ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ជះ​ទឹក​ដាក់​គ្នា ជុំវិញ​ការ​រលាយ​បាត់​នៃ​បក្ស​សង្គ្រោះ​ជាតិ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​ជំនិត លោក កឹ​ម​សុខា បាន​ទម្លាយ​ថា ក្រុម​លោក​សម រ​ង្ស៊ី ជា​មូលដ្ឋាន​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។…

រាជធានី​ភ្នំពេញ ៖ មនុស្ស​ជំនិត លោក កឹ​ម​សុខា បាន​ទម្លាយ​ថា ក្រុម​លោក​សម រ​ង្ស៊ី ជា​មូលដ្ឋាន​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។ ការ​លើក​ឡើង​នេះបន្ទាប់ពី​លោក សម រ​ង្ស៊ី បាន​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​អា​ល្លឺ​ម៉​ង់ Deutsche Welle ស្តី​ពី​ការ​កាត់ទោស លោក កឹ​ម សុខា នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៩ មក​រានេះ​ថា ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​មក​លើ​លោក កឹ​ម សុខា គ្រាន់តែ​ជា​លេស ដើម្បី​ឲ្យ​សម្តេច ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បន្តអំណាច​ផ្តាច់​ការ​របស់​គាត់​ដោយ​រំលោ.ភ​ឆន្ទៈ​ប្រជារាស្ត្រ​ខ្មែរ ។

យ៉ាងណា លោក មុត ច​ន្ថា មនុស្ស​ជំនិត​លោក កឹ​ម​សុខា បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២០ មក​រា ដោយ​បាន​ដាក់​សំណួរ​តើ​នរណា​ជា​មូលហេតុ​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ?លោក សម រ​ង្ស៉ី និង​គូកន​មួយ​ចំនួន ទើប​ជាដើម​ហេតុ និង​មូលដ្ឋាន​ចម្បង​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។

លោក​ថា ហេតុផល​ច្បាប់​មាន ២​ចំណុច ៖ ហេតុផល​ទី​១: រហូត​មក​ទល់​ពេល​នេះ (​រំលង​អធ្រាត្រ ២ កញ្ញា ២០១៧ ដល់​ត្រឹម​ថ្ងៃ​ទី​២០ មក​រា ២០២២) ឯកឧត្តម កឹ​ម សុខា នៅ​តែ​ជា​បុគ្គល​ពុំ​ទាន់​មានទោស ស្ថិត​ក្នុង​ឋានៈ​ច្បាប់​ជា​ជនជាប់ចោទ​នៅឡើយ ។ គាត់​មិន​ទាន់​ក្លាយជា​បុគ្គល​ដែល​ត្រូវ​បាន​ជំនុំជម្រះ​ទោស ដោយ​មាន​សាលក្រម ឬ​សាលដីកា​ស្ថាពរ​ដែល​ហៅ​ថា​ជា «​ទណ្ឌិត​»​នៅឡើយ​ទេ ។ប្រសិនជា ឯកឧត្តម កឹ​ម សុខា ជាដើម​ហេតុ ឬ​ជា​មូលដ្ឋាន​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដូច​លោក សម រ​ង្ស៉ី បាន​លើក​ឡើង នោះ លុះត្រាតែ​ឯកឧត្តម កឹ​ម សុខា ត្រូវ​បាន​តុលាការ​ជំនុំជម្រះ​ឱ្យ​មានទោស​ជា​មុន​សិន ។

ហេតុផល​ទី​២: សំណុំរឿង​ព្រហ្មទណ្ឌ​របស់​លោក កឹ​ម សុខា ត្រូវ​បាន​បំបែកចេញ​ជា​ពីរ​នៅ​មុន​ពេល​ចៅក្រម​ស៊ើបអង្កេត​បញ្ជូន​ដីកា​ដំណោះស្រាយ​ទៅ​ជំនុំជម្រះ កាលពី​ខែមករា ឆ្នាំ​២០២០ ដោយ​សំណុំរឿង​ព្រហ្មទណ្ឌ​មួយទៀត ក្រោម​បទ​ចោទ​ដូច​គ្នា គឺ​បទ​ស​ន្ទិ​ដ្ឋិ​ភាព​សម្រាប់​លោក សម រ​ង្ស៉ី និង​គូកន​មួយ​ចំនួន​ទៀត ។

ជាក់ស្តែង នៅ​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២១ លោក សម រ​ង្ស៊ី លោក សម រ​ង្ស៊ី រួម​ជាមួយ​អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​ចំនួន​២​នាក់​ទៀត គឺ​លោកស្រី មូរ សុខ​ហួរ និង​លោក អេ​ង ឆៃ​អ៊ា​ង ត្រូវ​បាន​ផ្តន្ទាទោស និង​ដាក់​ពន្ធនាគារ ២៥​ឆ្នាំ​ពី​បទ​រៀបចំ​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល ។

រីឯ​មនុស្ស ៦​នាក់​ផ្សេង​ទៀត រួម​មានៈ លោកស្រី ជូ​ឡុ​ង សូ​មួ​រ៉ា លោក ហូរ វ៉ា​ន់ លោក ម៉ែ​ន សុ​ថា​វរិ​ន្ទ្រ លោក នុ​ត រំដួល លោក ឡុ​ង រី និង​លោក អ៊ូ ច័ន្ទ​ឫទ្ធិ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២០​ឆ្នាំ​រៀង​ៗ​ខ្លួន ។

លោក​ថា យោង​សំដី​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក សម រ​ង្ស៉ី ប្រឈម​នឹង​សំណុំរឿង​ព្រហ្មទណ្ឌ​ចំនួន​១៤​សំណុំរឿង ដែល​ក្នុង​នោះ​មាន ០៦​សំណុំរឿង​ត្រូវ​បាន​តុលាការ​កាត់ទោស​រួច​ហើយ ។

តាម​ការណ៍​ដែល​បានដឹង​លោក សម រ​ង្ស៉ី កំពុង​ប្រឈម​ទោស​ពន្ធនាគារ​ជាង​៤២​ឆ្នាំ​រួច ទោះ​ហើយ ដោយ​មិន​ទាន់​គិត​បញ្ចូល​សំណុំរឿង​ព្រហ្មទណ្ឌ​ចំនួន​៨ ផ្សេង​ទៀត​នៅឡើយ​ទេ ។

លោក​សន្និដ្ឋាន​មូលហេតុ ឬ​មូលដ្ឋាន​ចម្បង​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ផ្អែក​លើ​កាត់ទោស​លោក សម រ​ង្ស៉ី និង​គូកន​របស់​គាត់​កន្លង​មក ។ លោក​ក៏​បាន​វាយប្រហារ​ថា លោក សម រ​ង្ស៉ី មាន​ចរិត​បៀម​ឈាម​ព្រួស​ដាក់​អ្នក​ដទៃ ខណៈ​ដែល​ខ្លួន​គាត់​ប្រើប្រាស់​សេរីភាព​ពី​ការ​រត់គេច​ខ្លួន ដោយ​ភាព​កំសាកញី​របស់​ខ្លួន​បន្ត​ប្រព្រឹត្ត​បទល្មើស​ប្រឆាំង​នឹង​ច្បាប់​កម្ពុជា ដោយ​មិន​ហ៊ាន​ចូលខ្លួន​តតាំង​ដោយ​ផ្ទាល់​នៅ​ក្នុង​តុលាការ ។

អ្វី​ដែល​លោក សម រ​ង្ស៉ី ចោទ​មក​លើ​លោក កឹ​ម សុខា ថា ជាដើម​ចម​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​អំពើ​ទុច្ចរិត ដើម្បី​បិទ​បាំង​ពី​កំហុស និង​ការ​ទ​ទួ​ស​ខុស​ត្រូវ​របស់​ខ្លួនឯង​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ