ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជិត​៩០​នាក់​ស្លា.ប់ និង​ជា​​ច្រើន​ពាន់​នាក់់​ទៀត​ភៀសខ្លួន​ក្នុង​ការ​ប្រយុទ្ធ​គ្នា​

2 ឆ្នាំ មុន

ការ​ប្រយុទ្ធ​គ្នា​ដែល​កើត​មាន​នា​ថ្ងៃ​ទី​២២ ខែ​​មក​រា ឆ្នាំ​២០២២ ​សម្រាប់​៣​ថ្ងៃ​ជាប់​គ្នា រវាង​ពួក​ជី​ហា​ដ​ក្រុង​រដ្ឋ​អ៊ិ​ស្លា​ម និង​កងកម្លាំង​ឃើ​ត​នៅ​ភាគ​ឦសាន​ស៊ី​រី បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ជិត​៩០​នាក់​ និងជា​​ច្រើន​ពាន់​នាក់

ប្រទេស​ស៊ី​រី ៖ ការ​ប្រយុទ្ធ​គ្នា​ដែល​កើត​មាន​នា​ថ្ងៃ​ទី​២២ ខែ​​មក​រា ឆ្នាំ​២០២២ ​សម្រាប់​៣​ថ្ងៃ​ជាប់​គ្នា រវាង​ពួក​ជី​ហា​ដ​ក្រុង​រដ្ឋ​អ៊ិ​ស្លា​ម និង​កងកម្លាំង​ឃើ​ត​នៅ​ភាគ​ឦសាន​ស៊ី​រី បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ជិត​៩០​នាក់​ និងជា​​ច្រើន​ពាន់​នាក់​រត់​ភៀសខ្លួន​។

ការ​ប៉ះទង្គិច​គ្នា​នានា​ផ្ទុះ​ឡើង ដោយសារ​ការ​វាយប្រហារ​មួយ កាលពី​យប់​ថ្ងៃ​ទី​២០ ខែ​​មក​រា ឆ្នាំ២០២២ ដោយ​ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ប្រឆាំង​ពន្ធនាគារ​នៅ​ GHWAYRAN ជា​ពន្ធនាគារ​ធំ​មួយ ក្នុង​ចំណោម​ពន្ធ​គារ​ធំ​ៗ ដែល​ឃុំឃាំង​ពួក​ជី​ហា​ដ​នៅ​ស៊ី​រី និង​កាន់កាប់​ដោយ​កងកម្លាំង​ឃើ​ត​ស៊ី​រី​។ តាម​អង្គការ​សិ​ទិ្ធ​មនុស្ស​ស៊ី​រី ​OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា សមាជិក​កងកម្លាំង​​ឃើ​ត​យ៉ាងតិច​២៨​នាក់ ជន​ស៊ីវិល​៥​នាក់ និង​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​៥៦​នាក់ បាន​ត្រូវ​ស្លា.ប់​តាំងពី​ចាប់ផ្ដើម​ការ​វាយប្រហារ ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម កាលពី​ថ្ងៃ​ទី​២១​ ខែមក​រា​។

ក្រុម​ភេរវកម្ម​នោះ ​ទទួល​បរាជ័យ​កាលពី​ឆ្នាំ​២០១៩ ​នៅ​ស៊ី​រី ដោយសារ​ការ​វាយប្រហារ​របស់​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី ​FDS គាំទ្រ​ដោយ​ក្រុមចម្រុះ​អន្តរជាតិ នាំមុខ​ដោយ​សហរដ្ឋអាមេរិក​។ ពួក​ជី​ហា​ដ​ ជា​ច្រើន​ពាន់​នាក់​ត្រូវ​ជាប់​ឃុំឃាំង នៅ​ភាគ​ខាងជើង​ និង​ភាគ​ឦសាន​ប្រទេស ជា​ដែនដី​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ពួក​ឃើ​ត​។ ទោះបី​យ៉ាងណា ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​តែ​អាច ធ្វើការ​វាយប្រហារ​បង្ហូរឈា.ម ដោយសារ​បណ្ដា​សាខា​ដែល​លាក់ខ្លួន​។

ការ​វាយប្រហារ​កាលពី​យប់​ថ្ងៃ​ទី​២០ ខែ​មក​រា ជា​ការ​វាយប្រហារ​ដ៏​ធំ​មួយ ចាប់តាំងពី​បរាជ័យ របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី សំដៅ​ពន្ធនា​គារ​មួយ ស្ថិត​នៅ​ក្នុង​ទីក្រុង ​HASSAKE ដែល​ឃុំឃាំង​សមាជិក​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ប្រមាណ​ជា​៣.៥០០​នាក់ ក្នុង​នោះ​មាន​បណ្ដា​មេដឹកនាំ​ក្រុម​នេះ​ផង​។

តាម ​OSDH​ ថា ក្នុង​ការ​វាយប្រហារ​នេះ ពួក​ជី​ហា​ដ​ដណ្ដើម​អាវុធ​នានា​ដែល​មាន​ក្នុង​មជ្ឈមណ្ឌល​ឃុំឃាំង​នេះ​។ OSDH ​គូសបញ្ជាក់​ថា អ្នកទោស​ច្រើន​រយ​នាក់​ដែល​រត់​ចេញ​ពេល​មានការ​វាយប្រហារ អាច​តាម​ចាប់​បាន​វិញ តែ​ច្រើន​សិប​នាក់​នៅ​រត់គេច​ខ្លួន​។ ពន្ធនា​គារ​នោះ​ត្រូវ​ឡោម​ព័ទ្ធ​ដោយ​កងកម្លាំង​ឃើ​ត ជាមួយ​ការ​ជួ​សយ​ទ្រទ្រង់​តាម​អាកាស របស់​ក្រុមចម្រុះ​អន្តជាតិ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ