ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​នរណា​ជា​អ្នក​បង្កើត​ធម៌ ?

2 ឆ្នាំ មុន

សេចក្តី​ពិត​នៅ​ក្នុង​ចក្កវាឡ​អំពី​ធម៌​ដែល​សត្វលោក​តែងតែ​ឆ្ងល់​គ្រប់​គ្នា ហើយ​ចង់​ដឹង ចង់​យល់​ពី​ធម៌​ថា​តើ​ធម៌​គឺជា​អ្វី ? តើ​នរណា​ជា​អ្នក​បង្កើត​ធម៌ ? ហើយ​តើ​ធម៌​កើត​មកពីណា ? ដើម្បី​ដោះ​នូវ​ច​ម្ង​ល់​ខាងលើ អ្នក​ទស្សនវិជ្ជា​ពុទ្ធសាសនា​បាន​ឆ្លើយ​យ៉ាងនេះ​ថា…

សេចក្តី​ពិត​នៅ​ក្នុង​ចក្កវាឡ​អំពី​ធម៌​ដែល​សត្វលោក​តែងតែ​ឆ្ងល់​គ្រប់​គ្នា ហើយ​ចង់​ដឹង ចង់​យល់​ពី​ធម៌​ថា​តើ​ធម៌​គឺជា​អ្វី ? តើ​នរណា​ជា​អ្នក​បង្កើត​ធម៌ ? ហើយ​តើ​ធម៌​កើត​មកពីណា ?

ដើម្បី​ដោះ​នូវ​ច​ម្ង​ល់​ខាងលើ អ្នក​ទស្សនវិជ្ជា​ពុទ្ធសាសនា​បាន​ឆ្លើយ​យ៉ាងនេះ​ថា ធម៌​ចេញ​មក​ពី​សេចក្តី​ពិត​នៃ​ច្បាប់ធម្មជាតិ គឺ​ធម៌​មិន​មាន​ទី​ចាប់ផ្ដើម និង​មិន​មាន​ទី​ចុងបញ្ចប់​ឡើយ ។

ធម៌​មិន​មាន​អ្នក​ណា​ជា​អ្នក​បង្កើត​ធម៌​ឲ្យ​កើតឡើង​ទេ ។ ធម៌​គឺ​កើតឡើង​ដោយ​ខ្លួនឯង ហើយ​វិនាស​ទៅ​វិញ​ដោយ​ខ្លួនឯង សព្វសារពើ ដែល​កើតឡើង​ដោយសារ​ធម៌​នោះ​នឹង​ត្រូវ​វិនាស​ទៅ​វិញ​ដោយ​ខ្លួនឯង ទោះបី​គ្មាន​អ្វី​មក​បំផ្លាញ​វា​ក៏​ដោយ ក៏​វា​នឹង​ត្រូវ​វិនាស​សាបសូន្យ​ទៅ​វិញ​ជា​ប្រាកដ ព្រោះ​សព្វសារពើ​ទាំងអស់​មិនមែន​ជា​ខ្លួន ជា​អនត្តា វា​គ្រាន់តែ​ជា​ការ​ផ្សំផ្គុំ​រួម​ផ្តុំ​គ្នា​រវាង​ធាតុ និង​ធាតុ​៤ ទឹក ដី ភ្លើង ខ្យល់​ប៉ុណ្ណោះ ។

សព្វសារពើ​ទាំងអស់​ក្នុង​ចក្រ​វា​ឡ​នេះ ទោះ​មាន​រូប​ក្តី និង​អត់​រូប​ក្តី វា​គ្រាន់់តែ​ជា​តួរ​សព្ទ​នាម ការ​កំណត់​ដើម្បី​ហៅ​ជា​ឈ្មោះ​តែ​ប៉ុណ្ណោះ គឺ​មិន​មាន​តួរ​ខ្លួន​វា​ពិត​ទេ ព្រោះ​គ្រប់យ៉ាង​សុទ្ធតែ​ជា​របស់​អនត្តា ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ