ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើមានកត្តាអ្វីខ្លះ ធ្វើឱ្យឡើងជាតិកូឡេស្តេរ៉ុល?

5 ខែ មុន

កូឡេស្តេរ៉ុលគឺជាប្រភេទមួយនៃជាតិខ្លាញ់។ វាជាសារធាតុដែលស្រដៀងទៅនឹងខ្លាញ់ដែលថ្លើមរបស់អ្នកផលិតដោយធម្មជាតិ។ វាចាំបាច់សម្រាប់ការបង្កើតភ្នាសកោសិកា អរម៉ូនជាក់លាក់ និងវីតាមីនឌី។ តែការដែលមានវាច្រើនលើសកម្រិតធម្មតា នឹងធ្វើឱ្យមានបញ្ហាសុខភាពជាច្រើន ដែលជាពិសេសគឺសុខភាពសរសៃឈាមបេះដូង។ តើមានកត្តាអ្វីខ្លះ ដែលធ្វើឱ្យវាមានកម្រិតលើសធម្មតា?…

កូឡេស្តេរ៉ុលគឺជាប្រភេទមួយនៃជាតិខ្លាញ់។ វាជាសារធាតុដែលស្រដៀងទៅនឹងខ្លាញ់ដែលថ្លើមរបស់អ្នកផលិតដោយធម្មជាតិ។ វាចាំបាច់សម្រាប់ការបង្កើតភ្នាសកោសិកា អរម៉ូនជាក់លាក់ និងវីតាមីនឌី។ តែការដែលមានវាច្រើនលើសកម្រិតធម្មតា នឹងធ្វើឱ្យមានបញ្ហាសុខភាពជាច្រើន ដែលជាពិសេសគឺសុខភាពសរសៃឈាមបេះដូង។ តើមានកត្តាអ្វីខ្លះ ដែលធ្វើឱ្យវាមានកម្រិតលើសធម្មតា?

Picture

១. រក្សារបបអាហារមិនល្អ

ការទទួលទានអាហារមានផ្ទុកជាតិខ្លាញ់ឆ្អែតច្រើនពេក ក៏បង្កបញ្ហាកម្រិតកូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់គួរអោយកត់សម្គាល់ផងដែរ។ ដើម្បីជៀសផុតពីបញ្ហាកូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់ ចូរកាត់បន្ថយការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ឆ្អែត ដោយជំនួសមកវិញនូវបន្ថែផ្លែឈើស្រស់ ត្រីសម្បូរខ្លាញ់ ព្រមទាំងធញ្ញជាតិគ្រាប់ពេញដែលមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ និងជាតិសសៃដែលល្អសម្រាប់សុខភាពបេះដូង។

២.​ ភាពធាត់លើសទម្ងន់

ការធាត់លើសទម្ងន់ គឺជាកត្តាចម្បងបំផុតមួយទៀតនៃការកើនឡើងនូវកម្រិតកូឡេស្តេរ៉ូលមិនល្អ។ នោះក៏ព្រោះតែការលើសទម្ងន់បង្កើនជាតិខ្លាញ់ទ្រីគ្លីសេរីដនិងកាត់បន្ថយកូឡេស្តេរ៉ូលល្អ ឬប្រូតេអ៊ីន HDL។

៣. កង្វះលំហាត់ប្រាណ

អ្នកប្រហែលជាមិនធ្លាប់ដឹងទេថាកង្វះសកម្មភាពរាងកាយអាចបង្កើនកម្រិតនៃកូឡេស្តេរ៉ូលមិនល្អគួរអោយព្រួយបារម្ភ។ ដូច្នេះដើម្បីជៀសផុតពីបញ្ហាណាមួយដែលបង្កឡើងដោយសារកម្រិតនៃកូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់ ចូរព្យាយាមធ្វើសកម្មភាពរាងកាយ ឬហាត់ប្រាណអោយបានទៀងទាត់។

៤. ការជក់បារី

វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើងដែលការជក់បារី គឺអាក្រក់ចំពោះសុខភាព។ ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថា ការជក់បារីក៏កាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលល្អ ឬប្រូតេអ៊ីន HDL ហើយបង្កើនកម្រិតកូឡេស្តេរ៉ូលមិនល្អខ្ពស់ដែលនឹងបង្កអោយមានគ្រោះថ្នាក់ចំពោះសសៃឈាម? ជាលទ្ធផលបញ្ហានៃការធ្លាក់ចុះនូវកម្រិតកូឡេស្តេរ៉ូលល្អបង្កើនហានិភ័យនៃជំងឺស្ទះសសៃឈាមបេះដូងគួរឱ្យព្រួយបារម្ភ៕