ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាច់លុយទិញបាយ ៣ថ្ងៃ បុរសម្នាក់ ក្លាយជាចោរ គាស់ផ្ទះ​ យកដែកលក់អេតចាយ​

4 ខែ មុន
  • កណ្តាល

កណ្តាល៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាលួចយ៉ាងសកម្ម និងធ្លាប់ជាប់ពន្ធនាគារម្ដងរួចមកហើយនោះ ​ត្រូវបានសមត្ថកិច្ច​នគរបាលក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួនបានម្ដងទៀត ដោយជនសង្ស័យ បានធ្វើសកម្មភាពលួចទ្រព្យអ្នកដទៃ។ ជនសង្ស័យ ឆ្លើយថា…

កណ្តាល៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាលួចយ៉ាងសកម្ម និងធ្លាប់ជាប់ពន្ធនាគារម្ដងរួចមកហើយនោះ ​ត្រូវបានសមត្ថកិច្ច​នគរបាលក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួនបានម្ដងទៀត ដោយជនសង្ស័យ បានធ្វើសកម្មភាពលួចទ្រព្យអ្នកដទៃ។ ជនសង្ស័យ ឆ្លើយថា ដោយសារអត់លុយទិញបាយហូបចំនួនបីថ្ងៃហើយ ទើបលួចគាស់ផ្ទះគេ​​។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី​៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១១ និង ៣០នាទី នៅចំណុចផ្ទះទុកចោល ក្នុងភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នគរបាលបាន​អោយដឹងថា ជនសង្ស័យ ឈ្មោះ កែវ យ៉ត ហៅម៉ៅ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅម្តុំវាលខ្សាច់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបររើសអេតចាយ។

ជនសង្ស័យ ធ្លាប់ជាប់ពន្ធនាគារចំនួន ១ឆ្នាំ ក្នុង​ករណីប៉ុនប៉ងលួច។ កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យ បានដើរចូល​ទៅ​ក្នុងដីឡូដ៍ទំនេរ មានផ្ទះទុកចោល គ្មានមនុស្សនៅ បន្ទាប់មក បានលួចគាស់បានដែកចម្រឹងទ្វារ និងសន្លឹកទា្វរ បាន ៣ផ្ទាំង និងកំទេចដែកមួយចំនួន ហើយបានលីចេញមកក្រៅ ក៏បានជួបកម្លាំងប៉ុស្តិ៍តាខ្មៅ កំពុងល្បាត ហៅសាកសួរ រួចបញ្ជូនមកកាន់​អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចាត់ការតាមនីតិវិធីតែម្តង​។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយថា ខ្លួន​ពិតជាបានចូលទៅលួចដែកទ្វារ នៅផ្ទះទុកចោលគ្មានមនុស្សនៅ​ខាងលើ ប្រាកដមែន ដើម្បីយកដែក ទៅលក់អោយអេតចាយ យកលុយទិញបាយហូប ព្រោះអត់បាយបីថ្ងៃហើយ។ ជន​សង្ស័យ ត្រូវបាន​ឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង តាមនីតិវិធីច្បាប់៕ ឆ ដា

Picture
Picture
Picture