ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូទ្រីសប្រើច្បាប់ផាកពិន័យលើអ្នកមិនព្រមចាក់វ៉ាក់សាំង

2 ឆ្នាំ មុន

អូទ្រីស នឹងអនុវត្តច្បាប់វ៉ាក់សាំងកូវីដថ្មីមួយ ដែលនឹងផាកពិន័យចំពោះមនុស្សពេញវ័យដែលមិនបានចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី១ ខែកុម្ភៈខាងមុខតទៅ។ រដ្ឋាភិបាលបានប្រកាសកាលពីខែវិច្ឆិកាឆ្នាំមុនថា ច្បាប់វ៉ាក់សាំង គឺចាំបាច់ដើម្បីដោះស្រាយអត្រាចាក់វ៉ាក់សាំងទាបនៅក្នុងប្រទេស។ សេចក្តីព្រាងច្បាប់ទីមួយ ត្រូវបានបោះពុម្ពនៅក្នុងខែធ្នូ ហើយសេចក្តីព្រាងដែលបានកែសម្រួលត្រូវបានបោះពុម្ពផ្សាយនៅថ្ងៃច័ន្ទ…

អូទ្រីស នឹងអនុវត្តច្បាប់វ៉ាក់សាំងកូវីដថ្មីមួយ ដែលនឹងផាកពិន័យចំពោះមនុស្សពេញវ័យដែលមិនបានចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី១ ខែកុម្ភៈខាងមុខតទៅ។ រដ្ឋាភិបាលបានប្រកាសកាលពីខែវិច្ឆិកាឆ្នាំមុនថា ច្បាប់វ៉ាក់សាំង គឺចាំបាច់ដើម្បីដោះស្រាយអត្រាចាក់វ៉ាក់សាំងទាបនៅក្នុងប្រទេស។ សេចក្តីព្រាងច្បាប់ទីមួយ ត្រូវបានបោះពុម្ពនៅក្នុងខែធ្នូ ហើយសេចក្តីព្រាងដែលបានកែសម្រួលត្រូវបានបោះពុម្ពផ្សាយនៅថ្ងៃច័ន្ទ ហើយឥឡូវនេះកំពុងឆ្លងកាត់សភា។

មនុស្សគ្រប់រូបដែលមានអាយុចាប់ពី  ១៨ឆ្នាំឡើងទៅ រស់នៅក្នុងប្រទេសអូទ្រីស ត្រូវតែចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ។ នេះបើយោងតាមសេចក្តីព្រាងចុងក្រោយបំផុត។ មនុស្សមួយចំនួនត្រូវបានលើកលែង ដូចជាអ្នកមានផ្ទៃពោះ មនុស្សដែលជាសះស្បើយពីការឆ្លងមេរោគកូវីដ (ដែលត្រូវបានលើកលែងរយៈពេល ១៨០ថ្ងៃពីការធ្វើតេស្ត PCR វិជ្ជមាន) និងមនុស្សដែលមិនអាចចាក់វ៉ាក់សាំងដោយសារកត្តាសុខភាព។

អធិការបតីអូទ្រីស លោក Karl Nehammer បានប្រាប់ទូរទស្សន៍សាធារណៈ ORF កាលពីថ្ងៃអាទិត្យថា៖ “ការចាក់វ៉ាក់សាំងជាកាតព្វកិច្ច មិនមែនដាក់ច្បាប់ទៅភ្លាមៗទេ។ គេនឹងធ្វើវាទៅជាដំណាក់កាល។”​

លោក Nehammer បាននិយាយថា គ្មានការផាកពិន័យណាមួយនឹងត្រូវចេញក្នុងអំឡុងពេលដំណាក់កាលដំបូង ដែលមានរយៈពេលរហូតដល់ពាក់កណ្តាលខែមីនា។ ចាប់ពីថ្ងៃទី ១៥ ខែមីនា ការអនុវត្តច្បាប់នឹងចាប់ផ្តើមពិនិត្យមើលថាតើមនុស្សកំពុងប្រកាន់ខ្ជាប់នឹងច្បាប់ថ្មីដែរឬទេ។

ប្រជាជនអាចប្រឈមនឹងការផាកពិន័យរហូតដល់ ៦៨៥ដុល្លារ ប្រសិនបើពួកគេមិនមានវិញ្ញាបនបត្រវ៉ាក់សាំង ឬ ករណីលើកលែងលើកត្តាសុខភាព។

ច្បាប់វ៉ាក់សាំងត្រូវបានគ្រោងនឹងបន្តរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤  ហើយវានឹងត្រូវបានវាយតម្លៃជាបន្តបន្ទាប់រហូតដល់ពេលនោះ នេះបើយោងតាមក្រសួងសុខាភិបាលអូទ្រីស៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ