ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារបន្ទាយស្រី ស្រុះ​ស្រួល រៃអង្គាស ជួស​ជុលកែលម្អផ្សារ ដែលចាស់ទ្រុឌទ្រោម និងមាន​ដំបូល ​លេចធ្លុះ​ធ្លាយ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ ទីបំផុត អ្នកផ្សារបន្ទាយស្រី អាចធ្វើបានដោយខ្លួនឯង តាមរយៈការ​ស្រុះ​ស្រួល រៃអង្គាស បានថវិកា មកជួសជុល កែលម្អផ្សារ ដែលចាស់ទ្រុឌទ្រោម…

ខេត្តសៀមរាប៖ ទីបំផុត អ្នកផ្សារបន្ទាយស្រី អាចធ្វើបានដោយខ្លួនឯង តាមរយៈការ​ស្រុះ​ស្រួល រៃអង្គាស បានថវិកា មកជួសជុល កែលម្អផ្សារ ដែលចាស់ទ្រុឌទ្រោម និងមានដំបូលលេចធ្លុះធ្លាយ។

នោះគឺថវិការាប់ម៉ឺនដុល្លារ ត្រូវបានគណៈគ្រប់គ្រង និងបងប្អូនអាជីវករ នៅក្នុងផ្សារទាំងមូលស្រុះស្រួលរៃអង្គាសគ្នា យកមក​ជួសជុលកែលម្អផ្សារ ដែលមានទីធ្លា​តូចចង្អៀត ស្ទើរតែរកតែផ្លូវដើរមិន​បាននេះ។

ក្នុងនាមជាស្រុកទេសចរណ៍ លោក ឃឹម ហ្វីណង់ អភិបាល​ស្រុកបន្ទាយស្រី ​ពិតជាមានមោទក​​ភាពយ៉ាងខ្លាំង ចំពោះ​សមិទ្ធិផលថ្មី ដែលកើត​ឡើងដោយសារសហគមន៍ខ្លួនឯងមួយនេះ ដែលមិនត្រឹមតែបានជួយលើកមុខលើកមាត់​របស់​ស្រុកបន្ទាយស្រីនោះទេ តែថែមទាំងបានបង្ហាញពីវប្បធម៌ចូល​រួមសហការយ៉ាងផុសផុលពីសំណាក់បង​ប្អូនប្រជាពលរដ្ឋ ទៅលើការងារនេះ ដើម្បីប្រយោជន៍រួមរបស់សហគមន៍ និងជំនឿទុកចិត្តមកលើអាជ្ញាធរ នៅក្នុងមូលដ្ឋាន។

ឆ្លៀតឱកាសនេះដែរ លោកអភិបាលស្រុកវ័យក្មេង​រូបនេះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរជាតិអប្សរា ដែលបានផ្តល់ការអនុញ្ញាតទៅលើសំណើររបស់រដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីបើកផ្លូវឱ្យសំណង់ផ្សារសហគមន៍មួយនេះ អាចដំណើរការជួសជុលកែលម្អឡើងវិញបាន៕ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ