ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ទឹម រ​ដ្ឋា សម្រេចចិត្ត​រៀប​ការ​នា​ពេល​ឆាប់​ៗ​ក្នុងឆ្នាំនេះ​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង និង​ជា​តារា​បង្ហាញ​ម៉ូ​ដ​រាង​ស្ល៊ី​ម ទឹម រ​ដ្ឋា បាន​ធ្វើ​អោយ​អ្នក​តាមដាន​រឿង​ស្នេហា​របស់​នាង​ជាមួយនឹង​គូស្នេហ៍​នៅ​អា​មេ​រិ​ក បាន​ដើរ​ដល់​ស្ថានភាព​បែប​ណា ក្នុង​ពេល​ដែល​នាង និង​ម្ចាស់​បេះដូង

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជា​តារា​បង្ហាញ​ម៉ូ​ដ​រាង​ស្ល៊ី​ម ទឹម រ​ដ្ឋា បាន​ធ្វើ​អោយ​អ្នក​តាមដាន​រឿង​ស្នេហា​របស់​នាង​ជាមួយនឹង​គូស្នេហ៍​នៅ​អា​មេ​រិ​ក បាន​ដើរ​ដល់​ស្ថានភាព​បែប​ណា ក្នុង​ពេល​ដែល​នាង និង​ម្ចាស់​បេះដូង​ស្រឡាញ់​គ្នា​ជាង​៥​ឆ្នាំ​មក​ហើយ​។

នាង​មិន​ដែល​ខក​ការ​សន្យា​នោះ​ទេ ចំពោះ​ចំណងប្រាំប្រការ ដោយ​រមែង​ចិញ្ចឹមចិត្ត​រៀប​ការ អោយ​ផ្អើល​គេឯង​សមជា​តារា​ល្បីឈ្មោះ​។ នេះ​ជា​ដំណឹង​ល្អ​មួយ ដែល​មានការ​ទម្លាយ​ថា ស្រី​ស្អាត ទឹម រ​ដ្ឋា ត្រៀមខ្លួន​ធ្វើ​ជា​កូនក្រមុំ​តួឯក​ឆាប់​ៗ​នេះ ដោយ​នាង​បាន​ចូល​រោង​សំពះ​ផ្ទឹម​នៅ​ចុងខែ​មីនា ឆ្នាំ​២០២២ គឺ​នៅ​ថ្ងៃ​ទី​២៦ ខែមីនា ខាង​មុខ​នេះ​ហើយ​»​។

ដោយសារ​វិបត្តិ​កូ​វី​ដ​ផ្ទុះ​ឡើង​កាលពី​រយៈពេល​ជា​ច្រើន​ខែ​មុន បាន​ធ្វើ​អោយ​អ្វី​ៗ​ផ្អិ​ប​ចោល​ជា​ច្រើន​គ្រប់​ទម្រង់​។ ហើយ​ពេល​នេះ ស្ថាន​ការ​កូ​វី​ដ​១៩ បាន​ស្ងប់​ត្រឡប់​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ ហើយ​នា​ប្រទេស​កម្ពុជា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​មាន​តារា​សិល្បៈ​ជា​ច្រើន​នាក់​បាន​រីកមុខ​មាត់ ហូរ​ចូល​ការងារ​ដូច​មុន​។ រីឯ​អ្នកមាន​គម្រោង​រៀប​មង្គលការ ក៏​ចាប់ផ្តើម​សម្លឹង​មើល​គន់គូរ រក​ពា​លា​ជ័យ ដើម្បី​ដាក់​ថ្ងៃ​កំណត់​ចូល​រោង​តាម​ច្បាប់​ឡើង​វិញ​ផង​ដែរ​។

យ៉ាងណាមិញ ទឹម រ​ដ្ឋា ដែល​សម្រេច​ប្រគល់​បេះដូង​អោយទៅ​កំលោះ​បរទេស ក៏​ធ្លាប់​ខកចិត្ត​រឿង​រៀប​ការ​អោយ​ញាតិ​ដឹង​ឭ ព្រោះថា ប៉ះទង្គិច​ដោយ​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩​នេះ​ដែរ​។ នាង​បាន​រង់ចាំ​ភាព​ស្បើយ​មួយ​នេះ​ជា​យូរ​ខែ​មក​ដែរ ទំ​រាំ​តែ​ឆ្លង​ដល់​ដំណាក់កាល​ល្អ រ​ដ្ឋា ចាំ​ឡើង​ចង់​ស្កក​។

ក្រោយ​ស្ថាន​ការ​ល្អ មាន​ហ្វេ​ន​ៗ​ជា​ច្រើន បាន​លើក​ឡើង​ថា ឆ្នាំ​២០២២ ទឹម រ​ដ្ឋា អាច​ដឹក​ដៃគូ​ស្នេហ៍​ចូល​រោង​ជ័យ​អោយ​ផ្អើល​គេឯង​បាន​ទេ បើ​ស្រុក​ទេស​វិល​មក​រក​ភាពល្អ​ឡើង​វិញ​។ នាង​រមែងតែ​និយាយ​ថា បើ​រៀប​ការ​ទាល់តែ​មេរោគ​កូ​វី​ដ​ឈប់​ចម្លង ដោយ​មិន​ចង់​ប្រឈម​នឹង​បញ្ហា​។ ប្រការ​នេះ​ហើយ រ​ដ្ឋា ប្រហែលជា​នាង​អាច​លៃលក​សមគួរ​ហើយ​ចំពោះ​ឱកាស​សំពះ​ផ្ទឹម​ក្នុង​ឆ្នាំ​ថ្មី​នេះ​។

ទឹម រ​ដ្ឋា បាន​បញ្ជាក់​ថា ជា​ការ​ពិត នៅ​ចុងខែ​មីនា ខាង​មុខ​នេះ នាង​ពិតជា​រៀប​ការ​តាម​ការ​គិតគូ​រួចរាល់​អស់ហើយ នៅ​ចាំតែ​ពេលវេលា​មក​ដល់​។ មង្គលការ​របស់​នាង ធ្វើ​នៅ​កន្លែង​លំដាប់​មួយ​នៅ​ក្នុង​ក្រុងភ្នំពេញ​នេះឯង ហើយ​មិន​ធ្លាប់​មាន​អ្នក​នឹកឃើញ​ការ និង​ធានា​ថា​ប្លែក​ខ្លាំង ពិសេស​បំផុត​។

រ​ដ្ឋា​លើក​បន្ត​ថា តាម​ផែនការ នាង​នឹង​ឡើង​ទៅ​រៀប​ការ​នៅ​អា​មេ​រិ​ក​ម្តងទៀត​ទីកន្លែង​ស្វាមី ។ ម្យ៉ាងទៀត ខាង​សាច់ញាតិ​គូស្នេហ៍​នាង ក៏​ចង់​ឃើញ​កូន​គាត់​ការ​នៅ​អា​មេ​រិ​ក​ដែរ​។ នេះ​ជា​ឱកាស​ដ៏​ល្អ​ដែល​នាង​រង់ចាំ​យូរ​មក​ហើយ ។ នាង​និង​រក្សា​ចំណងស្នេហា​មួយ​នេះ​អោយ​បាន​គង់វង្ស​យូរអង្វែង ។

អនាគត​ស្វាមី ទឹម រ​ដ្ឋា ជា​អ្នកជំនួញ​ផ្នែក អចលនទ្រព្យ ដ៏​ប៉ិនប្រសព្វ​ម្នាក់​។ នាង​កំពុង​តែ​តាមដាន​រៀន​ជំនាញ​នេះ​ពី​ស្វាមី ហើយ​ក៏​បាន​ត្រៀមខ្លួន​រួច​ហើយ​សម្រាប់​ការ​ឈាន​ជើង​ចូល​មក​វិស័យ​នេះ​ជាមួយ​ស្វាមី​។ បាន​ស្វាមី​ហំ ក៏​ពិតមែន តែ រ​ដ្ឋា តារា​រាង​ស្ល៊ី​ម​រូប​នេះ មិន​បោះបង់​សិល្បៈ​ចោល​នោះ​ទេ ព្រោះ​ជា​កិច្ចការ​ដែល​ស្រឡាញ់ និង​តស៊ូ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ឆ្នាំ​ថ្មី​នេះ ទឹម រ​ដ្ឋា អះអាង​ថា មាន​អ្វី​ប្លែក​ៗ ដែល​នាង​បាន​រៀបចំ​ទុកជា​ស្រេច ចែក​ជូន​ដល់​អ្នកគាំទ្រ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ