ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របស់៣យ៉ាង ដែលមិនគួរមាននៅក្នុងបន្ទប់គេងរបស់អ្នក

2 ឆ្នាំ មុន

ដោយសារ​តែ​កាលវិភាគ​មមាញឹក​ មនុស្ស​មាន​ទំនោរ​ប្រែ​ក្លាយ​បន្ទប់​គេង​ទៅ​ជា​កន្លែង​ដែល​មាន​សកម្មភាព​ផ្សេង​ទៀតក្រៅពីសម្រាក ដែលការធ្វើបែបនេះនាំមកនូវសុខភាពមិនល្អ។ បន្ទប់គេង​​ ជា​កន្លែង​ដែល​មនុស្ស​គេង​ឬ​សម្រាក​បន្ទាប់​ពី​រវល់នៅកន្លែងការងារអស់ពេលយ៉ាងយូរ។ ប្រសិនបើមានរបស់របរផ្សេងទៀតដែលមិនមែនប្រើសម្រាប់សម្រាកនៅក្នុងបន្ទប់គេង វានឹងធ្វើឱ្យការសម្រាករបស់អ្នកមិនមានដំណើរការប្រសើរនោះទេ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់របស់របរ៣យ៉ាង ដែលមិនគួរមាននៅក្នុងបន្ទប់គេង។…

ដោយសារ​តែ​កាលវិភាគ​មមាញឹក​ មនុស្ស​មាន​ទំនោរ​ប្រែ​ក្លាយ​បន្ទប់​គេង​ទៅ​ជា​កន្លែង​ដែល​មាន​សកម្មភាព​ផ្សេង​ទៀតក្រៅពីសម្រាក ដែលការធ្វើបែបនេះនាំមកនូវសុខភាពមិនល្អ។ បន្ទប់គេង​​ ជា​កន្លែង​ដែល​មនុស្ស​គេង​ឬ​សម្រាក​បន្ទាប់​ពី​រវល់នៅកន្លែងការងារអស់ពេលយ៉ាងយូរ។ ប្រសិនបើមានរបស់របរផ្សេងទៀតដែលមិនមែនប្រើសម្រាប់សម្រាកនៅក្នុងបន្ទប់គេង វានឹងធ្វើឱ្យការសម្រាករបស់អ្នកមិនមានដំណើរការប្រសើរនោះទេ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់របស់របរ៣យ៉ាង ដែលមិនគួរមាននៅក្នុងបន្ទប់គេង។

១. អាហារ

ការញ៉ាំអាហារនៅលើគ្រែ គឺកខ្វក់ខ្លាំងណាស់ ព្រោះអ្នកទំនងជានឹងមិនលាងដៃបន្ទាប់ពីអាហាររួច ហើយក៏មិនបានសម្អាតកម្រាលពូកផងដែរប្រសិនបើមានអ្វីកំពប់លើវា។​ ការ​ញ៉ាំ​អាហារ​លើ​គ្រែ​ ពាក់ព័ន្ធ​នឹង​សកម្មភាព​ផ្សេង​ទៀត​ដូចជា​ការ​មើល​ទូរទស្សន៍ ដែល​នេះ​អាច​នាំ​ឱ្យ​អ្នក​ញ៉ាំ​ច្រើន​លើស​កំណត់ ហើយ​ធ្វើ​ឱ្យ​អ្នក​ប្រឈម​នឹង​ការ​មិន​រំលាយ​អាហារ​។ ការទុកចានកខ្វក់នៅក្នុងបន្ទប់ក៏ទាក់ទាញសត្វល្អិតផងដែរ។

២. ទូរស័ព្ទ​

នេះមិនគួរត្រូវបានរកឃើញនៅក្នុងបន្ទប់គេងរបស់អ្នកទេ ដើម្បីទទួលបានផាសុកភាពតាមដែលអាចធ្វើទៅបាន។ ការរំញ័រ និងសំឡេងរោទ៍ឥតឈប់ឈរនៃទូរសព្ទ ក៏ដូចជាការរំខានប្រព័ន្ធផ្សព្វផ្សាយសង្គម​ គឺមានគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក។ យោងតាមគេហទំព័រ HuffPost ការបញ្ចេញពន្លឺពណ៌ខៀវ (Blue Ray) ពីអេក្រង់ទូរសព្ទដៃ អាចរំខានដល់ការផលិតសារធាតុអរម៉ូនងងុយគេងមេឡាតូនីន (Melatonin) ដែលនាំឱ្យមានការគេងមិនលក់។

៣. ទូរទស្សន៍

ដូចទូរស័ព្ទចល័តដែរ ការដំឡើងទូរទស្សន៍ក្នុងបន្ទប់គេងរបស់អ្នកពិតជាមានការរំខានយ៉ាងខ្លាំង។ វាអាចបង្អត់អ្នកទាំងស្រុងពីការគេង។ យោងតាមគេហទំព័រ sleep.org បានឱ្យដឹងថា បញ្ហាមួយជាមួយនឹងការមើលទូរទស្សន៍ពេលចូលគេង គឺនឹងធ្វើឱ្យគេងមិនគ្រប់ ដោយសារតែចិត្តចេះតែជក់មើលទូរទស្សន៍ តាមដានពីមួយភាគទៅមួយភាគទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ