ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ ​M&V ក្រុង​កំពង់ឆ្នាំង ធ្វើ​តវ៉ា​ជម្រុញ​ឲ្យ​ក្រុមហ៊ុន​គោរព​លក្ខខណ្ឌ​ការងារ

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ កម្មករ កម្មការិនី រោងចក្រ​M&V ខេត្តកំពង់ឆ្នាំង ប្រមាណ​៥០០​នាក់​នៅ​ក្នុង​ចំណោម​កម្មករ សរុប​ជាង​៣​នាក់ បាន​តវ៉ា​សុំ​ទាមទារ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន

ខេត្តកំពង់ឆ្នាំង ៖ កម្មករ កម្មការិនី រោងចក្រ​M&V ខេត្តកំពង់ឆ្នាំង ប្រមាណ​៥០០​នាក់​នៅ​ក្នុង​ចំណោម​កម្មករ សរុប​ជាង​៣​នាក់ បាន​តវ៉ា​សុំ​ទាមទារ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​គោរព​កិច្ចព្រមព្រៀង​ស្តី​អំពី​លក្ខខណ្ឌ​ការងារ​ចំនួន​ចំនួន​១៥​ចំណុច​ឲ្យ​ដល់​កម្មករ ។  កូដកម្ម​មិន​ចូល​ធ្វើការ​របស់​កម្មករ​ខាងលើ​បាន​ធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៦ នៅ​មុខ​រោងចក្រ​ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​ខេត្តកំពង់ឆ្នាំង ។

ក្នុង​លិខិត​សំណូមពរ នៃ​លក្ខខណ្ឌ​ការងារ​ដែល​កម្មករ កម្មការិនី​រោងចក្រ M&V​ធ្វើការ​តវ៉ា ទាំង​១៥​ចំណុច រួម​មាន ១.​ចំពោះ​កម្មករ​ដែល​ក្រុមហ៊ុន​បាន​សម្រេច​ធ្វើការ​កាត់​រំសាយ​ពី​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ ២០១៥ ក្រុមហ៊ុន​ត្រូវ​ទទួលយក​ពួ​គគាត់​មក​ធ្វើការ​វិញ កម្មករ​ពេញ​សិទ្ធ​ដែល​ចុះ​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៥​ជាមួយ​សហជីព​និ​យោ​ជិ​ក​កម្មករ​កម្ពុជា សហជីព​កម្មករ​កម្ពុជា និង​សហជីព​កម្មករ​កម្ពុជា​អាស៊ាន​។ ២.​ក្រុមហ៊ុន​មិន​ត្រូវ​កាត់​លុយ​ជំនាញ​ពី​បុគ្គលិក​ដែល​គាត់​បាន​សុំ​ច្បាប់​លើស​ពី​៣​ថ្ងៃ​ឡើង​ទៅ​ឡើយ ។  ៣.​កម្មករ​ស្នើ​សុំ​លុយ​បាយ​បន្ថែម​ម៉ោង​១​ដុល្លា​ទៀត ។ ៤.​ចំពោះ​កម្មករ​ផ្នែក​ពីងពាង​ទឹក​ស្នើ​សុំ​ភាគី​ខាង​ក្រុមហ៊ុន​ផ្តល់​លុយ​លើកទឹកចិត្ត​ដល់​ពួ​គគាត់ ។ ៥.​ចំពោះ​កម្មករ​ស្រេះ​ឡេវ វ៉ៃ​ឡេវ សុំ​ឲ្យ​ប្រធាន​ផ្នែក​រៀបចំ​កម្មករ​ឲ្យ​មក​ស៊ី​បុ​ង​វិញ ។ ៦.​ចំពោះ​ប្រធាន​ផ្នែក​គ្រប់គ្រង​អាគារ​ទាំងអស់ មិន​ត្រូវ​រើសអើង​កម្មករ​ដែល​មក​ជួយ​ផ្នែក​គាត់​ឡើយ ។ ៧.​ក្រុមហ៊ុន​ត្រូវ​ដក​មនុស្ស​៤​នាក់​ចេញ​ដែល​មិន​គោរព កិច្ចព្រមព្រៀង​ជាមួយ​សហជីព ។ ៨.​ក្រុមហ៊ុន​ត្រូវ​បើកប្រាក់​រំលឹក​ឲ្យ​កម្មករ ដែល​បាន​ឈប់​ពី​ការងារ កាលពី​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៦ កន្លង​ទៅ​ឲ្យ​បាន​ស្មើគ្នា ៩.​ចំពោះ​កម្មរ​ផ្នែក​ស្វ​យ័​ប្រវត្តិ កុំព្យូទ័រ អាគារ​L​ខាងលើ មិន​ត្រូវ​បង្ខំ​ឲ្យ​កម្មករ​កាន់​៨​ម៉ាស៊ីន​ឡើយ​។ ១០.​អាគារ​G ក្រុមហ៊ុន​មិន​ត្រូវ​យក ប្រធាន​ផ្នែក​គ្មាន​បទ​ពិសោធន៍​មក​ធ្វើការ​ទេ . ១១.​កម្មករ​ស្នើ​សុំ​លុយ​១​ដុល្លា បន្ថែម​ទៀត​សម្រាប់​អាហារ ថ្ងៃត្រង់​មួយ​អាទិត្យ​បើក​ម្តង ។ ១២.​ចំពោះ​កម្មករ​បណ្តែត​ក្រុមហ៊ុន​ត្រូវ​កំណត់​បើក​ប្រាក់ខែ​អោយ បាន​ទៀងទាត់​មិន​ឲ្យ​លើស​ពី​២៤​ម៉ោង ក្រោយ​ពី​ពួ​គគាត់​បាន​ឈប់ ។ ១៣.​ចំពោះ​កម្មករ​ដែល​មិន​បាន​មក​ធ្វើការ ថ្ងៃ​បុណ្យ ក្រុមហ៊ុន​មិន​ត្រូវ​រើសអើង​ពួ​គគាត់​ធ្វើការ​ថ្ងៃអាទិត្យ​នោះ​ឡើយ ។ ១៤.​សុំ​ឲ្យ​ក្រុមហ៊ុន​រៀប ចំ​បន្ទប់​១ សមរម្យ​មាន​តុ​កៅអី​សម្រាប់​តំណាង​កម្មករ​ប្រជុំ​១​ស​ប្តា​ហ៍​២​ម៉ោង ។ ១៥.​ចំពោះ​កម្មករ បណ្តែត ក្រុមហ៊ុន​ត្រូវ​អនុវត្តន៍​ដូច​កម្មករ​ពេញ​សិទ្ធ ។ 

លោក សោម ស៊ី​ណាត អនុប្រធាន​មន្ទី​ការងារ​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា កន្លង​ទៅ​នេះ​ខាង​មន្ទីរ​របស់​លោក បាន​ធ្វើការ​ផ្សះផ្សារ​២​ដង​ហើយ លើ​ការ​ស្នើ​សុំ​របស់​កម្មករ មាន​តែ​ប៉ុន្មាន​ចំណុច​ទេ តែ​ខាង​កម្មករ​មិន​ទទួលយក​។ លោក​ក៏​បាន​បញ្ជូន​ទៅ​ក្រុម​អាជ្ញាកណ្តាល ដើម្បី ធ្វើការ​ដោះស្រាយ​តែ​មក​ដល់​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៦ ក៏​កើត​មានការ​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី​មួយ​ថ្មី​ទៀត ហើយ​ការ​តវ៉ា​រហូត​ដល់​ទៅ​១៥​ចំណុច ។

ចំពោះ​កម្មក កម្ម​ការ​នី ក្នុង​រោងចក្រ​M&V ប្រមាណ​ជាង​៣ ២០០​នាក់ កំពុងធ្វើការ ។ ទោះ​យ៉ាងណា​រឿង​នេះ មន្ទីរ​ការងារ​ខេត្ត និង​ភាគី​ក្រុមហ៊ុន នឹង​ព្យាយាម​ធ្វើការ​សម្របសម្រួល ឲ្យ​ភាគី​ទាំងអស់ ស្រុះស្រួល​គ្នា​ទទួល​បាន​យក​ទាំង​សងខាង​គឺ​ក្នុង​នោះ​មាន​សហជីព​៣ កំពុង​នៅ​ជាមួយ​កម្មករ​ធ្វើ​កូដកម្ម គឺ​មាន  សហជីព​និ​យោ​ជិ​ក​កម្មករ​កម្ពុជា សហជីព​ឥទ្ធិពល​កម្មករ​កម្ពុជា  និង​សហជីព​កម្មករ​កម្ពុជា​អាស៊ាន ៕