ឆ្មាអាយុ១៤ឆ្នាំមួយក្បាលជួបជុំជាមួយម្ចាស់វិញ ក្រោយបាត់ខ្លួនអស់ជាង១០ឆ្នាំ
កាណាដា ៖ ស្ត្រីកាណាដាម្នាក់បានជួបជុំជាមួយនឹងឆ្មារបស់នាងវិញ បន្ទាប់ពីវាត្រូវបានរកឃើញ ក្រោយពេលបាត់ខ្លួនអស់រយៈ
កាណាដា ៖ ស្ត្រីកាណាដាម្នាក់បានជួបជុំជាមួយនឹងឆ្មារបស់នាងវិញ បន្ទាប់ពីវាត្រូវបានរកឃើញ ក្រោយពេលបាត់ខ្លួនអស់រយៈ
កាណាដា ៖ ស្ត្រីកាណាដាម្នាក់បានជួបជុំជាមួយនឹងឆ្មារបស់នាងវិញ បន្ទាប់ពីវាត្រូវបានរកឃើញ ក្រោយពេលបាត់ខ្លួនអស់រយៈពេល ១២ឆ្នាំ។
ស្ត្រីឈ្មោះ Christine De Castro និយាយថានាងបានទទួលទូរស័ព្ទពីភ្នាក់ងារសត្វនៅថ្ងៃចូលឆ្នាំថ្មីដោយខាងភ្នាក់ងារបញ្ជាក់ថា សត្វឆ្មាមួយរបស់នាងត្រូវបានរកឃើញ។ ដំបូងឡើយនាងមានការភាន់ច្រឡំយ៉ាងខ្លាំង ក្រោយពេលពិនិត្យមើលនៅផ្ទះឃើញថាមាន ឆ្មាមួយក្បាល និងឆ្កែពីរក្បាលនៅផ្ទះនាងដដែល។
នាងបញ្ជាក់ថាទៀតថា ការភាន់ច្រឡំរបស់នាងបានប្រែក្លាយជាភាពតក់ស្លុតនៅពេលសត្វដែលគេរកឃើញនោះជាឆ្មារបស់នាងឈ្មោះ Loli ដែលបានរត់ចេញពីផ្ទះ កាលពីនាងរស់នៅទីក្រុង Richmond Hill នៃខេត្ត Ontario ប្រទេសកាលណាដាកាលពីឆ្នាំ ២០១០។
ភ្នាក់ងារសត្វបាននិយាយថា សត្វឆ្មា Loli ត្រូវបានគេយកមកក្នុងនាមជាឆ្មាអនាថា និងបានធ្វើការស្កេនឈីបនៅលើខ្លួនវា និងបានបង្ហាញព័ត៌មានរបស់ស្ត្រី Christine De Castro។
Christine De Castro បានថ្លែងប្រាប់សារព័ត៌មាន CBC Toronto ដូច្នេះថា «ខ្ញុំមានការតក់ស្លុតយ៉ាងខ្លាំង និងបានរៀបចំគម្រោងជាមួយដៃគូដើម្បីទៅទទួលយក Loli»។
ស្ត្រីរូបនេះនិយាយទៀតថា នាងបាននាំយកឆ្មារបស់នាងមកផ្ទះនៅកាលពីថ្ងៃទី ៣ ខែមករានេះ។ ឆ្មានេះបច្ចុប្បន្នមានអាយុ ១៤ឆ្នាំហើយ។
ស្ត្រីខាងលើនិយាយថា «នៅពេលខ្ញុំឃើញមុខរបស់នវា (ឆ្មា) មុខវាមើលទៅក្រៀមក្រំជាងអ្វីដែលខ្ញុំចាំបាន។ ប៉ុន្តែនាងមើលទៅនៅដូចដើម»។
«ខ្ញុំចង់ឲ្យឆ្មាចេះនិយាយដូច្នេះវាអាចប្រាប់ខ្ញុំថាវាទៅណា ប៉ុន្តែខ្ញុំសប្បាយចិត្តដែលវាបានវិលត្រឡប់មកវិញ»។
សូមរម្លឹកថារឿងហេតុនេះក៏មានលក្ខណៈស្រដៀងគ្នាផងដែរនៅក្នុងរដ្ឋ California សហរដ្ឋអាមេរិក នៅពេលម្ចាស់ឆ្មាបានជួបជុំជាមួយឆ្មាវិញ ក្រោយពេលបាត់ខ្លួនអស់រយៈពេល ១៥ឆ្នាំ៕ (យោងតាមប្រភព៖ UPI)
ចែករំលែកព័តមាននេះ