ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ​! រាជរដ្ឋាភិបាល​ប្រកាស​បើក​បវេសនកាល​ថ្ងៃ​ទី ១០ មក​រា​នេះ​ហើយ

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវការ​ថា បវេសនកាល​ឆ្នាំ​សិក្សា ២០២១-២០២២

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវការ​ថា បវេសនកាល​ឆ្នាំ​សិក្សា ២០២១-២០២២ នឹង​បើក​នៅ​ថ្ងៃ​ទី ១០ ខែមករា ឆ្នាំ​២០២២​។ ពោល​គឺ​នៅ​សល់​តែ​៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពិសេស​សម្តេច​បញ្ជាក់​ថា ការ​បើក​បវេសនកាល​នា​ថ្ងៃ​ច័ន្ទ ស​ប្តា​ហ៍​ក្រោយ ក៏​សម្រាប់​កុមារ​តូច​នៅ​កម្រិត​ម​ត្តេ​យ្យ​សិក្សា​ផង​ដែរ ។

«​ខ្ញុំ​បាន​អនុញ្ញាត​តាម​សំណើ ពី​រដ្ឋមន្ត្រីក្រសួង​អប់រំ ឯកឧត្តម ហង្ស​ជួន ណា​រ៉ិ​ង ឱ្យ​បើក​ថ្នាក់​ម​តេ​យ្យ​ឡើង​វិញ ពី​អាយុ ៣ ឆ្នាំ ដល់ ៥ ឆ្នាំ​» ។ នេះ​ជា​ការ​ប្រកាស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ឱកាស​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ជូន​កីឡាការិនី អ៊ុ​ក ស្រី​មុំ បន្ទាប់​ពី​ដណ្តើម​បាន​មេដាយមាស​ពិភពលោក ពី​ការ​ប្រកួត​ប៉េតង់ នៅ​ទីក្រុង​សាន់​តា​ស៊ូ​សា​ណា ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២១​នៅ​ថ្ងៃ​ទី​៥ មក​រា ឆ្នាំ​២០២២ ។ សម្តេច​តេ​ជោ បាន​ពន្យល់​ថា បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី រួម​ទាំង​ការ​បើក​សា​លាម​ត្តេ​យ្យ​សិក្សា នា​ថ្ងៃ​ទី ១០ ខែមករា នេះ គឺ​វា​សម​ល្មម​នឹង​បើក​ហើយ ព្រោះ​វ៉ាក់សាំង​បាន​ចាក់​ស្រោច ហើយ​ការ​ឆ្លង​ក្នុង​សហគមន៍​វា​ថយ ដោយសារ​វ៉ាក់សាំង​ចាក់​ស្រោច អ​ញ្ចឹ​ង​អាយុ ៣ ឆ្នាំ ៤ ឆ្នាំ បាន​ចាក់​វ៉ាក់សាំង​ការ​បារ​ជំងឺ​ផ្សេង​ៗ​ហើយ​ដែរ អ​ញ្ចឹ​ង​កំរិត នៃ​ការ​ឆ្លង​តិចតួច ពិសេស​គឺ​គ្មាន​ការ​ឆ្លង​ក្នុង​សហគមន៍​ផង​ដែរ ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បន្ត​ថា «​អ៊ីចឹង សុំ​ឱ្យ​អាណាព្យាបាល មាតា បិតា គឺ យក​កូនចៅ​ទៅ​ដាក់​នៅ​ម​ត្តេ​យ្យ​… បាន​រៀន​ផង បាន​ទទួល​ការ​ថែទាំ​ផង ហើយ​ឪពុក​-​ម្តាយ​បាន​ទៅ​ធ្វើការ ។ នេះ​ជា​ការ​ជូនដំណឹង​១​ដល់​ប្រជាពលរដ្ឋ​ទូទៅ អំពី​ការ​បើក​សាលារៀន​» ។ សម្តេច​ក៏​បាន​ផ្តាំ​ថា «​ចៅ​ៗ​ទាំងឡាយ ដែល​ត្រៀម​ចូល​សាលា ថ្ងៃ​ទី ១០ (​មក​រា​) ឥឡូវ​ថ្ងៃនេះ គឺ​ថ្ងៃ​ទី ៥ ហើយ សល់​តែ​៥ ថ្ងៃ​ទៀត​ទេ គឺ​ចាប់ផ្តើម​ចូល​សាលា ក្នុង​នោះ​រាប់​ទាំង​ចៅ​ៗ​តូច​ៗ ដែល​ត្រូវ​ចូល​ម​ត្តេ​យ្យ​ផង​ដែរ​» ។

«​ខ្ញុំ​សុំ​និយាយ​នៅ​ថ្ងៃនេះ​តែ​ម្តង​ថា ថ្ងៃ​ទី ១០ ខែមករា គឺ ៥ ថ្ងៃ​ខាង​មុខ​នេះ គឺជា​ថ្ងៃ​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០២១-២០២២ ជាមួយនឹង​ការ​បើ​កម​ត្តេ​យ្យ​សិក្សា ដេ​ល​មាន​អាយុ ៣ ទៅ ៥ ឆ្នាំ​» ។ សម្តេច​បញ្ជាក់​ជា​ថ្មី​ម្តងទៀត និង​បាន​អំពាវនាវ​ក៏​ដូច​ជា​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​លំដាប់ថ្នាក់​ឱ្យ​ប្រយ័ត្ន​ឱ្យ​មែនទែន រឿង​វីរុស​បំប្លែង​ថ្មី ប្រភេទ «​អូ​មី​ក្រុង​» ។

ជាមួយនឹង​ការ​ប្រកាស​បើក​បវេសនកាល​នា​ស​ប្តា​ហ៍​ក្រោយ សម្តេច​ក៏​បាន​ប្រកាស​មិន​ឱ្យ​អ្នកជំងឺ​កូ​វី​ដ​-១៩ ប្រភេទ​អូ​មី​ក្រុង​ធ្វើការ​ព្យាបាល​នៅ​តាម​ផ្ទះ​បាន​នោះ​ទេ ទោះ​ស្ថិត​នៅ​ក្នុង​ឋានៈ​អ្វី​ក៏​ដោយ គឺ​ដាច់ខាត​ត្រូវ​ព្យាបាល​នៅ​មន្ទីរពេទ្យ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជាយថាហេតុ​ណាមួយ​ចូល​ក្នុង​សហគមន៍​ដែល​អាច​ធ្វើ​ឱ្យ​កម្ពុជា​អាច​វិល​ទៅ​រក​ភាព​ថយក្រោយ ឈាន​ដល់​ការ​បិទ​ប្រទេស​នោះ ៕

Picture
Picture
(រូបតំណាង)
Picture
Picture
(រូបតំណាង)
Picture
(រូបតំណាង)
Picture
(រូបតំណាង)
Picture
(រូបតំណាង)
Picture
(រូបតំណាង)
Picture
(រូបតំណាង)