នរណាខ្លះ ដែលមិនចង់ងើបចេញពីគ្រែនៅពេលព្រឹក? វាធ្វើឱ្យអ្នកខ្ជិល និង មិនសូវជាសម្រេចបានការងារច្រើននោះទេ។ ក្រៅពីនេះ វាក៏អាចធ្វើឱ្យអ្នកលើសទម្ងន់ផងដែរ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីទម្លាប់ពេលព្រឹក៣យ៉ាង ដែលធ្វើឱ្យអ្នកមានរាងមិនស្អាតដូចគេ។
១. គេងច្រើនពេក
ជាមួយនឹងការគេងបានតិចពេកនោះរាងកាយរបស់អ្នក គឺងាយនឹងផលិតអរម៉ូនស្ត្រេស cortisol ដែលបង្កើនចំណង់អាហារ។ ទោះជាយ៉ាងណា ការគេងច្រើនពេកក៏ប្រហែលជាមិនប្រសើរអ្វីដែរចំពោះអ្នក។ យោងការសិក្សាស្រាវជ្រាវថ្មីមួយដែលធ្វើឡើងដោយទស្សនាវដ្តីវេជ្ជសាស្រ្តល្បីរបស់សហរដ្ឋអាមេរិក PLOS One បានឱ្យដឹងថា ការគេងលើសពី ១០ ម៉ោងក្នុងមួយយប់អាចបណ្ដាលឱ្យសន្ទស្សន៍ម៉ាសរាងកាយឡើងខ្ពស់គួរឱ្យកត់សម្គាល់។ ដូច្នេះហើយទើបអ្នកជំនាញផ្នែកសុខភាពជាច្រើនណែនាំឱ្យគេងត្រឹមពី ៧ ទៅ ៩ ម៉ោង រាល់យប់។
២. គេចមិនត្រូវពន្លឺព្រះអាទិត្យពេលព្រឹក
ចូរបើកវាំងនន ឬបង្អួចភ្លាមបន្ទាប់ពីក្រោកឡើង។ ការសិក្សាស្រាវជ្រាវមួយនៅក្នុងទស្សនាវដ្ដីវេជ្ជសាស្ត្រដ៏ល្បីរបស់សហរដ្ឋអាមេរិក PLOS One បានរកឃើញថា រលកពន្លឺពណ៌ខៀវនៃព្រះអាទិត្យពេលព្រឹកព្រលឹមជួយបង្កើនការរំលាយអាហារ និងដាស់រាងកាយឱ្យភ្ញាក់ស្វាង។ ត្រឹមរយៈពេលពី ២០ ទៅ ៣០ នាទី នៃពន្លឺថ្ងៃ គឺគ្រប់គ្រាន់ហើយក្នុងការផ្ដល់ឥទ្ធិពលលើសន្ទស្សន៍ម៉ាសរាងកាយ។
៣. ទទួលទានអាហារពេលព្រឹកតិចពេក
ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Tel Aviv University អ៊ីស្រាអែលបានបង្ហាញថា អ្នកគួរតែទទួលទានអាហារពេលព្រឹកឆ្ងាញ់ៗឱ្យបានច្រើនគ្រប់គ្រាន់។ ហើយអាហារពេលព្រឹកដែលមានតុល្យភាព គឺមានផ្ទុក ៦០០ កាឡូរីនៃជាតិប្រូតេអ៊ីន, កាបូអ៊ីដ្រាត និងបង្អែមខ្លះដែលនឹងធ្វើឱ្យងាយស្រួលក្នុងការតាមដាន ឬអនុវត្តន៍តាមផែនការនៃរបបអាហារប្រចាំថ្ងៃ៕
ចែករំលែកព័តមាននេះ