ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដឹកគ្រាប់ពោតក្រហម ក្រឡាប់ នៅផ្លូវជាតិ​លេខ៤ ក្នុងស្រុកកំពង់សិលា បង្កការកកស្ទះ​ចរាចរណ៍​ កកកុញ

4 ខែ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅម៉ោង ០៥ និង៤៧នាទី ល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នេះ មានរថយន្តធុន​ធំ ដឹកគ្រាប់ពោតក្រហម…

ខេត្តព្រះសីហនុ៖ នៅម៉ោង ០៥ និង៤៧នាទី ល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នេះ មានរថយន្តធុន​ធំ ដឹកគ្រាប់ពោតក្រហម មួយគ្រឿង បានក្រឡាប់ នៅកណ្តាលផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ឡានធំក្រឡាប់នោះ បានខ្ទាត​ពោតពាសពេញផ្លូវជាតិលេខ៤ បណ្តាល​ឲ្យ​កកស្ទះចរាចរណ៍ កកកុញ។

ភ្លាមៗ សមត្តិកិច្ចមិនទាន់បានដឹងពីមូលហេតុ ដែលនាំឱ្យ​ឡាននោះ ក្រឡាប់ទេ។ សមត្ថកិច្ច រៀបចំស្ទូចរឡាននោះ ចេញពីផ្លូវ ដើម្បីកុំ​ឲ្យ​កកស្ទះ។ ប៉ុន្តែរហូតដល់ម៉ោង ៧យប់ ថ្ងៃទី២០មករានេះ ចរាចរណ៍ នៅចំណុចកើតហេតុ នៅបន្តកកស្ទះ​នៅឡើយ៕

Picture
Picture
Picture
Picture