ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីបានជាអ្នកមិនគួរពាក់ខោអាវ២ដង ដោយមិនដាក់បោក?

2 ឆ្នាំ មុន

តើអ្នករាល់ថ្ងៃពាក់ខោអាវមួយថ្ងៃដាក់បោកមែនទេ?​ តែមានមនុស្សមិនតិចទេ ដែលទុកពាក់២ទៅ៣ដងសិន ចាំដាក់បោក។ សម្រាប់អ្នកដែលធ្វើជម្រើសទី២ គឺអាចនឹងគិតគូរឡើងវិញ ក្រោយពីបានអានអត្ថបទនេះរួច។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីមូលហេតុ៣យ៉ាង ដែលអ្នកមិនគួរពាក់ខោអាវ២ដងដោយមិនដាក់បោកសម្អាត។…

តើអ្នករាល់ថ្ងៃពាក់ខោអាវមួយថ្ងៃដាក់បោកមែនទេ?​ តែមានមនុស្សមិនតិចទេ ដែលទុកពាក់២ទៅ៣ដងសិន ចាំដាក់បោក។ សម្រាប់អ្នកដែលធ្វើជម្រើសទី២ គឺអាចនឹងគិតគូរឡើងវិញ ក្រោយពីបានអានអត្ថបទនេះរួច។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីមូលហេតុ៣យ៉ាង ដែលអ្នកមិនគួរពាក់ខោអាវ២ដងដោយមិនដាក់បោកសម្អាត។

១. កើតមុនលើរាងកាយ

ការបោកគក់ជារៀងរាល់ថ្ងៃ ហាក់ដូចជាហត់នឿយសម្រាប់អ្នក ប៉ុន្តែប្រសិនបើអ្នកធ្លាប់ជួបបញ្ហាជាមួយនឹងស្នាមមុននៅលើខ្នង ឬដើមទ្រូង អ្នកប្រហែលជាគិតពិចារណាចង់បោកគក់ញឹកជាងរាល់ដង។ សម្លៀក​បំពាក់​កខ្វក់​ប្រមូល​ញើស​និង​បាក់តេរី​ ដែល​ត្រូវ​បាន​ផ្ទេរ​ចូល​ទៅ​ក្នុង​តំបន់​ដែល​មាន​រោម​លើ​ខ្លួន​អ្នក ​ដែល​បង្ក​ឱ្យ​ស្ទះ​រន្ធ​ញើស។ ញើស​រួម​ជាមួយ​កោសិកា​ស្បែក​ងាប់​ អាច​បង្ក​ឱ្យ​មាន​ការ​រលាក និង​នាំ​ឱ្យ​កើត​មុន​លើ​ផ្នែក​ណាមួយ​នៃ​រាង​កាយ​របស់​អ្នក រួម​ទាំង​ខ្នង ភ្លៅ និង​គូទ។

២. ក្លិនខ្លួនមិនល្អ

ប្រសិនបើអ្នកមិនចង់ពាក់ខោម្តងដាក់បោកទេនោះ វាមិនចម្លែកនោះទេ ដោយសារតែមានមនុស្សជាច្រើនធ្វើដូចអ្នកដែរ។ ប៉ុន្តែតើអ្នកដឹងដែរទេថា សម្លៀកបំពាក់របស់អ្នកនឹងមានក្លិនមិនល្អដូចជាពេលដែលយកមកពាក់ភ្លាមនោះទេ។ ជាពិសេសគឺនៅតំបន់ក្លៀក ក្រោយពីបានបែកញើស។ មេរោគ និងបាក់តេរីចូលចិត្តញើស ហើយការរួមផ្សំគ្នានៃធាតុទាំង២នេះ នាំឱ្យក្លិនខ្លួនមិនល្អ។

៣. ឡើងកន្ទួលរមាស់

ប្រសិនបើអ្នកធ្លាប់សម្គាល់ឃើញកន្ទួលរមាស់នៅលើស្បែករបស់អ្នក នេះអាចជាការជម្រុញចិត្តអ្នកឱ្យផ្លាស់ប្តូរសម្លៀកបំពាក់ញឹកញាប់ជាងមុន។ សម្លៀកបំពាក់មានទំនាក់ទំនងជិតស្និទ្ធជាមួយស្បែករបស់អ្នក ហើយប្រសិនបើសម្លៀកបំពាក់កខ្វក់កំពុងត្រដុសជាមួយនឹងស្បែក ប្រេង និងបាក់តេរី ដែលជាប់នៅក្នុងក្រណាត់ អាចបណ្តាលឱ្យរលាកស្បែក។ វានឹងកាន់តែងាយបង្កជាបញ្ហារមាស់នៅពេលដែលអ្នកប្រើប្រាស់សាច់ក្រណាត់មិនមែនផលិតពីធម្មជាតិ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ