ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរសក្តិ​ជូន​មន្ត្រី​នគរបាល​ជាតិ

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​២​និង​៣០​នាទី ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​២​និង​៣០​នាទី ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរសក្តិ​ជូន​មន្ត្រី​នគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។ ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ចាន់ អ៊ា​ន អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​តំណាង​ដ៍​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​មានការ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស អស់លោក​ឧត្តមសេនីយ៍ វរសេនីយ៍ ប្រតិភូ​អមដំណើរ លោក​ប្រធាន​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ លោកស្នងការ លោកស្នងការ​រង លោក​អភិបាលក្រុង ស្រុក ព្រមទាំង​មានការ​ចូលរួម​ពី លោក​អនុប្រធាន​សេនាធិការ អនុប្រធាន​ការិយាល័យ​កណ្តាល និង​លោកនាយ នាយ​រង​ការិយាល័យ លោក​អធិការ​នគរបាល​ក្រុង ស្រុក លោកនាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្រុង ស្រុក សរុប​ចំនួន​១៨៥​នាក់ ។

នាយ​នគរបាល​ជាតិ ដែល​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរសក្តិ រួម​មាន ១.​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង​១៤​នាក់ ថ្នាក់​ស្នងការ​រង​ចំនួន​៣​នាក់ ថ្នាក់​នាយការិយាល័យ​ចំនួន​៣​នាក់ ថ្នាក់​នាយ​រង​ការិយាល័យ​ចំនួន​៥​នាក់ ថ្នាក់​អធិការរង​ចំនួន​៣​នាក់ ២.​បំពាក់​ឋានន្តរសក្តិ​ចំនួន​២០​នាក់ ថ្នាក់​ឧត្តមសេនីយ៍ត្រី​ចំនួន​៩​នាក់ (​ព្រះ​សីហ​នុ​៣​នាក់​, កំពត​៣​នាក់​, តាកែវ​៣​នាក់ ) ថ្នាក់​វរសេនីយ៍ឯក​ចំនួន​៧​នាក់ (​ព្រះ​សីហ​នុ​៣​នាក់ ,​កំពត​៣​នាក់ , កំពង់ស្ពឺ​១​នាក់​) ថ្នាក់​អនុសេនីយ៍ឯក​ចំនួន​៤​នាក់​៕