ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ និង​គ្រួសារ​សប្បុរសជន​រួម​គ្នា​ចែក​អំណោយ​ដល់​ពលរដ្ឋ​ក្រីក្រ

4 ខែ មុន
  • បន្ទាយមានជ័យ

ពលរដ្ឋ​ក្រីក្រ​ចំនួន​៥០​គ្រួសារ នៅ​ក្នុងភូមិ​ថ្មី ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ា​ឡៃ បាន​ទទួល​អំណោយ​ពី​អាជ្ញាធរ​ស្រុក​ម៉ា​ឡៃ និង

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋ​ក្រីក្រ​ចំនួន​៥០​គ្រួសារ នៅ​ក្នុងភូមិ​ថ្មី ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ា​ឡៃ បាន​ទទួល​អំណោយ​ពី​អាជ្ញាធរ​ស្រុក​ម៉ា​ឡៃ និង​គ្រួសារ​សប្បុរស​មួយ​ជា​អគ្គនាយក​ក្រុមហ៊ុន រ​ដ្ឋា​រី​វើក​ត្រេ​ឌី​ង​(​ឯក​) នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២២​។

ពិធី​ចែក​អំណោយ​ដល់​គ្រួសារ​ក្រីក្រ​នេះ គេ​ឃើញ​ដឹកនាំ​ដោយ​លោក ស្វាយ ជា អភិបាល​នៃ​គណៈ​អភិបាលស្រុក​ម៉ា​ឡៃ​, អាជ្ញាធរ​ឃុំ និង​ភូមិ ជា​ពិសេស​គ្រួសារ​សប្បុរស គឺ​លោក ស្រេង រ​ដ្ឋា​ជា​អគ្គនាយក​ក្រុមហ៊ុន និង​ភរិយា​។ ហើយ​ក្នុង​១​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​១០​គីឡូក្រាម​, ទឹក​សុទ្ធ​១​យួរ​, សា​រ៉ុ​ង​១ និង​ថវិកា​ចំនួន​២​ម៉ឺន​រៀល​ផង​ដែរ​។

បើ​តាម​លោក ប៉ុក គី​ម​ជំទប់​ទី​២ ឃុំ​អូរ​ស្រឡៅ បាន​ប្រាប់​កោះសន្តិភាព​ថា គ្រួសារ​សប្បុរស​មួយ​នេះ មិន​ត្រឹមតែ​បាន​ចំណាយ​ថវិកា​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ គឺ​គ្រួសារ​មួយ​នេះ កន្លង​ទៅ​ថ្មី​ៗ​ថែម​ទាំង​បាន​ជួយ​អភិវឌ្ឍន៍​ផ្លូវ​ក្នុងភូមិ​កើតហេតុ ១​ខ្សែ ដោយ​ចាក់​ថ្ម​មិច​ប្រវែង​ជាង​២០០​ម៉ែត្រ ដែល​ពី​មុន​អ្នក​ភូមិ​តែងតែ​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ឡើង​មក​ផ្លូវជាតិ​ទៀត​ផង​។

លោក ស្វាយ ជា អភិបាល​នៃ​គណៈ​អភិបាលស្រុក​ម៉ា​ឡៃ បាន​ថ្លែងអំណរគុណ​ដល់​គ្រួសារ​សប្បុរសជន​ខាងលើ ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​រួមចំណែក​ជាមួយ​អាជ្ញាធរ​ជួយ​ជា​អំណោយ និង​ផ្លូវ​១​ខ្សែ​សម្រួល​ដល់​ការ​លំបាក ក៏​ដូច​ជា​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រាជរដ្ឋាភិបាល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture