ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូនកុំប្រហែស ! ផ្ទុះកំប៉ុងហ្គាសឆេះផ្ទះ២ខ្នងខ្ទេច ខណៈ១ខ្នងទៀតឆេះរោល

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អគ្គី​ភ័យ​ដែល​បណ្ដាល​មក​ពី​ផ្ទុះ​កំប៉ុង​ហ្គា​ស​ដាំបាយ បាន​លេប​ត្របាក់​អស់​លំនៅ​ឋាន​ចំនួន​០២​ខ្នង ខណៈ​០១​ខ្នង​ទៀត​រង​ផល​ប៉ះពាល់​ដែល​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៨ មក​រា នៅ​ភូមិ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង…

ខេត្តបាត់ដំបង ៖ អគ្គី​ភ័យ​ដែល​បណ្ដាល​មក​ពី​ផ្ទុះ​កំប៉ុង​ហ្គា​ស​ដាំបាយ បាន​លេប​ត្របាក់​អស់​លំនៅ​ឋាន​ចំនួន​០២​ខ្នង ខណៈ​០១​ខ្នង​ទៀត​រង​ផល​ប៉ះពាល់​ដែល​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៨ មក​រា នៅ​ភូមិ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។

លោក គឹ​ម ប៊ុ​ន​ធឿ​ន ប្រធាន​ការិយាល័យ​បង្កា និង​ពន្លត់អគ្គីភ័យ បាន​ឲ្យ​ដឹង​ថា អគ្គី​ភ័យ​នេះ​បង្ក​ឡើង​ដោយសារ​ការ​ផ្ទុះ​កំប៉ុង​ហ្គា​ស​ពេល​ម្ចាស់​ដាំបាយ ។

លោក​ថា ដំបូង​ផ្ដើម​ចេញពីផ្ទះ​ឈ្មោះ លឹ​ម សុ​វ៉ា​ន់ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ផ្ទះ​ធ្វើ​អំពី​ឈើ​ទំហំ​៧​ម៉​x៨​ម៉ ឆេះ​អស់ទាំង​ស្រុង រួច​រាលដាល​ដល់​ផ្ទះ​របស់​ឈ្មោះ ចាន់ ហូត ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ធ្វើ​ពី​ឈើ ដែល​មាន​ទំហំ​១២​ម៉​x១៥​ម៉ែត្រ ឆេះ​អស់ទាំង​ស្រុង​ដោយឡែក​ផ្ទះ​របស់​ឈ្មោះ ហេង កុម្ភៈ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ត្រូវ​ឆេះ​រោល​ៗ ប៉ុន្តែ​ពុំ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។

បើ​តាម​អ្នក​ភូមិ​បាន​និយាយ​ថា ម្ចាស់ផ្ទះ​បង្កហេតុ បាន​ប្រើប្រាស​ចង្ក្រានហ្គាស​ដាំបាយ តែ​ធ្វេសប្រហែស​ទើប​បង្ក​ឲ្យ​មាន​អគ្គី​ភ័យ​នេះ​កើតឡើង ។

ប្រភព​បាន​បញ្ជាក់​ថា ដំបូង​គេ​ឮ​សំឡេង​ផ្ទុះ​កំប៉ុង​ហ្គា​ស​នៅ​ក្នុង​ផ្ទុះ ភ្លាម​ៗ​នោះ​ស្រាប់តែ​មាន​ផ្សែង និង​អណ្ដាតភ្លើង​ឆាបឆេះ​ពេញ​ផ្ទះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។

អ្នក​ភូមិ​បាន​ប្រឹងប្រែង​ជួយ​សង្គ្រោះ​មុន​ពេល​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​សមត្ថកិច្ច​មក​ដល់ តែ​អណ្ដាតភ្លើង​ឆេះ​រាលដាល​កាន់តែ​ខ្លាំង ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ និង​អ្នក​ភូមិ​ជួយ​រំដោះ​ទ្រព្យសម្បត្តិ​បាន​តិចតួច​បំផុត ។

លោក គឹ​ម ប៊ុ​ន​ធឿ​ន បាន​និយាយ​ថា រថយន្ត​ពន្លត់អគ្គីភ័យ​សមត្ថកិច្ច​រហូត​ដល់​ទៅ​ចំនួន​០៥​គ្រឿង​បាន​ជួយ​អន្តរា​គន៍ ។ ប៉ុន្តែ​អគ្គី​ភ័យ​បាន​លេប​អស់​ផ្ទះ​០២​ខ្នង​ទៅ​ហើយ រីឯ​០១​ខ្នង​ទៀត​ត្រូវ​បាន​បាញ់​ទឹក​បង្កា​ទាន់​ពេលវេលា ។

លោក​បាន​បញ្ជាក់​ថា «​អគ្គី​ភ័យ​នេះ​បាន​កើតឡើង ដោយសារ​ការ​ធ្វេសប្រហែស​ពេល​ម្ចាស់ផ្ទះ​បង្ក​ដាំបាយ​ទុក​ចោល ។ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ពី​ទំហំ​នៃ​ការ​ខាតបង់​ទ្រព្យសម្បត្តិ​របស់​ម្ចាស់​ទាំងនេះ​នៅឡើយ​ទេ ព្រោះ​ពេល​នេះ​មន្ត្រី​ជំនាញ​កំ​ពូ​ង​ចុះ​សួរនាំ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ