ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឆ្នាំ​ទាំងនេះ​កាន់តែ​គេ​មើលងាយ​កាន់តែ​ចម្រើន​ខ្ពង់ខ្ពស់

2 ឆ្នាំ មុន

ស្តេច​ហោរ​ចិន​សែ​បាន​បរិយាយ​ថា មហា​ឆ្នាំ​ទាំង​៤​នេះ​អ្នក​ណា​មើលងាយ មើល​ថោក​មិន​បានជា​ដាច់ខាត ដោយហេតុ​ថា មាន​មនុស្ស​មួយ​ចំនួន​តែងតែ​ត្រូវ​បាន​គេ​មើលងាយ​ជា​និច្ច ព្រោះតែ​គេ​មិន​មាន​លុយ​ដូច​អ្នក​ដទៃ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា​ការ​មានបាន​នេះ​គឺ​វា​មិន​ស្ថិតស្ថេរ​នោះ​ទេ ព្រោះ​ខ្សែជីវិត​របស់​មនុស្ស​ម្នាក់​ៗ​តែងតែ​ប្រែប្រួល​ជា​និច្ច ។ ដូចនេះ​មាន​ឆ្នាំ​មួយ​ចំនួន​ដែល​អ្នក​ដទៃ​រឹតតែ​មើលងាយ​រឹតតែ​អាច​ក្លាយជា​អ្នកមាន​ទ្រព្យធន​មហាសាល…

ស្តេច​ហោរ​ចិន​សែ​បាន​បរិយាយ​ថា មហា​ឆ្នាំ​ទាំង​៤​នេះ​អ្នក​ណា​មើលងាយ មើល​ថោក​មិន​បានជា​ដាច់ខាត ដោយហេតុ​ថា មាន​មនុស្ស​មួយ​ចំនួន​តែងតែ​ត្រូវ​បាន​គេ​មើលងាយ​ជា​និច្ច ព្រោះតែ​គេ​មិន​មាន​លុយ​ដូច​អ្នក​ដទៃ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា​ការ​មានបាន​នេះ​គឺ​វា​មិន​ស្ថិតស្ថេរ​នោះ​ទេ ព្រោះ​ខ្សែជីវិត​របស់​មនុស្ស​ម្នាក់​ៗ​តែងតែ​ប្រែប្រួល​ជា​និច្ច ។ ដូចនេះ​មាន​ឆ្នាំ​មួយ​ចំនួន​ដែល​អ្នក​ដទៃ​រឹតតែ​មើលងាយ​រឹតតែ​អាច​ក្លាយជា​អ្នកមាន​ទ្រព្យធន​មហាសាល ។

ឆ្នាំរកា មនុស្ស​ដែល​កើត​ឆ្នាំ​មាន់ជា​បុគ្គល​ដែល​មាន​ចរិត​ទន់ភ្លន់ ហើយ​មានចិត្ត​តស៊ូ​ក្នុង​ការងារ​ខ្លាំង​ណាស់ ។ លេខនាំសំណាង ៦៧៨ ប្រសិនជា​អ្នក​ដទៃ​មើលងាយ​សមត្ថភាព​របស់​ខ្លួន គេ​នឹង​មិន​ខ្វល់​ទេ ដោយ​គេ​តែងតែ​អត់ធ្មត់ ហើយ​ខំតស៊ូ​ទៅ​មុខ​ដើម្បី​សម្រេច​គោលបំណង​របស់​ខ្លួន ។ ដូចនេះ​គេ​នឹង​អាច​ក្លាយជា​មនុស្ស​ដែល​ជោគជ័យ​នៅ​ថ្ងៃ​ណាមួយ​ជា​មិន​ខាន​ឡើយ ។

ឆ្នាំមមី អ្នក​ដែល​កើត​ឆ្នាំ​សេះ​ជា​មនុស្ស​ដែល​មាន​ចរិត​ពិសេស គេ​ជា​មនុស្ស​ដែល​មានការ​ជឿជាក់​ចំពោះ​ខ្លួនឯង​ខ្ពស់ ។ ម្យ៉ាងទៀត​គេ​ជា​មនុស្ស​ដែល​មិន​សុខចិត្ត​ធ្វើ​ជា​អ្នកបម្រើ​របស់​អ្នក​ដទៃ​អស់​មួយ​ជីវិត​ឡើយ ដោយនៅ​ពេល​ដែល​គេ​ធ្វើ​អ្វីមួយ​តែងតែ​ធ្វើ​ល្អ​បំផុត ។ លេខលាភ ៩៩៩ នៅ​ពេល​ដែល​ការងារ​របស់​គេ​មិន​ត្រូវ​បាន​ទទួលស្គាល់ គេ​មិន​បន្ទោស​អ្នក​ណា​ទេ ដោយ​គេ​ប្រាប់​ខ្លួនឯង​ឲ្យ​ខំប្រឹង​ជាង​មុន ធ្វើ​យ៉ាងណា​ឲ្យ​ត្រូវ​បាន​ទទួលស្គាល់​ជាស​កល ។ ដូចនេះ​គេ​នឹង​អាច​ទទួល​បាន​ជោគជ័យ​ធំធេង​នៅ​ក្នុង​ដំណើរ​ជីវិត ។

ឆ្នាំវក ស្តេច​ហោរ​ប្រាប់​ថា អ្នក​កើត​ឆ្នាំវក​ជា​មនុស្ស​ដែល​មាន​ចរិត​ទន់ភ្លន់ ហើយ​ស្មោះត្រង់ ។ លេខហេង ២៤៣ គេ​ជា​មនុស្ស​ដែល​មិន​ចូល​ចិត្ត​ប្រជែង​ជាមួយ​អ្នក​ដទៃ ដោយ​គេ​តែងតែ​ធ្វើ​រឿង​ខ្លួនឯង​ជា​និច្ច ។ មិន​ខ្វល់​ថា​អ្នក​ដទៃ​និយាយ​អ្វី​ពី​ការងារ​របស់​ខ្លួន​នោះ​ទេ គេ​តែងតែ​បន្ត​ធ្វើ​វា​មិន​ដាក់ធុរៈ​ឡើយ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​ជា​មនុស្ស​ដែល​ក្លាយជា​អ្នកមាន ឬ​មនុស្ស​ដែល​ជោគជ័យ​ដោយ​ដ៏​ត្រចះត្រចង់​ដោយសារ​តែ​ការ​ព្យាយាម​តស៊ូ​របស់​ពួក​គេ ។

ឆ្នាំកុរ លេខនាំសំណាង ៤៤៤ បុគ្គល​ដែល​កើត​នៅ​ឆ្នាំ​នេះ​ជា​មនុស្ស​ដែល​មាន​ចរិត​ទន់ភ្លន់ ហើយ​មានចិត្ត​តស៊ូ​ក្នុង​ការងារ​ខ្លាំង​ណាស់ ។ ប្រសិនជា​អ្នក​ដទៃ​មើលងាយ​សមត្ថភាព​របស់​ខ្លួន គេ​នឹង​មិន​ខ្វល់​នោះ​ទេ ដោយ​គេ​តែងតែ​អត់ធ្មត់ ហើយ​ខំតស៊ូ​ទៅ​មុខ​ដើម្បី​សម្រេច​គោលបំណង​របស់​ខ្លួន​។ ដូចនេះ​គេ​នឹង​អាច​ក្លាយជា​មនុស្ស​ដែល​ជោគជ័យ​នៅ​ថ្ងៃ​ណាមួយ​ជា​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ