ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ស្រុក​ឆ្លូងស្នើឱ្យ​ប​ញ្ឈប់​ការ​ចោល​សំរាម​ពាស​វាល​ពាស​​កាល​ ខ​ណៈ​នឹង​មានការ​ប្រកួត​ទីក្រុង​ស្អាត​​

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ នៅ​រសៀល​ថ្ងៃ​ទី១២ ​មករា ឆ្នាំ​២០២២ ម្សិលមិញ​នេះ រដ្ឋបាល​ស្រុ​កឆ្លូង​បាន​ជូនដំណឹង​ស្ដី​ពី​​សំរាម និង​សំណល់​រឹង​ក្នុង​ទីប្រជុំជន​ដល់​បងប្អូន​អាជីវករ​ម្ចាស់​អាជីវកម្ម ក្រុមហ៊ុន សហគ្រាស…

ខេត្តក្រចេះ ៖ នៅ​រសៀល​ថ្ងៃ​ទី១២ ​មករា ឆ្នាំ​២០២២ ម្សិលមិញ​នេះ រដ្ឋបាល​ស្រុ​កឆ្លូង​បាន​ជូនដំណឹង​ស្ដី​ពី​​សំរាម និង​សំណល់​រឹង​ក្នុង​ទីប្រជុំជន​ដល់​បងប្អូន​អាជីវករ​ម្ចាស់​អាជីវកម្ម ក្រុមហ៊ុន សហគ្រាស សិប្បកម្ម សេវាកម្ម និង​គ្រឹះស្ថាន​ឯកជន​គ្រប់​ប្រ​ភេ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ប​ញ្ឈប់​រាល់​ការ​បោះចោល​​​ពាស​វាល​ពាស​កាល​បន្ដទៅ​ទៀត ​។

ការ​ជូនដំណឹង​បែប​នេះ គឺ​ដើម្បី​ឲ្យ​ប្រសើរ​ឡើង​ក្នុង​ការ​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​ទីប្រជុំជន ក្នុងភូមិ​សាស្ត្រ​ស្រុក​ឆ្លូង ឲ្យ​មាន​ប្រសិទ្ធភាព និង​រក្សា​សោ​ភ​ណ្ឌ័​ភាព​តាម​ដងផ្លូវ និង​ទី​សាធារណៈ ។ ក្នុង​នោះ​ដែរ ​រដ្ឋបាល​ស្រុក​ក៏​បាន​សហការ​ជាមួយ​ម្ចាស់​ភាស៊ី​ប្រមូល​សំរាម និង​ធ្វើការ​ប្រមូល​សំរាម និង​សំណល់​រឹង​តាម​ផ្ទះ​របស់​បងប្អូន ចាប់ពី​ពេល​ចេញ​ដំណឹង​នេះ​តទៅ​។

អាជ្ញាធរ​ស្រុក​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ប្រមូល​សំអាត ញែក និង​វេច​ខ្ចប់​សំរាម និង​សំណល់​រឹង​ឲ្យ​បាន​ត្រឹមត្រូវ តាម​ពេល​វេលាកំ​ណ​ត់ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ប្រមូល​សំរាម និង​ដឹក​ច​ញ្ជូ​ន​យក​ទៅ​ទុក​ល​ដាក់​កន្លែង​ចោល​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​។

លោក ហេង សុ​ថា អភិបាល​នៃ​គណៈ​អភិបាលស្រុក​ឆ្លូង បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ប​ញ្ឈប់​ការ​ចោល​សំរាម​ពាស​វាល​ពាស​កាល ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​ខូច​សោ​ភ​ណ្ឌ័​ភាព​តាម​ដងផ្លូវ និង​ទី​សាធារណៈ និង​ងាក​មក​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​រក្សា​អនាម័យ បរិស្ថាន ឲ្យ​បាន​ល្អ និង​ដើម្បី​ឲ្យ​ស្រុក​យើង​បាន​ចូលរួម​ប្រកួតប្រជែង​ទីក្រុង​ស្អាត​៕ ​

អត្ថបទសរសេរ ដោយ