ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់មូលហេតុនៃការពុលបាយ ក្រោយបាយថ្ងៃរួច!

2 ឆ្នាំ មុន

តើអ្នកធ្លាប់លឺចាស់ៗថា “ពុលបាយ” ដែរឬទេ? វាមិនមែនបាយមានជាតិពុលធ្វើឱ្យស្លាប់នោះទេ តែវាអាចធ្វើឱ្យអ្នកងងុយគេងបាន ក្រោយពីទទួលទានអាហារថ្ងៃត្រង់រួច។ តើនេះមកពីហេតុអ្វី? ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីមូលហេតុដែលធ្វើឱ្យអ្នកចេះតែមានអារម្មណ៍ថាអស់កម្លាំង នៅពេលរសៀល។…

តើអ្នកធ្លាប់លឺចាស់ៗថា “ពុលបាយ” ដែរឬទេ? វាមិនមែនបាយមានជាតិពុលធ្វើឱ្យស្លាប់នោះទេ តែវាអាចធ្វើឱ្យអ្នកងងុយគេងបាន ក្រោយពីទទួលទានអាហារថ្ងៃត្រង់រួច។ តើនេះមកពីហេតុអ្វី? ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីមូលហេតុដែលធ្វើឱ្យអ្នកចេះតែមានអារម្មណ៍ថាអស់កម្លាំង នៅពេលរសៀល។

១. ខ្សោះជាតិទឹក

រឿងដែលមនុស្សយើងតែងតែភ្លេចខ្លាំងខណៈពេលកំពុងតែរវល់នោះគឺការញ៉ាំទឹក។ ចាប់តាំងពីខួរក្បាលជាសរីរាង្គដែលមានជាតិទឹករហូតដល់ ៧៥ភាគរយមក វាមិនមានជារឿងភ្ញាក់ផ្អើលឡើយដែលអ្នកមានអារម្មណ៍ថាអស់កម្លាំង និងគិតអីមិនចេញទេ បើសិនជាខ្សោះជាតិទឹកក្នុងខ្លួនហើយនោះ។ ដូច្នេះអ្នកត្រូវតែប្រាកដថា បានញ៉ាំទឹកយ៉ាងហោចណាស់ ២លីត្រក្នុងមួយថ្ងៃហើយ។

២. អង្គុយជាប់

និយាយដល់ការដើរលឿនៗ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍អស់កម្លាំង និងងងុយគេងបានបើសិនជាអ្នកមិនបានធ្វើអ្វីសោះ ក្រៅពីអង្គុយនៅមុខកុំព្យូទ័រ ដូច្នេះហើយទើបធ្វើឲ្យភ្នែកងាយនឹងអស់កម្លាំងណាស់។ ជារៀងរាល់ម៉ោង យកល្អគួរតែងើបចេញពីតុដើម្បីពុតពែនខ្លួនពីរនាទីអីទៅទើបជារឿងល្អ។

៣. អាហារថ្ងៃត្រង់មានកាបូអ៊ីដ្រាតច្រើន

ការបន្ថែមកាបូរអ៊ីដ្រាតមួយចំនួនក្នុងរបបអាហារគឺជារឿងសំខាន់ដើម្បីផ្តល់ថាមពលទាំងកាយ និងចិត្ត។ ប៉ុន្តែវាអាចជារឿងខុសគ្នាដាច់ បើសិនជាអាហារនោះមានកាបូអ៊ីដ្រាតខ្ពស់ពេក ព្រោះវាមិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងកម្លាំងទេ តែវាក៏អាចធ្វើឲ្យអស់កម្លាំងខ្លាំងបានដែរ។ រឿងនេះអាចដោយសារតែជាតិស្ករក្នុងឈាមចុះទាបពេក។ ដូច្នេះដើម្បីចៀសវាងរឿងនេះ អ្នកអាចរកអាហារផ្សេងជំនួសវិញដូចជា ប្រូតេអ៊ីន និងខ្លាញ់ខ្លះផង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ