ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lionel Messi និង​មិត្ត​រួម​ក្រុម​៣​នាក់​ផ្សេង​ទៀត ​ឆ្លង​​កូ​វី​ដ​-១៩

2 ឆ្នាំ មុន

បារាំង ៖ ខ្សែប្រយុទ្ធ​ឆ្នើម Lionel Messi រួម​ជាមួយ​មិត្ត​រួម​ក្រុម​៣​នាក់​ផ្សេង​ទៀត បាន​ធ្វើតេស្ត​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩​។ នេះ​បើ​យោង​

បារាំង ៖ ខ្សែប្រយុទ្ធ​ឆ្នើម Lionel Messi រួម​ជាមួយ​មិត្ត​រួម​ក្រុម​៣​នាក់​ផ្សេង​ទៀត បាន​ធ្វើតេស្ត​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្លិប PSG កាលពី​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ ២០២២​។

ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi និង​មិត្ត​រួម​ក្រុម​៣​នាក់​ផ្សេង​ទៀត​គឺ ខ្សែការពារ Juan Bernat ខ្សែបម្រើ Nathan Bitumazala និង​អ្នកចាំទី Sergio Rico ត្រូវ​បាន​បញ្ជាក់​ថា ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ មួយ​ថ្ងៃមុន​ពេល​ការ​ប្រកួត​ពានរង្វាន់ French Cup ដែល PSG ត្រូវ​តទល់​នឹង​ក្រុម Vannes មក​ពី​លី​គ​លំដាប់​ទី​៤ នៅ​រាត្រី​នេះ​។ បច្ចុប្បន្ន​កីឡាករ​ទាំង​៤​រូប​កំពុង​ដាក់ខ្លួន​នៅ​ដាច់​ដោយឡែក ដើម្បី​ទទួល​ការ​ព្យាបាល​។

ជាមួយ​គ្នា​នោះ អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួត​នៅ​រាត្រី​នេះ លោក Mauricio Pochettino គ្រូបង្វឹក​ក្រុម PSG បាន​បញ្ជាក់​ថា លោក​មិន​អាច​កំណត់​កាលបរិច្ឆេទ​វិល​ត្រឡប់​មក​វិញ​របស់ Messi បាន​ទេ​។

ការ​ប្រកួត​លើក​ដំបូង​បំផុត​របស់ PSG នៅ​ក្រប​ខណ្ឌ Ligue 1​សម្រាប់​ឆ្នាំ ២០២២ នឹង​ត្រូវ​តទល់​ជាមួយ​ក្រុម Lyon នៅ​ថ្ងៃ​ទី​៩ ខែមករា ដែល​មាន​ន័យ​ថា វត្តមាន Messi កំពុង​ស្ថិត​ក្នុង​ស្រពេចស្រពិល​។ ស្រប​ពេល​ដែល​ខ្សែប្រយុទ្ធ Neymar នឹង​ខកខាន​ជំនួប​នេះ ដោយសារ​រូបគេ​កំពុង​បន្ត​សម្រាក​ព្យាបាល​របួស​កជើង​នៅ​ប្រទេស​ប្រេ​ស៊ី​ល​។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន PSG កំពុង​ឈរ​នៅ​កំពូល​តារាង Ligue 1 ដោយ​មាន​៤៦​ពិន្ទុ ក្រោយ​ឆ្លងកាត់​១៩​ប្រកួត​កន្លង​មក និង​ដាច់​១៣​ពិន្ទុ​ពី​ក្រុម Nice ដែល​ឈរ​នៅ​លេខ​២៕ (​ដកស្រង់​ចេញពី France24)

អ្នកចាំទី Sergio Rico
ខ្សែការពារ Juan Bernat
ខ្សែបម្រើ Nathan Bitumazala

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ