ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​វៀត​ណា​ម្នាក់ មិន​ចង់​ចិញ្ចឹម​កូនស្រីប្តីដើម យក​ដែកគោល ៩​ដើម​ដំ​លលាដ៍ក្បាល! កុមារីកំពុង​សង្គ្រោះ​បន្ទាន់

2 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ មន្ត្រី​ប៉ូ​លី​សបាន​និយាយ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ មក​រា ២០២២​នេះ​ថា កម្លាំង​គ​របាល​ព្រហ្មទណ្ឌ​វៀតណាម បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ជនជាតិ​វៀតណាម ហាណូយ…

ទីក្រុង​ហាណូយ ៖ មន្ត្រី​ប៉ូ​លី​សបាន​និយាយ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ មក​រា ២០២២​នេះ​ថា កម្លាំង​គ​របាល​ព្រហ្មទណ្ឌ​វៀតណាម បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ជនជាតិ​វៀតណាម ហាណូយ អាយុ​៣០​ឆ្នាំ ដែល​បាន​យក​ដែកគោល​ទៅ​ដំ​ក្បាល​កូនស្រី​របស់​ប្រពន្ធ​ក្រោយ​របស់​គាត់ នេះ​បើ​យោង​តាម​សារព័ត៌មាន Vnexpress ។

ឪពុកចុង​រូប​នេះ បាន​សារភាព​ថា គាត់​បាន​ធ្វើ​ទារុណកម្ម​កូនចុង ដោយសារ​តែ​គាត់​មិន​ចង់​ចិញ្ចឹម​នាង ។

កុមារី​រង​គ្រោះ ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ សេត​ប៉ូ​ល នៅ​ស្រុក​បា​ឌិ​ញ ភាគ​កណ្តាល​ទីក្រុង​ហាណូយ នៃ​ប្រទេស​វៀតណាម ។

ប៉ូលិស​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​សន្តិសុខ​សាធារណៈ ទីក្រុង​ហាណូយ បាន​និយាយ​ថា ឪពុកចុង​រូប​នេះ​ឈ្មោះ ង្វៀ​ន ទ្រុង​ហ្វ៊ៀ​ន (Nguyen Trung Huyen) អាយុ​៣០​ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន ហើយនឹង​ត្រូវ​ស៊ើបអង្កេត​ពី​បទ​ឃា​.​ត​កម្ម ។

ឪពុកចុង រស់នៅ​ជាមួយ​ប្រពន្ធ​ក្រោយ​របស់​គាត់​ឈ្មោះ ង្វៀ​ន ធី​លូ​យិ​ន (Nguyen Thi Luyen) អាយុ​២៧​ឆ្នាំ ត្រូវជា​ម្តាយបង្កើត​របស់​ក្មេង​ស្រី​អាយុ​០៣​ឆ្នាំ គ្រួសារ​នេះ​រស់នៅ​ក្នុង​អគារ​ផ្ទះ​ជួល នៅ​សង្កាត់​ថា​ច់​ដេ​ត ក្នុង​ទីក្រុង​ហាណូយ ។

ជនជាប់ចោទ​ជា​ឪពុកចុង បាន​និយាយ​សារភាព​ទៀត​ថា វត្តមាន​របស់​កូនស្រី​ចុង “​វា​បាន​ប៉ះពាល់​ដល់​ជីវភាព​របស់​គាត់​” ដូច្នេះ​គាត់​ត្រូវ​តែ​ធ្វើបាប និង​ធ្វើ​ទារុណកម្ម​នាង ធ្វើ​ដូច្នេះ​គាត់ “​មិន​ចាំបាច់​ចិញ្ចឹម​នាង​ទេ​” ។

ការ​ស៊ើបអង្កេត បាន​រក​ឃើញ​ថា ឪពុកចុង បាន​ធ្វើ​ទារុណកម្ម​ក្មេង​ស្រី ចំនួន​០៤​ដង មក​ហើយ ចាប់តាំងពី​ខែកញ្ញា ឆ្នាំ ២០២១ ដោយ​ជា​ឲ្យ​ផឹកថ្នាំ​សម្លាប់​សត្វល្អិត ឲ្យ​លេប​ដែកគោល និង​វាយ​បំបែក​ដៃ​របស់​នាង ជាដើម ។

ករណី​ប្រព្រឹត្តិ​ចុង​ក្រោយ​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៧ ខែមករា ។ ឪពុកចុង បាន​ទះកំផ្លៀង​ក្មេង​ស្រី​តូច​ជា​ច្រើន​ដៃ ដោយសារ​តែ​នាង​មិន​ឆ្លើយ​តប​នឹង​សំណួរ​របស់​គាត់ ហើយ​បាន​សម្រេចចិត្ត “​ធ្វើ​ទារុណកម្ម​” លើ​ក្បាល​នាង​តូច​ដោយ​ដែកគោល ។

ក្រោយមក ស្ត្រី​ជា​ម្តាយបង្កើត បាន​បញ្ជូន​កូនស្រី​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថា​ច់​ដេ​ត ។ បច្ចុប្បន្ន នាង​តូច​កំពុង​សន្លប់ និង​កុមារី​មាន​អាការ​ប្រកាច់ ក្រុម​គ្រូពេទ្យ​ជំនាញ បាន​ធ្វើ​រោគវិនិច្ឆ័យ ពិនិត្យ​ឃើញ​មាន​រលាក​ស្រោមខួរ ហើយ​ធ្វើការ​ស្កែ​ន​កាំរស្មីអ៊ិច បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ ដែកគោល​ចំនួន ៩ ដើម ដែល​បង្កប់​ក្នុង​លលាដ៍ក្បាល​របស់​នាង​តូច ។

ក្រោយ​ពី​ស្កែ​ន​ឃើញ​បែប​នោះ​ភ្លាម​ៗ ក្រុម​គ្រូពេទ្យ​បាន​បញ្ជូន​កុមារី ផ្ទេរ​ទៅ​មន្ទីរពេទ្យ សេត​ប៉ូ​ល ដែល​ជា​មន្ទីរពេទ្យ​កុមារ ត្រូវការ​សង្គ្រោះ​ក្នុង​កម្រិត​ស្ថានភាព​ធ្ងន់ធ្ងរ ។

ស្ត្រី​ម្ចាស់ផ្ទះ​ជួល ក៏​បាន​និយាយ​ដែរ​ថា អស់​មួយ​ឆ្នាំ​ហើយ គាត់​ថ្លង់​នឹង​ឪពុកចុង​ដែល​ធ្វើការ​ជា​ជាងឈើ (​ដែកគោល​) ហើយ​ស្ត្រី​ដដែល​បាន​និយាយ​បន្ត​ថា ក្មេង​ស្រី​អាយុ​បី​ឆ្នាំ មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ចំពោះ ឪពុកចុង ចិត្ត​តិរច្ឆា.ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ