ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​រៀល​ចាញ់​កម្លាំង​លុយ​អឺ​រ៉ូ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ចាញ់​ប្រៀប​ប្រាក់​អឺ​រ៉ូ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៦ ខែមករា ឆ្នាំ ២០២២…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ចាញ់​ប្រៀប​ប្រាក់​អឺ​រ៉ូ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៦ ខែមករា ឆ្នាំ ២០២២ នេះ​ឱ្យ​ដឹង​ថា ១ អឺ​រ៉ូ ទិញ​ចូល ៤៦០៩ រៀល ហើយ​លក់​ចេញ​រហូត​ដល់​ទៅ ៤៦៥៥ រៀល​ឯណោះ ខណៈ​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ៤៥៩៩ រៀល និង​លក់​ចេញ​តែ ៤៦៤៥ រៀល​ប៉ុណ្ណោះ ។

សម្រាប់​ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​រួម​មាន ៖ ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៧៥ រៀល​, ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៩៤២ រៀល លក់​ចេញ ២៩៧២ រៀល និង ១ យន់​ចិន ទិញ​ចូល ៦៤០ រៀល លក់​ចេញ ៦៤៧ រៀល ។

ទន្ទឹម​នេះ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៥០៩ រៀល លក់​ចេញ ៣៥៤៤ រៀល ហើយ ១០០ វុន​កូរ៉េ ទិញ​ចូល ៣៤១ រៀល លក់​ចេញ ៣៤៤ រៀល និង ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ៣០០១ រៀល លក់​ចេញ ៣០៣១ រៀល ។ ជាមួយ​គ្នា​នេះ ១ បាត​ថៃ ទិញ​ចូល ១២៣ រៀល លក់​ចេញ ១២៤ រៀល ខណៈ ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៩ រៀល លក់​ចេញ ១៨១ រៀល ៕

​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ