មន្ត្រីនៅក្រសួងសេដ្ឋកិច្ចម្នាក់ក្លាយជាមេចោរប្លន់
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់រួមជាមួយកូនប្រុសម្នាក់ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន បន្ទាប់ពីឆែកឆេរលំនៅឋាននៅក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់រួមជាមួយកូនប្រុសម្នាក់ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន បន្ទាប់ពីឆែកឆេរលំនៅឋាននៅក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់រួមជាមួយកូនប្រុសម្នាក់ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន បន្ទាប់ពីឆែកឆេរលំនៅឋាននៅក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រកឃើញម៉ូតូចំនួន៣គ្រឿង ក្នុងនោះមានហុងដាឌ្រីម សេ១២៥ មួយគ្រឿង ដែលជនសង្ស័យទើបប្លន់បានពីបុរសម្នាក់នៅសង្កាត់ភ្នំពេញថ្មី ។ ការឈានទៅឆែកឆេរលំនៅឋានហើយរកឃើញម៉ូតូដែលប្លន់បានថ្មីៗនេះគឺតាមរយៈប្រព័ន្ធជីភីអេស (GPS) ដែលបំពាក់លើម៉ូតូរបស់ជនរងគ្រោះ ។
ប្រតិបត្ដិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២២ ខែមិថុនា ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌ លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ ព្រមទាំងមានការសម្របសម្រួលពីលោក ស៊ិន វីរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ខឹម ស្រីមុំ អាយុ៤១ឆ្នាំ ជាម្តាយ និងឈ្មោះ សៀក អ៊ូហៀង ភេទប្រុស អាយុ១៨ឆ្នាំត្រូវជាកូន ។ អ្នកទាំង២នាក់ជាប្រពន្ធ និងកូនរបស់ជនសង្ស័យ ឈ្មោះ មៀង ហេង អាយុ៤៤ឆ្នាំ ជាមន្ត្រីនៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញាវត្ថុ បានគេចខ្លួនបាត់ ។
លោកវរសេនីយ៍ឯក ម៉ក់ ហុង បានឱ្យដឹងថា កាលពីវេលាម៉ោង១១ និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែមិថុនា ជនសង្ស័យឈ្មោះ មៀង ហេង បានធ្វើសកម្មភាពប្លន់យកម៉ូតូមួយគ្រឿងម៉ាកឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ នៅផ្លូវម៉ុងឫទ្ធី ស្ថិតក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ម្ចាស់ម៉ូតូឈ្មោះ អេង រស្មី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ បន្ទាប់ពីត្រូវចោរប្លន់យកម៉ូតូ ម្ចាស់ក៏បានមកប្តឹងសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមប្រព័ន្ធ GPS និងឈានទៅឆែកឆេរលំនៅឋានខាងលើ រកឃើញម៉ូតូជនរងគ្រោះដែលទើបប្លន់បាន និងម៉ូតូ២គ្រឿងផ្សេងទៀត ។
លោកអធិការបានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីម្នាក់រួមទាំងកូនប្រុស និងដកហូតរថយន្តបាឡែនពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2X-6046 ម៉ូតូស្គូពីមួយគ្រឿង ពណ៌ខៅ្ម ពាក់ស្លាកលេខ កំពង់ចាម 1K-0272 ម៉ូតូស្មាសវីមួយគ្រឿង ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ 1CO-0826 និងម៉ូតូសេ១២៥មួយគ្រឿង ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥របស់ជនរងគ្រោះមានស្លាកលេខ ភ្នំពេញ 1FP-1861 ៕
ចែករំលែកព័តមាននេះ