ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូឌុប​គ្នា​សុខ​ៗ​រថយន្ត​មក​បុក​ពីក្រោយ​កិន​ស្លា.ប់​ម្នាក់​របួសធ្ងន់​ម្នាក់

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ម្នាក់​បាន​ស្លា​.​ប់ និង​ម្នាក់​ទៀត​រង​របួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​រថយន្ត​បុក​ម៉ូតូ​ពីក្រោយ ។ បន្ទាប់​ពី​កើតហេតុ​តៃកុង​រថយន្ត​បង្ក​បាន​ចុះ​រត់គេច​ខ្លួន​បាត់​បន្សល់​វត្ថុ​តាង​នៅ​កន្លែង​កើតហេតុ អោយ​សមត្ថកិច្ច​ធ្វើការ​វាស់វែង និង​កំណត់ហេតុ ។…

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ម្នាក់​បាន​ស្លា​.​ប់ និង​ម្នាក់​ទៀត​រង​របួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​រថយន្ត​បុក​ម៉ូតូ​ពីក្រោយ ។ បន្ទាប់​ពី​កើតហេតុ​តៃកុង​រថយន្ត​បង្ក​បាន​ចុះ​រត់គេច​ខ្លួន​បាត់​បន្សល់​វត្ថុ​តាង​នៅ​កន្លែង​កើតហេតុ អោយ​សមត្ថកិច្ច​ធ្វើការ​វាស់វែង និង​កំណត់ហេតុ ។

ហេតុការណ៍​រថយន្ត​បុក​ហើយ​កិន​ពីក្រោយ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី ២២ ខែមករា​នេះ​នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​82-83 ត្រង់​ចំណុច​ភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​សមត្ថកិច្ច​ស្រង់​សំដី​សាក្សី​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​រថយន្ត​មួយ​គ្រឿង ម៉ាក​នី​សាន់ ពណ៌​ស ពាក់​ស្លាក​លេខ​ចង្កូត​ស្តាំ​BB-0324 បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាង​ទិស​កើត (​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ចុះ​រត់គេច​) ដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា C125 ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ធ្លាក់​ហើយ​ត្រូវ​រថយន្ត​កិន​ស្លា​.​ប់​យ៉ាង​អាណោចអាធម៌​បំផុត​នៅ​កន្លែង​កើតហេតុ ។

ប្រភព​បន្ត​ថា ភាគី​ម៉ូតូ បើកបរ​ដោយ​ឈ្មោះ រឿ​ន សា​រ៉ា​ន់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ក្រាំង​ច្រេស ឃុំ​គី​រី​វ័​ន្ត និង​អ្នក​រួម​ដំណើរ​ឈ្មោះ ឡា​ង សីលា ភេទ​ស្រី អាយុ​១៨​ឆ្នាំ នៅ​ភូមិ​អូរ​កូន​ត្រុំ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ក្រោយ​ពី​ធ្វើការ​វាស់វែង និង​ធ្វើ​កំណត់ហេតុ​ផ្ទាល់ សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​អ្នក​រង​របួស ឈ្មោះ ឡា​ង សីលា ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ចំពោះ​វត្ថុ​តាង​រថយន្ត និង​ម៉ូតូ​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រែង​ត្រ​យឹ​ង​រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត ដើម្បី​ហើយ​ចូលខ្លួន​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ