខាងក្រៅ។ ក្រុម​ប៉ូលិសពន្លត់​អគ្គិភ័យ ក៏បានចូលទៅពិនិត្យមើលចំណុចកើតហេតុ ដើម្បី​បញ្ជាក់អំពីមូលហេតុ និងសុវត្ថិភាព ក្រោយកើតហេតុ ដោយអគ្គិភ័យ ត្រូវបានរលត់ នៅម៉ោងជិត ៤ទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ