ឥណ្ឌូនេស៊ីប្រកាសឈ្មោះរដ្ឋធានីថ្មីនៅភាគខាងកើតខេត្ត Kalimantan
ឥណ្ឌូនេស៊ី ៖ រដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ីនៅក្នុងភាគខាងកើតនៃខេត្ត Kalimantan នឹងត្រូវដាក់ឈ្មោះថា នូសាន់តារ៉ា (Nusantara)។
ឥណ្ឌូនេស៊ី ៖ រដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ីនៅក្នុងភាគខាងកើតនៃខេត្ត Kalimantan នឹងត្រូវដាក់ឈ្មោះថា នូសាន់តារ៉ា (Nusantara)។
ឥណ្ឌូនេស៊ី ៖ រដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ីនៅក្នុងភាគខាងកើតនៃខេត្ត Kalimantan នឹងត្រូវដាក់ឈ្មោះថា នូសាន់តារ៉ា (Nusantara)។ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋមន្ត្រីផែនការអភិវឌ្ឍន៍ជាតិលោក Suharso Monoarfa នៅថ្ងៃច័ន្ទ ទី១៧ មករានេះ។
ឈ្មោះ Nusantara ជាភាសាឥណ្ឌូនេស៊ីមានន័យថាប្រជុំកោះ។ វាជាឈ្មោះត្រូវបានណែនាំដោយប្រធានាធិបតី។
រដ្ឋមន្ត្រីរូបនេះបានថ្លែងថា «មូលហេតុនៃការដាក់ឈ្មោះនេះព្រោះថា Nusantara ត្រូវបានគេស្គាល់ជាយូរលង់ណាស់មកហើយ។ វាគឺជានិមិត្តរូបជាអន្តរជាតិ ភាពសាមញ្ញា និងពិពណ៌នាអំពីប្រជុំកោះរបស់យើង។ ខ្ញុំជឿជាក់ថា ពួកយើងទាំងអស់គ្នានឹងយល់ស្របចំពោះឈ្មោះ Nusantara»។
ប៉ុន្តែគេនៅមិនទាន់បានសម្រេចទេថាតើរដ្ឋធានីថ្មីនឹងក្លាយជាខេត្ត ឬក្រុងឬយ៉ាងណា។
សូមរម្លឹកថា កាលពីឆ្នាំ ២០១៩ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានប្រកាសថា រដ្ឋធានីរបស់ឥណ្ឌូនេស៊ីនឹងផ្លាស់ទីពីចាកាតា (Jakarta) ទៅកាន់តំបន់ដាច់ស្រយាលមួយស្ថិតនៅភាគខាងកើតនៃខេត្ត Kalimantan។
ការរើរាជធានីនេះត្រូវបានគេលើកឡើងថាជារឿងចាំបាច់ ដើម្បីសង្គ្រោះរដ្ឋធានីចាកាតានាពេលបច្ចុប្បន្ន ដែលមានបញ្ហាកកស្ទះ និងលិច និងធ្វើការអភិវឌ្ឍន៍ខេត្ត Kalimantan ព្រមទាំងភាគខាងលិចប្រទេសឥណ្ឌូនេស៊ី ដោយសារតែសកម្មភាពសេដ្ឋកិច្ចភាគច្រើនក្នុងប្រទេសមានតែនៅភាគកណ្តលកោះ Java ដែលបច្ចុប្បន្នរដ្ឋធានីចាកាតាស្ថិតនៅ។
ការបង្កើតរដ្ឋធានីថ្មីដែលមានតម្លៃ ៣២ពាន់លានដុល្លារត្រូវគេសន្មត់ថានឹងចាប់ផ្តើមនៅក្នុងឆ្នាំ ២០២០ ប៉ុន្តែដោយសារបញ្ហាកូវីដ អាជ្ញាធរបានផ្អាកគម្រោងបណ្តោះអាសន្ន៕ (យោងតាមប្រភព៖ Channel News Asia)
ចែករំលែកព័តមាននេះ