ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវវ័យ​ខ្លះ​កំពុង​តែ​ភ្លើ.តភ្លើ.ន​នឹង​បច្ចេកវិទ្យា​ដ៏​ទំនើប

2 ឆ្នាំ មុន

អ្នក​ទស្សនវិជ្ជា​បែប​សង្គម​បាន​លើក​ឡើង​ថា នៅ​សម័យ​ទំនើប​នេះ យុវវ័យ​មួយ​ចំនួន​បាន​ភ្លើតភ្លើន​ទៅ​តាម​បច្ចេកវិទ្យា​ដ៏​ទំនើប ធ្វើ​អ្វី​ទៅ​តាម​ចិត្ត​របស់​ខ្លួន មិន​លុះ​ក្នុង​ដំបូន្មាន​ឪពុក​ម្តាយ​ឡើយ គឺ​ប្រដៅ​មិន​បាន​ទេ តែបើ​ម៉ែឪ​ទាំងឡាយ​ណា​ដែល​មានកូន​ចេះ​ស្គាល់ប្រមាណ​ខ្លួន ចេះ​ដឹង​ចំពោះ​ឋានៈ​ក្នុង​គ្រួសារ​របស់​ខ្លួន គោរព​ចាស់ទុំ ជា​កូន​បន្ទន់កាយ​ចិត្ត​ទៅ​តាម​ដំបូន្មាន​ឪពុក​ម្តាយ…

អ្នក​ទស្សនវិជ្ជា​បែប​សង្គម​បាន​លើក​ឡើង​ថា នៅ​សម័យ​ទំនើប​នេះ យុវវ័យ​មួយ​ចំនួន​បាន​ភ្លើតភ្លើន​ទៅ​តាម​បច្ចេកវិទ្យា​ដ៏​ទំនើប ធ្វើ​អ្វី​ទៅ​តាម​ចិត្ត​របស់​ខ្លួន មិន​លុះ​ក្នុង​ដំបូន្មាន​ឪពុក​ម្តាយ​ឡើយ គឺ​ប្រដៅ​មិន​បាន​ទេ តែបើ​ម៉ែឪ​ទាំងឡាយ​ណា​ដែល​មានកូន​ចេះ​ស្គាល់ប្រមាណ​ខ្លួន ចេះ​ដឹង​ចំពោះ​ឋានៈ​ក្នុង​គ្រួសារ​របស់​ខ្លួន គោរព​ចាស់ទុំ ជា​កូន​បន្ទន់កាយ​ចិត្ត​ទៅ​តាម​ដំបូន្មាន​ឪពុក​ម្តាយ ម៉ែឪ​ទាំងឡាយ​នោះ​ដូច​បាន​ទទួល​ពរ​ជ័យ​អំពី​ព្រះ​ឥន្ទ​ដូច្នោះ​ដែរ ។

ឯ​គ្រួសារ​ខ្លះ​មិន​ដូច្នោះ​ទេ នៅ​ក្នុង​សម័យ​ទំនើប​នេះ យុវវ័យ​ប្រុស​ស្រី​ខ្លះ​រៀបចំ​តុបតែង​ខ្លួន​ឆើតឆាយ តាក់តែង​កាយ​ដោយ​សម្លៀក​បំពាក់​ដែល​មាន​តម្លៃ​ខ្ពស់ ប្រើប្រាស់​របស់​ប្រេ​ន​ៗ ទ្រង់​ដោយ​គ្រឿងអលង្ការ​ដ៏​មាន​តម្លៃ ប៉ុន្តែ​ពួក​គេ​ទាំងនោះ​មិន​ចេះ​រៀបចំ​ខ្លួន​គួរ​ឱ្យ​ជាទី​ស្រឡាញ់​ចូល​ចិត្ត​អំពី​អ្នកផង​ទេ ប្រព្រឹត្ត​ប្រាសចាក​ក្រមសីលធម៌ មិន​មាន​ចរិត​ថ្លៃថ្នូរ​សោះ ។ ប្រុស​ស្រី​របៀប​នេះ មិន​អាច​ប្រៀប​បាន​នឹង​អ្នក​ដែល​គេ​ចេះ​តែងខ្លួន​គ្រាន់តែ​ឲ្យ​បាន​សមរម្យ​ប៉ុណ្ណោះ ប៉ុន្តែ​រៀបរយ​ត្រឹមត្រូវ ចរិយា​សុភាព​រាបសា ច្រើន​ទៅ​ដោយ​មេត្តាករុណា​នោះ​ឡើយ ។

កែវភ្នែក​ស្រទន់ កិរិយា​សុភាព វាចា​ពីរោះ​ស្មោះត្រង់​ត្រឹមត្រូវ និង​ចិត្ត​ពេញ​ទៅ​ដោយ​ព្រហ្ម​វិហារធម៌ នោះ​គឺជា​មន្ត​ស្នេហ៍​ទាញ​ស្រូប​មនុស្ស​ទាំងឡាយ​ឲ្យ​ស្រឡាញ់ ឲ្យ​គោរព​កោតក្រែង បីដូច​ជា​ជ្រោះ​ជើងភ្នំ​ដែល​ជាទី​ហូរ​ធ្លាក់​ចុះ​មក​នៃ​ទឹក​ដូច្នោះ​ឯង តម្លៃ​មនុស្ស​គឺ​ស្ថិត​នៅ​ត្រង់​ហ្នឹងហើយ សូម​កូន​ចូរ​ជា​អ្នក​ប្រដៅ​ងាយ​ចុះ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ