ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ព្រះ​សីហ​នុ​ បើកទ្វារ​ស្វាគមន៍​ប្រតិភូ​ទេសចរណ៍​អាស៊ាន​ជាង​ ១០០​ នាក់ មិន​ខ្លាច​កូ​វី​ដ​ ១៩

3 ខែ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ​៖ ពិ​ធី​បើក​ជា​ផ្លូវការ​ព្រឹត្តិការណ៍​ទេសចរណ៍​អាស៊ាន​ឆ្នាំ ​២០២២ (ATF 2022) ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រាត្រី​ទី​ ១៨ ខែ​មក​រា​នេះ ​។…

ខេត្ត​ព្រះ​សីហ​នុ ​៖ ពិ​ធី​បើក​ជា​ផ្លូវការ​ព្រឹត្តិការណ៍​ទេសចរណ៍​អាស៊ាន​ឆ្នាំ ​២០២២ (ATF 2022) ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រាត្រី​ទី​ ១៨ ខែ​មក​រា​នេះ ​។ ប្រតិភូ​ទេសចរណ៍​អាស៊ាន​រួម​នឹង​ដៃគូ​មក​ពី​តំបន់​ផ្សេង​ទៀត​ជាង ​១០០​ នាក់​បាន​មក​ដល់​ទឹកដី​ឆ្នេរ​របស់​កម្ពុជា​សឹង​អស់ហើយ ​ដើម្បី​ចូលរួម​វេទិកា​អន្តរជាតិ​នេះ​ ។

Picture

ប្រតិភូ​ដែល​ត្រូវ​ចូលរួម​វេទិកា​ទេសចរណ៍​អាស៊ាន ATF 2022 បាន​ហោះហើរ​មក​កម្ពុជា​ តាម​ច្រក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​និង​ព្រ​លាន​ហ​ន្ត​ហោះ​ខេត្ត​ព្រះ​សីហ​នុ​ផ្ទាល់​តែ​ម្តង​ ។ ក្នុង​ព្រឹ​តិ្ត​ការណ៍​ទាំងមូល ក្រៅពី​កិច្ចប្រជុំ​ពិភាក្សា​គ្នា​លើ​វិស័យ​ទេសចរណ៍​ក្នុង​បរិបទ​កូ​វី​ដ​ ១៩ ​នេះ វេទិកា​នេះ​នឹង​មានការ​រៀបចំ​ទីតាំង​សម្រាប់​ពិព័រណ៍​ទេសចរណ៍ (​ស្តង់​) ផង​ដែរ​ ។

Picture

មន្ត្រីជាន់ខ្ពស់​ពី​ប្រទេស​សមាជិក​អាស៊ាន​ទាំង ​១០ ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា ក្នុង​នោះ​ប្រតិភូ​អន្តរជាតិ​ចូលរួម​កិច្ចប្រជុំ​មាន​ចំនួន ​១២៣​ រូប ហើយ​សម្រាប់​ការ​តាំង​ពិ​ព័រ​ណ៌​ទេសចរណ៍ (TRAVEX) មាន​អ្នកលក់ (Sellers) សរុប​ចំនួន​ ១៨៧ ស្តង់ អ្នកទិញ (Buyers) ចំនួន​ ៤០ ក្រុមហ៊ុន សារព័ត៌មាន​សរុប​ចំនួន ២០ ស្ថាប័ន សរុប​ភ្ញៀវ​ចូលរួម​មាន​ចំនួន ៣២២ ​នាក់ មក​ពី​ប្រទេស​ចំនួន​ ២៧​ ។

Picture

វេទិកា​ទេសចរណ៍​អាស៊ាន​នេះ ក្រៅពី​កិច្ចប្រជុំ​របស់​ស្ថាប័ន​ទេសចរណ៍​ថ្នាក់​ជាតិ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន កិច្ចប្រជុំ​អាស៊ាន​បូក​បី (​ជប៉ុន កូរ៉េ​ខាងត្បូង និង​ចិន​) កិច្ចប្រជុំ​អាស៊ាន​បូក​មួយ (​អាស៊ាន -​ឥណ្ឌា​) កិច្ចប្រជុំ​អាស៊ាន​-​រុ​ស្ស៉ី កិច្ច ប្រជុំ​ជាមួយ​អង្គការ​ដៃគូរ​ពាក់ព័ន្ធ ព្រម ទាំង​កិច្ចប្រជុំ​ជាមួយ​ផ្នែក​ឯកជន និង​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ក៏​នឹង​មានកម្ម​វិធី​ដាំ​ដើមឈើ កម្មវិធី​វាយកូនគោល​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន និង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​កោះ​នានា​ផង​ដែរ ដែល​ជា​ការ​បោះ ជំហាន​ដ៏​ធំ​បង្ហាញ​ពី​ការ​ត្រៀម​រួចរាល់​របស់​កម្ពុជា និង​អាស៊ាន​ទាំងមូល​ក្នុង​ការ​បើក​ទេសចរណ៍​អន្តរជាតិ​ឡើង​វិញ​ ។

Picture

សូម​បញ្ជាក់​ថា កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ ដែល​នឹង​ត្រូវ​រៀបចំ​ចាប់ពី​ថ្ងៃ​ទី​ ១៦-២២ ខែមករា ឆ្នាំ ២០២២ នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​ ។ ពិធី​បើក​ជា​ផ្លូវការ​នៃ​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​ ៤០ (ATF 2022) នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ៕

Picture
Picture
Picture