ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២០,២១,២២ មមី វក ឆ្លូវ រកា មមែ មហាលាភ​ជ័យ

2 ឆ្នាំ មុន

តាម​ការ​ទស្សន៍​ទាយ​ស្រាយ​បំភ្លឺ​របស់​កំពូល​ហោរ​ចិន​សែ​បានឱ្យ​ដឹង​ថា មហា​ឆ្នាំ​ទាំង​៥​ខាងក្រោម​នេះ ផុត​ទុក្ខ អស់​ភ័យ ផុត​គ្រោះ​ច​.​ង្រៃ​ទាំងឡាយ​ចាប់ពី​ថ្ងៃនេះ​ទៅ​ហើយ និង​ទទួល​ត្រឡប់​មក​វិញ​តែ​នឹង​ជោគជ័យ លាភ​សំណាង សិរី​សួស្តី​មហាប្រសើរ​ទៅ​ណា​មក​ណា​មាន​ទេវតា​តាម​ជួយ​បីបាច់​ថែរក្សា​នៅ​ក្នុង​រង្វង់​៣​ថ្ងៃ​២០,២១,២២​ឱ្យ​ជួប​តែ​សំណាងល្អ​ហូរ​សិរី​សួស្តី​ចូល​មក ។ ឆ្នាំមមី…

តាម​ការ​ទស្សន៍​ទាយ​ស្រាយ​បំភ្លឺ​របស់​កំពូល​ហោរ​ចិន​សែ​បានឱ្យ​ដឹង​ថា មហា​ឆ្នាំ​ទាំង​៥​ខាងក្រោម​នេះ ផុត​ទុក្ខ អស់​ភ័យ ផុត​គ្រោះ​ច​.​ង្រៃ​ទាំងឡាយ​ចាប់ពី​ថ្ងៃនេះ​ទៅ​ហើយ និង​ទទួល​ត្រឡប់​មក​វិញ​តែ​នឹង​ជោគជ័យ លាភ​សំណាង សិរី​សួស្តី​មហាប្រសើរ​ទៅ​ណា​មក​ណា​មាន​ទេវតា​តាម​ជួយ​បីបាច់​ថែរក្សា​នៅ​ក្នុង​រង្វង់​៣​ថ្ងៃ​២០,២១,២២​ឱ្យ​ជួប​តែ​សំណាងល្អ​ហូរ​សិរី​សួស្តី​ចូល​មក ។

ឆ្នាំមមី នៅ​រង្វង់​បី​ថ្ងៃនេះ​លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត​មាន​ហុងស៊ុយ​ល្អ​ង៉ូ​វ​ហេង​ឡើង​ខ្ពស់​សម្បូរ​លុយ​ចាយ​និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ ។ តាម​ជើង​លេខ​បាន​កំណត់​ថា​អ្នក​កើត​ឆ្នាំ​នេះ​រមែង​មាន​លាភ​មាន​ជ័យ​លុយ​ចូល​មក​ហៀរ​ដៃ និង​ជា​អ្នកមាន​បញ្ញា​វាងវៃ​អាច​សម្រេច​រាល់​ការងារ​យ៉ាង​ល្អ​ប្រសើរ ។

ឆ្នាំវក មហា​សំណាង មហា​មង្គល រាសី​ឡើង​ខ្ពស់ត្រដែត បី​ថ្ងៃនេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ បើ​ចង់​ធ្វើការ​ដាក់ ទុន​រកស៊ី ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា​។ រីឯ​សម្ព័ន្ធភាព ស្នេហា​គូ​ស្វាមីភរិយា កំលោះ ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ គឺ​ជោគជ័យ​ទាំង​ការងារ និង​ជោគជ័យ​ទាំង​ស្នេហា ។

ឆ្នាំឆ្លូវ រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច មាន​លាភ​មាន​ជ័យ​មាន​សិរី​សួស្តី​វិបុល​សុខ​ចូល​មក​មិន​ដាច់ ។ នៅ​រង្វង់​បី​ថ្ងៃនេះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត ឬ​ទី​ឆ្ងាយ​មាន​តែ​ការ​លូតលាស់​ទៅ​មុខជា​និច្ច ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេម​ក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។

ឆ្នាំរកា ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ ហើយ​ដំណើរ​ជីវិត​មាន​តែ​ភាព​សុខដុម​គាប់ប្រសើរ​ណាស់ ។ បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​កិច្ចការ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោង​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​នឹង​គ្នា​ជា​និច្ច ។

ឆ្នាំមមែ រាសី​ឡើង​ខ្ពស់ត្រដែត​ប្រកប​កិច្ចការ​អ្វី​តែង​ហុច​ផល​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ វា​ជា​វេលា​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​កិច្ចការ​អ្វី​ទោះជា​ការងារ​ឯកជន ឬ​ការងារ​ក្រុមហ៊ុន​តែង​ហុច​ផល​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នក​ចង់​បើកហាង​ថ្មី ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់​លាភ​ប្រាក់​ហូរ​ចូល​ដូច​ចាក់ទឹក ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​ទាំង​ពេល​ទៅ និង​ត្រឡប់​មក​វិញ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​យល់ចិត្ត​គ្នា​ប្រពៃ​ណា ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ