ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​គ្រោង​កាត់ក្តី​សំណុំរឿងលោក កឹ​ម សុខា ​នៅ​ថ្ងៃ​១៩ មករា ​ក្រោយ​ផ្អាក​សវនាការ​ជិត​២​ឆ្នាំ​

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​មិន​មាន​ការ​​កែប្រែ​ទេ សាលាដំបូង​រាជធានី​ភ្នំ​ពេញ នឹង​គ្រោង​លើកយក​សំណុំរឿង​លោក កឹ​ម សុខា អតីតប្រ

រាជធានី​ភ្នំពេញ ៖ បើ​មិន​មាន​ការ​​កែប្រែ​ទេ សាលាដំបូង​រាជធានី​ភ្នំ​ពេញ នឹង​គ្រោង​លើកយក​សំណុំរឿង​លោក កឹ​ម សុខា អតីតប្រ ធាននៃអតីត​គណបក្ស​សង្គ្រោះ​ជាតិ មក​បើក​សវនាការ​ជំនុំ​ជម្រះក្តី នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២ ខាង​មុខ​នេះ ។

នេះ​ជា​សវនាការ​បន្ត​ បន្ទាប់​ពី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ស​ម្រេច​ផ្អាក​សវនាការ​ជិត​២​ឆ្នាំ​មក​ហើយ ដោយ​យោង​លើ​ហេតុផល​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​.១៩ ។

លោក កឹ​ម សុខា អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​រង​នូវ​ការ​ចោទ​ប្រកាន់​ពី​បទ​ ស​ន្ទិ​ដ្ឋិ​ភាព ជាមួយ​បរទេស (ក្បត់ជាតិ) ហើយ​ត្រូវ​កម្លាំង​អាជ្ញាធរ​ចាប់​ឃុំខ្លួន​មួយ​រយៈ តែ​ក្រោយមក​តុលាការ​ក៏​បាន​អនុញ្ញាតឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​វិញ ដោយ​តម្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូ​វតុលាការ ។

ស្ថិត​នៅ​ក្រៅ​ឃុំ​រយៈពេល​ជិត​២​ឆ្នាំ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ តែងតែបាន​ទទួល​ជួប​ជាមួយ​នឹង​បុគ្គល សំខាន់​ៗ​ជា​ច្រើន និង​ឯកអគ្គរដ្ឋទូត​បរ​ទេ​ស​ប្រចាំ​ប្រទេស​កម្ពុជា ដែល​គេ​ជឿជាក់​ថា ជំនួប​សួរ​សុខ​ទុក្ខ​ទាំង​អស់នោះ ជា​សញ្ញា​ដ៏​វិជ្ជមាន​សម្រាប់​លោក កឹ​ម សុខា នា​ពេល​ខាង​មុខ​នេះ​ ៕

Picture
Picture