ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកបរ​​ស្រវឹង​នៅ​តៃវ៉ាន់​នឹង​ជាប់គុ.ក​៣​ឆ្នាំ ទោះ​មិន​បង្ក​គ្រោះថ្នាក់

2 ឆ្នាំ មុន

កោះតៃវ៉ាន់ ៖ កោះ​តៃវ៉ាន់​បាន​ធ្វើការ​ដំឡើង​ទោស​ជាប់គុ.ក​ពី​២​ឆ្នាំទៅ ៣​ឆ្នាំ​ សម្រាប់​ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ទោះបី​មិន​

កោះតៃវ៉ាន់ ៖ កោះ​តៃវ៉ាន់​បាន​ធ្វើការ​ដំឡើង​ទោស​ជាប់គុ.ក​ពី​២​ឆ្នាំទៅ ៣​ឆ្នាំ​ សម្រាប់​ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ទោះបី​មិន​បង្ក​គ្រោះថ្នាក់​ក៏​ដោយ​។ ការ​បន្ថែម​ទោសទណ្ឌ​នេះ​ត្រូវ​បាន​សម្រេច​នៅ​ថ្ងៃ​សុក្រ ទី​​​២១ មករា ​នេះ​ដោយ​គណៈកម្មាធិការ​ច្បាប់ Yuan របស់​តៃវ៉ាន់​។

សាធារណៈជន​បាន​អំពាវនាវ​ឲ្យ​មានការ​ដាក់ទោស​ទណ្ឌ​ឲ្យ​ធ្ងន់ធ្ងរ ក្រោយ​ពេល​អ្នកបើកបរ​ស្រវឹង​ម្នាក់ ដែល​ធ្លាប់​ត្រូវ​ផ្តន្ទាទោស ២​ដង​រួច​មក​ហើយ បាន​បុក​រះ​គ្រួសារ​មួយ​ដែល​កំពុង​ធ្វើ​ដំណើរ​ឆ្លងផ្លូវ​ក្នុង​ទីក្រុង Kaohsiung កាលពី​ថ្ងៃ​ទី ២៦ ខែតុលា បណ្តាល​ឲ្យ​ស្ត្រី​ជា​ម្តាយ​ស្លា​.​ប់ ចំណែក​ប្តី និង​កូនស្រី ២​នាក់​របស់​គាត់​រង​របួស​។

ក្រៅពី​ការ​ដំឡើង​ទោស​ជាប់គុ.ក​ពី ២​ឆ្នាំទៅ ៣​ឆ្នាំ ក៏​មានការ​ដំឡើង​ការ​ផាកពិន័យ​ផង​ដែរ​គឺ​ពី ៧.២០០​ដុល្លារ ទៅ ១០.៨០០​ដុល្លារ​។

ប៉ុន្តែ​តំណាងរាស្ត្រ និង​មន្ត្រី​មក​ពី​ក្រសួងយុត្តិធម៌ និង​គណៈកម្មាធិការ​ច្បាប់ Yuan បាន​សម្រេច​មិន​ផ្លាស់​ប្តូរ​ទោសទណ្ឌ​សម្រាប់​ការ​បើកបរ​ស្រវឹង​បង្ក​ឲ្យ​មានការ​ស្លា​.​ប់ និង​របួស​ឡើយ ដោយ​គ្រាន់តែ​ដំឡើង​ប្រាក់​ពិន័យ​។

សម្រាប់​អ្នកបើកបរ​ស្រវឹង​បង្ក​គ្រោះថ្នាក់​ឲ្យ​មានការ​ស្លា​.​ប់ នឹង​ប្រឈម​នឹង​ការ​ជាប់គុក​ចន្លោះ ៣ ទៅ ១០​ឆ្នាំ​ដដែល និង​រង​ការ​ពិន័យ​ជា​ប្រាក់ ៧២.០០០​ដុល្លារ​។ ប្រ​សិន​អ្នកបើកបរ​នោះ​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ គាត់​នឹង​ត្រូវ​ជាប់គុក​ពី ១​ឆ្នាំ ទៅ ៧​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៣៦.០០០​ដុល្លារ​។

គណៈកម្មាធិការ​ច្បាប់​ក៏​ណែនាំ​ឲ្យ​នាយកដ្ឋាន​ទាំងអស់​របស់​រដ្ឋាភិបាល​សិក្សា​វិធានការ​របស់​ប្រទេស​ជប៉ុន ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​បង្ក​ឡើង​ដោយ​ការ​បើកបរ​ស្រវឹង​៕ (​យោង​តាម​ប្រភព​៖ Taiwan News & CNA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ