ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្រុះ World Cup៖ Lionel Messi ខកខាន​ជួយ​អា​ហ្ស​ង់​ទី​ន ត្បិត​កំពុង​បន្ត​ព្យាបាល​កូ​វី​ដ

2 ឆ្នាំ មុន

អា​ហ្ស​ង់​ទី​ន ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ក្រោម​ការ​ដឹកនាំ​របស់​លោកគ្រូ​បង្វឹក Lionel Scaloni បាន​សម្រេច​មិន​

អា​ហ្ស​ង់​ទី​ន ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ក្រោម​ការ​ដឹកនាំ​របស់​លោកគ្រូ​បង្វឹក Lionel Scaloni បាន​សម្រេច​មិន​បញ្ចូល​ឈ្មោះ​ប្រធាន​ក្រុម Lionel Messi ក្នុង​បញ្ជី​កីឡាករ​សម្រាប់​ប្រកួត​ជម្រុះ​ពានរង្វាន់ World Cup ឡើយ ត្បិត​ខ្សែប្រយុទ្ធ​ក្រុម PSG រូប​នេះ កំពុង​បន្ត​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩​។ គួររំលឹកថា Lionel Messi និង​មិត្ត​រួម​ក្រុម​៣​នាក់​ផ្សេង​ទៀត ឆ្លង​កូ​វី​ដ​-១៩

Lionel Messi បាន​ចំណាយពេល​សម្រាក​កម្សាន្ត​ថ្ងៃ​បុណ្យ​ណូអែល​នៅ​ប្រទេស​អា​ហ្ស​ង់​ទី​ន មុន​ពេល​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​-១៩ ហើយ​បាន​ធ្វើការ​ហ្វឹកហាត់​ដាច់​ដោយឡែក​ពី​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ពេល​ត្រឡប់​ទៅ​ទី​ក្រុងប៉ារីស​វិញ​។ ខណៈ​ការ​បង្ហាញខ្លួន​លើ​ទីលាន​ប្រកួត​ចុង​ក្រោយ​របស់​គេ​គឺ​នៅ​ជំនួប​ដែល​ក្រុម PSG ស្មើ​ជាមួយ​ក្រុម Lorient កាលពី​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២១ កន្លង​ទៅ​។

កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ខ្សែប្រយុទ្ធ​វ័យ​៣៤​ឆ្នាំ​រូប​នេះ មិន​អាច​ជួយ​ក្រុម​ជម្រើសជាតិ​សម្រាប់​ការ​ប្រកួត​ជម្រុះ​ប្រចាំ​តំបន់​អា​មេ​រិ​ក​ខាងត្បូង (CONMEBOL) ខណៈ​អា​ហ្ស​ង់​ទី​ន រួម​និង​ប្រេ​ស៊ី​ល​សុទ្ធតែ​បាន​កក់​កៅអី​ស្វ័យប្រវត្តិ​ឡើង​ទៅ​ការ​ប្រកួត World Cup 2022 នៅ​កា​តា​រួច​ទៅ​ហើយ​។

អា​ហ្ស​ង់​ទី​ន​នឹង​ត្រូវ​តទល់​ជាមួយ​ម្ចាស់ផ្ទះ​ឈី​លី​នៅ​ថ្ងៃ​ទី​២៨ ខែមករា មុន​ពេល​បន្ត​ទទួល​ស្វាគមន៍​កូ​ឡុំ​ប៊ី​នៅ​ថ្ងៃ​ទី​២ ខែ​កុ​ម្ភះ ខាង​មុខ​នេះ​៕ (​ដកស្រង់​ចេញពី Republic World)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ