ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋីពិភពលោក Bill Gates ព្យាករណ៍ពីស្ថានភាពក្រោយអូមីក្រុង

3 ឆ្នាំ មុន

លោក Bill Gates មហាសេដ្ឋីពិភពលោកដ៏ល្បីល្បាញ បានមានប្រសាសន៍ពីស្ថានភាពកូវីដនាពេលបច្ចុប្បន្នថា ភាពងងឹតពីការកើនឡើងករណីឆ្លងកូវីដអូមីក្រុង នឹងមិនស្ថិតស្ថេរជារៀងរហូតទេ។ លោកបានឆ្លើយនៅក្នុង Twitter Q&A…

លោក Bill Gates មហាសេដ្ឋីពិភពលោកដ៏ល្បីល្បាញ បានមានប្រសាសន៍ពីស្ថានភាពកូវីដនាពេលបច្ចុប្បន្នថា ភាពងងឹតពីការកើនឡើងករណីឆ្លងកូវីដអូមីក្រុង នឹងមិនស្ថិតស្ថេរជារៀងរហូតទេ។

លោកបានឆ្លើយនៅក្នុង Twitter Q&A ថា៖ “នៅពេលដែលប្រទេសនានាជួបប្រទះនឹងស្ថានភាពឆ្លងអូមីក្រុង ប្រព័ន្ធសុខាភិបាលរបស់ពួកគេនឹងត្រូវប្រឈម។ ភាគច្រើននៃករណីធ្ងន់ធ្ងរ នឹងជាមនុស្សដែលមិនបានចាក់វ៉ាក់សាំង។ នៅពេលដែលអូមីក្រុង ឆ្លងលើប្រទេសណាមួយហើយនោះ ពេញមួយឆ្នាំក្រោយពីការឆ្លងនោះនឹងមានករណីឆ្លងទាប ដោយសារតែកូវីដមួយចំនួនពេលនេះអាចព្យាបាលនៅផ្ទះដូចទៅនឹងផ្តាសាយធម្មតាដែរ។”

នៅពេលដែលរលកនៃការឆ្លងកូវីដអូមីក្រុងឡើងខ្ពស់នៅក្នុងតំបន់ភាគខាងជើង វានឹងមានចម្ងល់ថាតើនឹងមានអ្វីកើតឡើងបន្ទាប់ទៀត ហើយវាមានន័យបែបណាចំពោះយើងរាល់គ្នា។  អស់រយៈពេលជាច្រើនសប្តាហ៍ អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញបាននិយាយស្រដៀងគ្នា។ គេគិតថា អូមីក្រុងនឹងធ្វើឱ្យប្រព័ន្ធរាងកាយរបស់មនុស្សស្គាល់កូវីដកាន់តែច្បាស់ ហើយនឹងធ្វើឱ្យករណីឆ្លងកាន់តែតិចទៅៗ ក្រោយពីបានឆ្លងវាហើយ។

ជាការពិតណាស់ រលកនៃការឆ្លងកូវីដអូមីក្រុង បានផុសឡើងស្ទើរតែគ្រប់ទីកន្លែង ហើយមានមនុស្សឆ្លងជាងពាន់នាក់រៀងរាល់ថ្ងៃ។ វាកំពុងនាំឱ្យមានការកើនឡើងនៃករណីនៅទូទាំងប្រទេស ដោយធ្វើឱ្យមនុស្សរាប់លាននាក់ប្រឈមនឹងហានិភ័យជារៀងរាល់ថ្ងៃ។ ប៉ុន្តែការបញ្ចប់នៃរលកអាចជាសញ្ញានៃជំពូកថ្មី ដ៏មានសង្ឃឹមសម្រាប់ជំងឺរាតត្បាតអស់រយៈពេល២ឆ្នាំជាងមកនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ