រាជធានីភ្នំពេញ ៖ សព្វថ្ងៃអ្នកទិញឧបករណ៍ស្តាប់សំឡេង ឬ headphone មានតម្លៃចាប់ពី ៥០ ដុល្លារអាមេរិកឡើងទៅអាចទិញបានកាសមានគុណភាពល្អហើយ ។ មានកាសខ្លះទៀតតម្លៃចូលដល់រាប់ពាន់ដុល្លារ អ៉ីចឹងម្ចាស់កាសទាំងនោះប្រាកដជាគិតថា វាថ្លៃហើយ ។ តែមិនដូច្នេះទេ នៅមានកាសតម្លៃរាប់សែនដុល្លារអាមេរិកឯណោះ ។
![Picture]()
កាស Focal Utopia ផលិតដោយ Tournaire បានកាន់កាប់តំណែងកំពូលនៃកាសដែលថ្លៃបំផុតនៅលើលោក ព្រោះវាមានតម្លៃរហូតដល់ ១២០,០០០ ដុល្លារអាមេរិក ដោយសារតែតួរបស់វាស្រោបមាស និងពេជ្រ ។
![Picture]()
ការរចនា និងការផលិត ត្រូវបានធ្វើឡើងដោយដៃផ្ទាល់របស់ហាងគ្រឿងអលង្ការ Philippe និង លោក Mathieu Tournaire ។ វាគឺជាការផលិតដែលមានតែមួយគត់ និងមានសញ្ញាសម្គាល់នៃ Trilogy ដែលនេះជានិមិត្តសញ្ញានៃគ្រឿងអលង្ការ Tournaire ហើយកាសមួយនេះក៏មានអត្ថន័យតំណាងឱ្យការវិវត្តនៃជីវិតផងដែរ ។
![Picture]()
និមិត្តសញ្ញាសកលនៃកាសនេះ គឺតភ្ជាប់ពីអតីតកាល មកបច្ចុប្បន្នកាល និងអនាគតកាល ដែលនិមិត្តសញ្ញាសកលនេះមានរាងជាការ៉េ និងត្រីកោណ ។ នៅលើនិមិត្តសញ្ញា Trilogy ត្រូវបានធ្វើពីមាស 18 ការ៉ាត់ ត្បូងពេជ្រសរុប 6.5 ការ៉ាត់ ៕ ប្រភព ៖ whathifi
ចែករំលែកព័តមាននេះ