ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងការងារ ៖ អាហារូបករណ៍នៅអូស្ត្រាលីជាតម្លៃមួយសម្រាប់កូនខ្មែរយកមកអភិវឌ្ឍន៍ជាតិ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​ថា អាហារ​រូបករណ៍​នៅ​អូស្ត្រាលី​ជា​តម្លៃ​មួយ សម្រាប់​កូន​ខ្មែរ​របស់​យើង ដែល​ទទួល​បាន​ឱកាស​បាន​ទៅ​សិក្សា ពិសេស​នោះ យុវជន​ជា​សសរទ្រូង…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​ថា អាហារ​រូបករណ៍​នៅ​អូស្ត្រាលី​ជា​តម្លៃ​មួយ សម្រាប់​កូន​ខ្មែរ​របស់​យើង ដែល​ទទួល​បាន​ឱកាស​បាន​ទៅ​សិក្សា ពិសេស​នោះ យុវជន​ជា​សសរទ្រូង ជា​អ្នក​បន្តវេន​ដ៏​មាន​ថាមពល រួម​គ្នា​លើ​ការ​អភិវឌ្ឍ​ជាតិ ។

ការ​លើក​ឡើង​របស់​ឯកឧត្តម ខណៈ​អនុញ្ញាត​ឲ្យ​បេក្ខភាព​ជ័យ​លា​ភី​អាហារូបករណ៍​របស់​រដ្ឋាភិបាល​អូស្ត្រាលី ឆ្នាំ​២០២១-២០២២ ចំនួន ១៨​នាក់ (​ស្រី​ចំនួន​៨​នាក់​) មាន​សមាសភាព​ជា​មន្ត្រីរាជការ បុគ្គលិក​ក្រុមហ៊ុន​ឯកជន និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ចូល​ជួប​សម្តែង ការ​គួរសម និង​ផ្តល់​នូវ​ព័ត៌មាន​មួយ​ចំនួន​ពាក់ព័ន្ធ​ជាមួយ​ស្ថានភាព​បច្ចុប្បន្នភាព​ថ្មី​ៗ​ទាំង​ក្នុង និង​ក្រៅប្រទេស ជា​ពិសេស​ពាក់ព័ន្ធ​នឹង​វឌ្ឍនភាព​នៃ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃ​ទី​១៨ មក​រា នៅ​ទីស្តីការក្រសួង ។

ឯកឧត្តម អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​បេក្ខភាព​អាហារូបករណ៍​ដែល​ទទួល​បានការ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ដែល​អាច​ចាត់​ទុក​បាន​ថា ជា​ឱកាស​ដ៏​មាន​តម្លៃ​មួយ​សម្រាប់​កូន​ខ្មែរ​របស់​យើង ដែល​ទទួល​បាន​ឱកាស​បាន​ទៅ​សិក្សា​នៅ​ប្រទេស​ដែល​មាន​ភាព​រីក​ចម្រើន លើ​ផ្នែក​បណ្តុះបណ្តាល​ធនធានមនុស្ស​មួយ​នេះ ។

ឯកឧត្តម​បញ្ជាក់​ថា​៖ « នេះ​ជា​បរិបទ​ថ្មី​ប្រចាំជីវិត​របស់​ក្មួយ​ៗ គ្រួសារ​ក្មួយ​ៗ​ផ្ទាល់​ពិតជា​រីករាយ និង​សប្បាយចិត្ត​ណាស់​ចំពោះ​ក្មួយ​ៗ ។ រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួង​អប់រំ យុវជន និង​កីឡា ពិតជា​មាន​មោទកភាព​ដែល​បាន​បង្កើត​ឱកាស​នេះ ជូន​ដល់​ក្មួយ​ៗ​ជា​យុវជន ។ ពូ​ជឿជាក់​ថា ការ​សិក្សា​របស់​ក្មួយ​នឹង​ទទួល​បាន​ជោគជ័យ ក្លាយជា​មនុស្ស​ថ្មី​ដែល​មាន​សមត្ថភាព​ខ្ពស់​ជាង​ពេល​នេះ ។

នេះ​ជា​ការ​តបស្នង​ដែល​ល្អ​បំផុត​សម្រាប់​ខ្លួនឯង​ផ្ទាល់ ក្រុម​គ្រួសារ អាណាព្យាបាល និង​អ្នកជា​ទីស្រលាញ់​ចំពោះ​សាមី​ស្ថាប័ន ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រទេស​ដែល​ផ្តល់​អាហារូបករណ៍​» ។

ឯកឧត្តម អ៊ិ​ត សំ​ហេង បាន​រំលេច​ពី​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ដែល​បាន​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងស្រុង គ្រប់​វិស័យ ក្នុង​នោះ​ផ្នែក​ធនធានមនុស្ស​ត្រូវ​បានកា​ប់ស​ម្លា​.​ប់​យ៉ាង​រង្គាល លុះ​ថ្ងៃ​រំដោះ ៧ មក​រា ១៩៧៩ ប្រទេស​យើង​ត្រូវ​បាន​ងើប​ជា​បណ្តើរ​ៗ​លើ​កា រក​សាង​ជាតិ​ឡើង​វិញ ។ គោលនយោបាយ​អាទិភាព​លើ​វិស័យ​ធនធានមនុស្ស បាន​បង្កើន​បន្តិច​ម្តង​ៗ​លើ​ការ​អប់រំ និង​ការ​បណ្តុះបណ្តាល​ជំនាញ​ដែល​ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​ទាំង​បរិមាណ និង​គុណភាព ។

ទន្ទឹម​នឹង​នេះ​ការ​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​មិត្ត ការ​ស្វែងរក​អាហារូបករណ៍​ក៏​ដូច​ជា ការ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​យុវវ័យ​អាច​ទៅ​សិក្សា​រៀនសូត្រ ។ តាំងពី​ទស្សវត្សរ៍​៨០ បាន​ជម្រុញ​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ក្នុង​សហគមន៍​សង្គមនិយម ។ កម្ពុជា​យើង​មាន​ធនធានមនុស្ស មាន​សមត្ថភាព​ខ្ពស់​កាន់តែ​ច្រើន​គ្រប់​កម្រិត​ជា​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ខ្ពស់​បាន​កំពុង​ចូលរួម​ក្នុង​ការងារ​លើ​គ្រប់​វិស័យ​ទាំង​សាធារណៈ និង​ឯកជន ។

ឯកឧត្តម​រដ្ឋមន្ត្រី មាន​ប្រសាសន៍​បន្ថែម​ថា រាជរដ្ឋាភិបាល​កំពុង​អនុវត្ត​គោលនយោបាយ​យុវជន ដោយ​យុវជន​ជា​សសរទ្រូង ជា​អ្នក​បន្តវេន​របស់​ជាតិ ផ្តល់​ជូន​នូវ​ឱកាស​មាស គឺ​សន្តិភាព​, ទទួល​បានការ​អប់រំ ការ​បណ្ដុះបណ្ដាល​ជំនាញ​, ទទួល​បានការ​ងារ មុខរបរ​, ចូលរួម​ក្នុង​សកម្មភាព​សង្គម​, ទទួល​បានការ​តែងតាំង​តាម​សមត្ថភាព និង​ស្នាដៃ​ជាមួយ​រូបមន្ត​រក្សា​ចាស់​បន្ថែម​ថ្មី ។

ចលនា​យុវជន ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​ប្រធាន និង​ជា​បេក្ខភាព​អនាគត​នាយក​រដ្ឋមន្ត្រី កំពុង​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម ដើម្បី​អនាគត​ភ្លឺស្វាង​មួយ​របស់​យុវជន ។

សូម​ចាំ​ថា ឱកាសល្អ​មិន​មាន​គ្រប់ពេលវេលា​នោះ​ទេ កត្តា​សុខ​សន្តិភាព​ជា​គន្លឹះ គ្មាន​សន្តិភាព គ្មាន​ការ​អភិវឌ្ឍ ។ នេះ​ជា​អ្វី​ដែល​យុវជន​ជា​អ្នក​បន្តវេន​ត្រូវ​រៀនសូត្រ ។

ឯកឧត្តម បាន​លើក​ឡើង​ពី​វឌ្ឍនភាព​នៃ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជា​វិស័យ​មួយ​ដែល​រាជរដ្ឋាភិបាល​ផ្តល់​អាទិភាព​ខ្ពស់​មួយ​ដែល​អនុវត្ត​ដោយ​ជោគជ័យ ។

គួរ​បញ្ជាក់​ជូន​ថា អាហារូបករណ៍ Australia Awards គឺជា​អាហារូបករណ៍​អន្តរជាតិ​ដ៏​មាន កិត្យានុភាព​មួយ​ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី ក្នុង​គោលបំណង​រួមចំណែក​ដល់​តម្រូវការ​អភិវឌ្ឍ​រយៈពេល​វែង​របស់​ប្រទេស​ជា​ដៃគូ ដោយ​ស្រប​តាម​កិច្ចព្រមព្រៀង​សកល ទ្វេភាគី និង​តំបន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ