ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ផ្ទះច្រើនខ្នង​​​ផ្អើលក្នុង​​​​ក្រុង​ព្រះ​​​សី​ហ​​នុ​

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះសីហនុ ៖ ផ្ទះ​ចំនួន៨ខ្នង ​(​ផ្ទះ​មិន​រៀបរយ​) ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កើតឡើង​​កាលពីវេលាម៉ោង១២ និង៣០​នាទីអធ្រាត្រឈាន​ថ្ងៃទី២០ មករា នេះ ស្ថិតនៅ​​ចំណុច​ផ្លូវ​កែង​កំពង់ផែ​ស្វយ័ត​ក្រុម​១៣…

ខេត្ត​ព្រះសីហនុ ៖ ផ្ទះ​ចំនួន៨ខ្នង ​(​ផ្ទះ​មិន​រៀបរយ​) ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កើតឡើង​​កាលពីវេលាម៉ោង១២ និង៣០​នាទីអធ្រាត្រឈាន​ថ្ងៃទី២០ មករា នេះ ស្ថិតនៅ​​ចំណុច​ផ្លូវ​កែង​កំពង់ផែ​ស្វយ័ត​ក្រុម​១៣ ភូមិ១៣ សង្កាត់លេខ​៣ ​ខេត្ត​ព្រះសីហនុ ដោយពុំទាន់​ដឹងពី​មូលហេតុនោះទេ ។​

សេចក្តីរាយការណ៍បន្តថា ម្ចាស់ផ្ទះទាំងអស់ ត្រូវបាន​ស្គាល់​ទី១​-ឈ្មោះ ឃួន វុទ្ធី ភេទ​ប្រុស អាយុ​៤២ ជាកម្មករកំពង់ផែស្វ
យ័ត ក្រុងព្រះសីហនុ​ ។ ​​ទី២-ឈ្មោះ ហុង ហ៊ុន ភេទប្រុស អាយុ៤៣ ។ ទី៣-​ឈ្មោះសេង កុង ភេទប្រុស អាយុ៦០ឆ្នាំ ​មុខ​របរ​លក់​​ហ្គាស។ ​​ទី៤-ឈ្មោះយក្ស គឹម​ឡាយ ភេទប្រុស អាយុ២៨ ​។ ​ទី​៥​-ឈ្មោះ យី សុធា ភេទប្រុស អាយុ៤២​ ។ ទី៦-ឈ្មោះ
​ព​ណ្ណ​រាយ ភេទប្រុស អាយុ៤២ មុខរបរលក់ដូរ ។ ទី៧-ឈ្មោះ លាង ដា​នី ភេទ​ស្រី អាយុ២៥ឆ្នាំ និង​ទី​៨-ឈ្មោះ​ម៉េ​ស សុផល ភេទប្រុស អាយុ៤២ ​។

ប្រភពបន្តថា​ ​ហេតុការណ៍ឆេះផ្ទះខាងលើ ចាត់ទុកជាសំណាងមួយ​ ដែល​មិនបណ្ដាលឱ្យមាន​មនុស្សណាម្នាក់​រង​របួសឬស្លា.ប់.ឡើយ ​ក៏ប៉ុន្តែ​ខូចខាតទ្រព្យអស់ជាច្រើន មានដូចជា​​រថយន្ត​ចំនួន​០៨​គ្រឿង, ម៉ូតូ​​​៣​គ្រឿង និង​សម្ភារមួយចំនួនទៀត​។ កម្លាំង​សមត្ថកិច្ចបានប្រេី​ប្រាស់​រថយន្តបាញ់ពន្លត់​សរុបទាំងអស់ចំនួន​៣១គ្រឿង​ឯណោះ ទើបអាច​គ្រប់គ្រងស្ថាន​ភាពនិង​រលត់​ទៅ​វិញ ​នៅ​វេលាម៉ោង០៣និង៣០​នាទី​ថ្ងៃ​ដដែល ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ