ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀន​ដោះ​លែង​ខ្លួនឯង

2 ឆ្នាំ មុន

រៀន​ដោះ​លែង​ខ្លួនឯង​ទាំង​៨​ចំណុច​នេះ​នឹង​អាច​ជួយ​ឱ្យ​ដំណើរ​ជីវិត​អ្នក​អស់​ក្តី​សៅហ្មង អារម្មណ៍​អាប់អួ អាប់អន់​ស្រពន់ចិត្ត​ទាំងឡាយ ហើយ​អ្នក​នឹង​ជួប​តែ​ភាព​ស្រស់ស្រាយ អារម្មណ៍​ភ្លឺ​ថ្លា ប្រាជ្ញា​ឈ្លាសវៃ គិត​អ្វី ធ្វើ​អ្វី​នឹង​តែង​ទទួលផល​ល្អ ។ ១.​រៀន​ដោះ​លែង​ខ្លួនឯង​ចេញពី​អតីតកាល​ដ៏​ខ្មៅ​ងងឹត…

រៀន​ដោះ​លែង​ខ្លួនឯង​ទាំង​៨​ចំណុច​នេះ​នឹង​អាច​ជួយ​ឱ្យ​ដំណើរ​ជីវិត​អ្នក​អស់​ក្តី​សៅហ្មង អារម្មណ៍​អាប់អួ អាប់អន់​ស្រពន់ចិត្ត​ទាំងឡាយ ហើយ​អ្នក​នឹង​ជួប​តែ​ភាព​ស្រស់ស្រាយ អារម្មណ៍​ភ្លឺ​ថ្លា ប្រាជ្ញា​ឈ្លាសវៃ គិត​អ្វី ធ្វើ​អ្វី​នឹង​តែង​ទទួលផល​ល្អ ។

១.​រៀន​ដោះ​លែង​ខ្លួនឯង​ចេញពី​អតីតកាល​ដ៏​ខ្មៅ​ងងឹត

២.​រៀន​ដោះ​លែង​ខ្លួនឯង​ចេញពី​ភាព​អវិជ្ជា

៣.​រៀន​ដោះ​លែង​ខ្លួនឯង​ចេញពី​មិត្តភាព​ក្លែងក្លាយ

៤.​រៀន​ដោះ​លែង​ខ្លួនឯង​ចេញពី​មនុស្ស​ដែល​មិន​ឱ្យ​តម្លៃ​យើង

៥.​រៀន​ដោះ​លែង​ខ្លួនឯង​ចេញពី​ការ​សោកស្តាយ​ផ្សេង​ៗ

៦.​រៀន​ដោះ​លែង​ខ្លួនឯង​ចេញពី​អារម្មណ៍​ឯកា​កើតទុក្ខ​គ្មាន​មូលហេតុ

៧.​រៀន​ដោះ​លែង​ខ្លួនឯង​ពី​ចិត្តគំនិត​អវិជ្ជមាន​ទាំងឡាយ

៨.​រៀន​ដោះ​លែង​ខ្លួនឯង​ចេញពី​ពាក្យ​សម្ដី​អ្នក​ដទៃ ។

ត្រង់​ចំណុច​ទី​ប្រាំបី​នេះ​មាន​លក្ខណៈ​សំខាន់​ណាស់ «​រៀន​ដោះ​លែង​ខ្លួនឯង​ចេញពី​ពាក្យ​សម្ដី​អ្នក​ដទៃ​» បើជា​សម្តី​ឥតប្រយោជន៍ ជាស​ម្តី​ប្រមាថ​មាក់ងាយ សូមកុំ​ជាប់ជំពាក់​នឹង​សម្តី​នោះ​អី ព្រោះ​វាសនា​របស់​យើង​មិនមែន​ស្ថិត​នៅ​លើ​មាត់​អ្នក​ដទៃ​នោះ​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ