ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឈ្មោះ​៦៧​​នាក់​​មិន​ទាន់​​បង់​​​ការ​​ផាក​ពិន័យ​​​ជាតិ​ស្រវឹង​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មនុស្ស​​ចំនួន​៦៧​នាក់ ​ត្រូវ​សមត្ថកិច្ច​នគរ​បាល​ធ្វើការ​ព្រមាន​ និង​បញ្ជូន​ឈ្មោះ​ទៅ​តុលាការ ប្រសិនបើ​មិន​ទៅ​បង់​ការ​​ផាកពិន័យ​​អន្តរកាល​លើ​បទល្មើស​បើកបរ ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ​ទៅ​តាម​ការ​កំណត់​នោះ ។

រាជធានី​ភ្នំពេញ ៖ មនុស្ស​​ចំនួន​៦៧​នាក់ ​ត្រូវ​សមត្ថកិច្ច​នគរ​បាល​ធ្វើការ​ព្រមាន​ និង​បញ្ជូន​ឈ្មោះ​ទៅ​តុលាការ ប្រសិនបើ​មិន​ទៅ​បង់​ការ​​ផាកពិន័យ​​អន្តរកាល​លើ​បទល្មើស​បើកបរ ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ​ទៅ​តាម​ការ​កំណត់​នោះ ។

លោក​ឧត្ត​ម​សេនី​យ៍​​ឯកបណ្ឌិត រុន រ​ត្ន័​វាសនា ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេ​ង និង​ជា​ប្រធាន​នាយកដ្ឋាន នគរបាល​ចរាចរ និង​​សណ្តាប់ធ្នាប់​សាធារណៈ​ក្រសួងមហាផ្ទៃបាន​ឱ្យ​​ដឹង​ថា គិត​ពី​ថ្ងៃ​ចាប់ផ្តើម​រហូត​ មក​ដល់​ពេល​នេះ នាយកដ្ឋាន​នគរបាល​ចរាចរ និង​សណ្តាប់ធ្នាប់​សាធារណៈ និង​សមត្ថកិច្ច​ជុំនាញ​ពាក់​ព័ន្ធបាន​ចុះ​ល្បាត​ចល័ត​​ត្រួតពិនិត្យ​ច្បាប់​ស្តី​ពី​ចរាចរ​ណ៍​ផ្លូវគោក​យ៉ាង​សកម្ម តាម​បណ្តា​រាជធានី​-ខេត្ត ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរ​ណ៍ ។​

លោក​បន្ត​ថា សម្រាប់​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​ជាតិ​ស្រវឹងរហូត​មក​ដល់​ថ្ងៃ​ទី​២២ ​មិថុនា​ ២០១៦​នេះ សមត្ថកិច្ច​នគរបាលបាន​ធ្វើការ​ត្រួតពិនិត្យ​នៅ​រាជធានី​ភ្នំពេញ​ បាន​ចំនួន​១០៦​លើក ឃាត់​អ្នកបើកបរ​យានយន្ត​ចំនួន​៤៣៧​នាក់ ដែល​ត្រូវ​បញ្ជូន​ទៅ​តុលា​ការ ក្នុង​នោះ​ អ្នកបើកបរ​រថយន្ត​ចំនួន​១០២​នាក់ ស្រី​៣​នាក់ និង​អ្នកបើកបរ​ម៉ូតូ​ចំនួន​៣៣៥​នាក់ ។

លោក​ឧត្តម​សេនី​យ៍​ឯក​បណ្ឌិត រុន រ​ត្ន័​វាសនា បាន​ឱ្យ​ដឹង​ទៀត​ថា ពេល​នេះ នាយកដ្ឋាន​នគរបាល​ចរាចរ និង​សណ្តាប់ធ្នាប់​សា​ធារណៈ​ក្រសួងមហាផ្ទៃ បាន​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​មនុស្ស​ចំនួន​​៦៧​នាក់ ដែល​មិន​ទាន់​បង់​ផាកពិន័យ​អន្តរកាល លើ​បទល្មើស​បើក​បរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ។ ​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ ត្រូវ​ចូលខ្លួន​ទៅ​បង់​ពិន័យ​អន្តរកាល​នេះ​ ឱ្យ​​បាន​មុន​រយៈពេល​១៥​ថ្ងៃ ​គិត​ចាប់ពី​ថ្ងៃ​ជូនដំណឹង ថ្ងៃ​ទី​២២ ​មិថុនា តទៅ ។

ក្នុង​ករណី​មិន​ចូល​បង់​ពិន័យ​តាម​កាល​កំណត់ សមត្ថកិច្ច​នឹង​បញ្ជូន​សំណុំរឿង​ទៅ​អយ្យការ​អម​សាលាដំបូង​​តែ​ម្តង ហើយ​សមត្ថកិច្ច​នឹង​មានការ​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​ផាកពិន័យ​អន្តរកាល បទល្មើស​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ផ្សេង​ៗ ជា​បន្ត​បន្ទាប់​ទៀត ។