ខេត្តបន្ទាយមានជ័យ ៖ មនុស្ស២នាក់បានរងរបួសធ្ងន់ធ្ងរក្នុងហេតុការណ៍ក្រឡាប់រថយន្តធ្លាក់ប្រឡាយ កើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី០៣ មករា ឆ្នាំ២០២២ ស្ថិតនៅចំណុចប្រឡាយស្ទឹងសែន ក្នុងភូមិតាគង់ ឃុំណាំតាវ ស្រុកព្រៈនេត្រ។
![Picture]()
ប្រភពបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ ត្រូវបានគេស្គាល់ ម្នាក់ឈ្មោះ នឿម ដំ ភេទប្រុស អាយុ២០ឆ្នាំ (ជាអ្នកបើកបរ និងនិងម្នាក់ទៀតឈ្មោះ នឿម និត ភេទស្រី អាយុ៣៧ឆ្នាំ ដែលរស់នៅភូមិស្មាច់ ឃុំទឹកជោ ស្រុកព្រៈនេត្រព្រៈ។
![Picture]()
មន្ត្រីនគរបាលចរាចរណ៍ស្រុកភ្នំស្រុកបានអោយដឹងថា នៅពេលគ្រោះថ្នាក់ចរាចរណ៍ខាងលើ ឈ្មោះ នឿម ដំ បានបើកបររថយន្តម៉ាក់វីកូពណ៌ស្ករតាមផ្លូវក្នុងទិសដៅពីត្បូងទៅជើង ក៏បានរេចង្កូតធ្លាក់ប្រឡាយក៏ក្រឡាប់ជាច្រើនត្រឡប់ ហើយមនុស្សត្រូវបានសង្គ្រោះភ្លាមៗ តែពួកគេស្ថិតក្នុងសភាពរបួសធ្ងន់ធ្ងរ។
![Picture]()
មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ គឺបង្កឡើងដោយខ្លួនឯង ។
![Picture]()
ចែករំលែកព័តមាននេះ