ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សិក្សា​ ៖ ដូ​ស​ជំរុញ​របស់​វ៉ាក់សាំង mRNA មាន​ប្រសិទ្ធភាព៩០​ភាគរយ​ប្រឆាំង Omicron

2 ឆ្នាំ មុន

ការ​សិក្សា​របស់​អា​មេ​រិ​ក​ចំនួន ៣​បាន​បង្ហាញ​ថា​ដូ​ស​ទី ៣​នៃ​វ៉ាក់សាំង mRNA គឺជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​បំ​លែង​ថ្មី Omicron ដោយ​វ៉ាក់សាំង​នេះ​ផ្តល់​ការ​ការពារ ៩០​ភាគរយ​ពី​ការ​ចូល​ពេទ្យ​ដោយសារ​កូ​វី​ដ ១៩​។ នេះ​បើ​យោង​តាម​ប​ជ្ឍ​មណ្ឌល​គ្រប់គ្រង…

ការ​សិក្សា​របស់​អា​មេ​រិ​ក​ចំនួន ៣​បាន​បង្ហាញ​ថា​ដូ​ស​ទី ៣​នៃ​វ៉ាក់សាំង mRNA គឺជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​បំ​លែង​ថ្មី Omicron ដោយ​វ៉ាក់សាំង​នេះ​ផ្តល់​ការ​ការពារ ៩០​ភាគរយ​ពី​ការ​ចូល​ពេទ្យ​ដោយសារ​កូ​វី​ដ ១៩​។ នេះ​បើ​យោង​តាម​ប​ជ្ឍ​មណ្ឌល​គ្រប់គ្រង និង​បង្ហារ​ជំងឺ​អា​មេ​រិ​ក​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។

វា​គឺជា​ការ​សិក្សា​មួយ​ក្នុង​ចំណោម​ការ​សិក្សា​ដំបូង​នៅ​អា​មេ​រិ​ក​ដែល​ពិនិត្យ​មើល​ផល​ប៉ះពាល់​របស់​ដូ​ស​ជំរុញ​ប្រឆាំង​នឹង​វីរុស Omicron ដែល​រាតត្បាត​លឿន​ជុំវិញ​ពិភពលោក​។

សរុប​មក ការ​សិក្សា​បាន​ណែនាំ​ថា ដូ​ស​ជំរុញ​ជួយ​ការពារ​ប្រឆាំង​នឹង​ការ​ឆ្លង និង​រោគ​សញ្ញា​។ មនុស្ស​ពេញវ័យ​អាយុ ៥០​ឆ្នាំ ឬ​ចាស់​ជាង​នេះ​ទទួល​បាន​ប្រសិទ្ធភាព​ខ្លាំង​ពី​ដូ​ស​ជំរុញ​នៃ​វ៉ាក់សាំង Pfizer ឬ Moderna​។

“​ការ​ប្រឆាំង​នឹង​ការ​ឆ្លង និង​ការ​ចូល​ពេទ្យ​ដោយសារ​វីរុស Omicron មាន​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​អ្នក​ដែល​ធ្វើ​បច្ចុប្បន្នភាព​ជាមួយនឹង​វ៉ាក់សាំង មាន​ន័យ​ថា ពួក​គេ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នៅ​ពេល​មាន​សិទ្ធិ​ចាក់​”​។ នេះ​ជា​ការ​បញ្ជាក់​របស់​វេជ្ជបណ្ឌិត Rochelle Walensky នាយ​កម​ជ្ឍ​មណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ​។

ការ​សិក្សា​មួយ​ក្នុង​ចំណោម ៣​នោះ ដែល​ចុះ​ផ្សាយ​ក្នុង​របាយការណ៍​ប្រចាំ​ស​ប្តា​ហ៍​របស់​ម​ជ្ឍ​មណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ បាន​ពិនិត្យ​មើល​លើ​ការ​សម្រាក​នៅ​មន្ទីរពេទ្យ កន្លែង​សង្គ្រោះ​បន្ទាន់ និង​កន្លែង​ថែ​ទាំង ក្នុង​រដ្ឋ​ចំនួន ១០ ចន្លោះ​ថ្ងៃ​ទី ២៦ ខែសីហា ឆ្នាំ ២០២១ និង​ថ្ងៃ​ទី ៥ ខែមករា ឆ្នាំ ២០២២​។

ការ​សិក្សា​នោះ​រក​ឃើញ​ថា ប្រសិទ្ធភាព​ពី​ការ​ចាក់​វ៉ាក់សាំង ២​ដូ​ស បាន​ធ្លាក់​ចុះ​មក​ត្រឹម ៥៧​ភាគរយ​ក្នុង​ចំណោម​ប្រជាជន​ដែល​ចាក់​វ៉ាក់សាំង​ដូ​ស​ទី ២​។ ក្នុង​ចំណោម​អ្នក​ដែល​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ប្រសិទ្ធភាព​ការពារ​ពី​ការ​ចូល​ពេទ្យ និង​សង្គ្រោះ​បន្ទាន់​មាន ៩០​ភាគរយ​។

ក្នុង​ការ​សិក្សា​មួយទៀត​ដែល​ចុះ​ផ្សាយ​នៅ​ទស្សនាវដ្តី​វេជ្ជសាស្ត្រ JAMA អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​មើល​ទិន្នន័យ​លើ​ករណី​កូ​វី​ដ ២៣.៣៩១ ដែល​បង្ក​ឡើង​ដោយ​វីរុស Delta ឬ Omicron ដែល​អ្នក​ទាំងនោះ​ស្វែងរក​ការ​ធ្វើតេស្ត​នៅ​ចន្លោះ​ថ្ងៃ​ទី ១០ ខែធ្នូ ឆ្នាំ ២០២១ និង​ថ្ងៃ​ទី ១ ខែមករា ឆ្នាំ ២០២២​។

អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ក្នុង​ចំណោម​ប្រជាជន​ដែល​ស្វែងរក​ការ​ធ្វើតេស្ត អ្នក​ដែល​ចាក់​វ៉ាក់សាំង mRNA ដូ​ស​ទី ៣​រួច ទទួល​បានការ​ការពារ​ខ្ពស់​បំផុត​ពី​ការ​ឆ្លង បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​ទើប​ចាក់​បាន ២​ដូ​ស ឬ​អ្នក​មិន​ទាន់​បាន​ចាក់​សោះ​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន អា​មេ​រិ​ក​កំពុង​រង​ការ​វា​.​យ​ប្រហារ​ពី​កូ​វី​ដ ១៩​ខ្លាំង​ជាងគេ​បំផុត ដោយ​គិត​ត្រឹម​ថ្ងៃ​ទី ២១ ខែមករា មានការ​ឆ្លង​សរុប​ជាង ៧០,១​លាន​ករណី និង​ស្លាប់​ជាង ៨៦៤.០០០​នាក់​។

បើ​តាម​ស្ថាប័ន​បង្ការ និង​គ្រប់គ្រង​ជំងឺ​របស់​អា​មេ​រិ​ក ប្រជាជន​អា​មេ​រិ​ក​ត្រឹម ៨២,៥​លាន​នាក់​ប៉ុណ្ណោះ ឬ​ស្មើនឹង ៣៩,៣​ភាគរយ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​។ អា​មេ​រិ​ក​មាន​ប្រជាជន​សរុប​ជាង ៣៣២​លាន​នាក់​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ