ផ្អាកនេសាទត្រីកាម៉ុង នារដូវពងកូន ក្នុងខេត្តចំនួន៤
- ព្រះសីហនុ
ខេត្តតំបន់ឆ្នេរ ៖ រដ្ឋបាលជលផលបានប្រកាសជូនដំណឹងដល់អ្នកនេសាទទាំងអស់ ក្នុងខេត្តតំបន់ឆ្នេរ រួមមានខេត្តព្រះសីហនុ
ខេត្តតំបន់ឆ្នេរ ៖ រដ្ឋបាលជលផលបានប្រកាសជូនដំណឹងដល់អ្នកនេសាទទាំងអស់ ក្នុងខេត្តតំបន់ឆ្នេរ រួមមានខេត្តព្រះសីហនុ
ខេត្តតំបន់ឆ្នេរ ៖ រដ្ឋបាលជលផលបានប្រកាសជូនដំណឹងដល់អ្នកនេសាទទាំងអស់ ក្នុងខេត្តតំបន់ឆ្នេរ រួមមានខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ឱ្យផ្អាកបណ្តោះអាសន្ននូវការនេសាទត្រីកាម៉ុង ឬត្រីប្លាធូ នារដូវពងកូន ដោយចាប់ផ្តើមពីថ្ងៃទី១៥ ខែមករា រហូតថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ជាកំហិត។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៥ ខែមករា រហូតថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ គឺជាអំឡុងពេលដែលត្រីកាម៉ុង(ប្លាធូ)បន្តពូជ និងពងកូន ដូច្នេះដើម្បីរួមចំណែកថែរក្សា និងការពារធនធានជលផលសមុទ្រឲ្យបានគង់វង្សទៅថ្ងៃអនាគត អ្នកនេសាទទាំងអស់ក្នុងដែនសមុទ្រខេត្តតំបន់ឆ្នេរទាំង៤ មិនអាចនេសាទត្រីប្រភេទនេះបានឡើយ។
រដ្ឋបាលជលផលសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រីកាម៉ុង «ប្លាធូ» ទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដើម្បីរួមចំណែកថែរក្សានិងការពារធនធានជលផលសមុទ្រឲ្យបានគង់វង្សទៅអនាគត៕
ចែករំលែកព័តមាននេះ