ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ ធ្វើការសំណង់​ ខណៈដែលកំពុងយក​ដែក​ឡើងលើ ក្បែរ​បង្គោលភ្លើង ស្រាប់តែឆក់​

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ បុរសម្នាក់ ត្រូវបានខ្សែភ្លើងឆក់ ខណៈដែលកំពុងយកដែកឡើងលើ ក្បែរនឹងបង្គោលភ្លើង ស្រាប់តែឆក់ បណ្ដាលឱ្យរងរបួស.ធ្ង.ន់.ធ្ងរ។ ហេតុការណ៍នេះ បានកើតឡើងកាល​ពីវេលាម៉ោង ១០…

ខេត្តព្រះសីហនុ៖ បុរសម្នាក់ ត្រូវបានខ្សែភ្លើងឆក់ ខណៈដែលកំពុងយកដែកឡើងលើ ក្បែរនឹងបង្គោលភ្លើង ស្រាប់តែឆក់ បណ្ដាលឱ្យរងរបួស.ធ្ង.ន់.ធ្ងរ។ ហេតុការណ៍នេះ បានកើតឡើងកាល​ពីវេលាម៉ោង ១០ និង ៣០នាទី នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវសាលារៀន អូ២ ស្ថិតក្នុងភូមិ ៥ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

​ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ថា មុនពេលកើតហេតុ គេបានឃើញបុរសខាងលើ បានយកដែកពី​ជាន់ផ្ទាល់ដី ឡើងលើជាន់ទី​២ ស្រាប់តែយកទៅដល់ខាងលើ ក្បែរនឹងបង្គោលភ្លើង តែមិនទាន់ប៉ះខ្សែភ្លើងផង ស្រាប់តែឆក់ ដួលនៅនឹងកន្លែងតែម្ដង។

បើតាមការអះអាងពីមេការសំណង់ ​ករណីឆក់ខ្សែភ្លើងខាងលើ គឺរបួសតិចតួចទេ ហើយ​ក្រោយហេតុការណ៍ឆក់នោះ ជនរងគ្រោះ ត្រូវ​បានបញ្ជូនទៅ​សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ