ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកកុងតឺន័រ ឃើញគេស្ទូចទូកុងតឺន័រមិនចូលគន្លឹះ ក៏ចុះទៅរុញ ជួបគ្រោះ​ត្រឹមមួយប៉ប្រិចភ្នែក​

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ បាន​​ស្លា.ប់​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​កន្លែងកើតហេតុ ខណៈ​បុរសរង

ខេត្តស្វាយរៀង​ ៖ ​បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ បាន​​ស្លា.ប់​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​កន្លែងកើតហេតុ ខណៈ​បុរសរងគ្រោះ​​ចូល​ទៅ​រុញ​ទូ​កុងតឺន័រ​ដែល​ស្ទូច​លើកដាក់​លើ​រថយន្ត ហើយ​​មិនដឹង​ជា​យ៉ាង​ម៉េច ស្រាប់តែ​ទូ​កុងតឺន័រ​យោល​មក​កៀប​​ជាប់​ចំ​ក្បាល បណ្តាល​​​ឱ្យ​​បែ.កក្បាល​ស្លា.ប់​ភ្លាម​ៗ​នៅ​​នឹង​​កន្លែងកើតហេតុ​​តែ​ម្តង ​។

​បើ​តាម​អ្នក​ឃើញ​ហេតុ​ការណ៍​​បាន​ឲ្យ​ដឹង​ថា ករណី​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​២២ ​មក​រា​២០២១ ​នៅ​ក្នុង​ទីធ្លា​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ព្រៃ​វល្លិ៍​ ស្ថិត​នៅ​ភូមិ​ព្រៃ​វល្លិ៍ ឃុំ​ថ្មី ​ស្រុក​កំពង់​រោ​ទ៌​ ខេត្ត​ស្វាយរៀង​។​

​តាម​ប្រភពដដែល​បាន​​បន្ត​​ថា ជន​រង​គ្រោះ​ឈ្មោះ​ចូ​ច ​ជា​អ្នកបើករថយន្ត​​មួយគ្រឿង​ម៉ាក​ហ្វុ​យ​សូ​(FUSO) ពណ៌​ស ពាក់​ស្លាក​លេខ​ កំពង់ធំ 3A​-1421 សណ្តោង​រ៉ឺ​ម៉ក ។​

តាម​ប្រភពដដែល​បាន​​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះបើករថយន្ត​ម៉ាក​ហ្វុ​យ​សូ​(FUSO) ទៅ​កន្លែង​កើតហេតុ ដើម្បី​ដឹក​​ទូ​​កុងតឺន័រ បន្ទាប់​មក​មាន​រថយន្ត​ស្ទូច​១​គ្រឿង​របស់​ក្រុមហ៊ុន​តេ​ង​ឡាយ​បាន​ស្ទូច​ទូ​កុងតឺន័រ​ដាក់​លើ​រថយន្ត ​ខណៈនោះ​ជន​រង​គ្រោះ​ឃើញ​ដាក់​មិន​ចូល​គន្លឹះ​រ៉ឺ​ម៉ក ​ក៏​ចុះ​ទៅ​រុញ​ទូ​កុងតឺន័រ​ ដើម្បី​ឱ្យ​ចូល​​ចំ​គន្លឹះ​ ស្រាប់តែ​ទូ​កុងតឺន័រ​យោល​បោក​ទៅ​លើ​ជន​រង​គ្រោះ​ បណ្តាល​ឲ្យ​កៀប​ជាប់​ក្បាល​​បែ.ក​ខ្ទេច​មួយ​ចំហៀង ​ស្លា.ប់​ភ្លាម​ៗ​នៅនឹងកន្លែងកើតហេតុ​តែ​ម្តង ​។ ​បន្ទាប់​មក​អ្នក​បើករថយន្ត​ស្ទូច​ ក៏​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​ផង​ដែរ​។ ​

តាម​ប្រភព​​ដដែល​បាន​បន្ត​ទៀត​ថា​ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៣​ មក​រា​ ទើប​ឃើញ​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគ​បាល​ស្រុក​កំពង់​រោ​ទ៌​ចុះ​ទៅ​កន្លែង​កើតហេតុ ហើយ​ដល់​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣​ មក​រា​ ២០២២ ទើប​ឃើញ​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្ត​ចុះ​ទៅ​ពិនិត្យ​ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ផង​ដែរ​ ។ ​បន្ទាប់​មក​ក៏​បាន​ប្រគល់​ស.ព​ជន​រង​គ្រោះ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ឯ​ខេត្តកំពត​ ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ