ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្មនៅណាហ្គាវើលដ៍៖ ៦នាក់ ចូលសម្រាក​នៅពន្ធនាគារ ១៤នាក់ថ្មីទៀត នាំខ្លួនទៅស្នងការ

4 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹង​ថា តំណាងអយ្យការអមសាលាដំបូង បានសម្រេចចោទប្រកាន់លើអតីត​បុគ្គលិកក្រុមហ៊ុន ណាហ្គា…

រាជធានីភ្នំពេញ​៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹង​ថា តំណាងអយ្យការអមសាលាដំបូង បានសម្រេចចោទប្រកាន់លើអតីត​បុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៍ ដែលដឹកនាំធ្វើ​បាតុកម្ម​ខុសច្បាប់ ចំនួន ៩នាក់ ពីបទ.ញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ ក្នុងចំណោមមនុស្ស៩ នាក់នោះ កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នេះ លោក សេង ហៀង ព្រះរាជអា​ជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរ​ ចំនួន ៦​នាក់ សុទ្ធតែជានារី​។

លោក ប្លង់ សុផល បន្តថា ក្រោយពីសាកសួរ តំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការ និងបានចាត់បញ្ជូន​ទៅចៅក្រមស៊ើបសួរ ទើបសំណុំរឿង បានដំណើរការសាកសួរ រហូតដល់ម៉ោងជាង ៧យប់ ថ្ងៃទី៣មករានេះ ទើបចប់ រួចចៅក្រមសម្រេចឃុំខ្លួនជនសង្ស័យទាំង ៦នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។ ជនជាប់សង្ស័យទាំង ៦នាក់នោះ រួមមាន៖

១.ឈ្មោះ​ ឈឹម សុខន ភេទស្រី អាយុ៤១ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនណាហ្វាវើលដ៍ ស្នាក់នៅផ្ទះលេ៣៥z ផ្លូវលេខ៣៨៦ ភូមិ៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ​។

២.ឈ្មោះ វី សុវណ្ណឌី ភេទស្រី អាយុ ៤១​ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ អាស័យដ្ឋានស្នាក់នៅភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

៣.ឈ្មោះ សុន ស្រីពេជ្រ ភេទស្រី អាយុ ៣១​ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ស្នាក់នៅផ្ទះលេខ១៧អឺ២ ផ្លូវលេខ១៤០ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានភ្នំពេញ ។

៤.ឈ្មោះ ហៃ សុភាព ភេទស្រី អាយុ ៥៦​ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ស្នាក់នៅផ្ទះលេខ៥២ ផ្លូវលេខ៥១BT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

៥.ឈ្មោះ ឃ្លាំង សុបិន្ទ ភេទស្រី អាយុ ៤២​ឆ្នាំ មុខរបរ បុគ្គលិក ណាហ្គាវើលដ៍ ស្នាក់នៅផ្ទះលេខ០៨z សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

៦.ឈ្មោះ ទូច សិរីមាស ភេទស្រី អាយុ ៣០​ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ស្នាក់នៅផ្ទះលេខ០៤ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

នាព្រឹកថ្ងៃទី៣ ខែមករានេះ គេបានសង្កេតឃើញ​មានបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ និងអ្នកគាំទ្រប្រមាណ ៣០នាក់ បាននាំគ្នា ទៅឈរមុខបរិវេណសាលាដំបូង ដើម្បីតាមដានដំណើរនៃការសាកសួររបស់ស្ថានតុលាការ ទៅលើក្រុមអ្នកជាប់ពាក់ព័ន្ធដឹកនាំបាតុកម្ម ៦នាក់។ ប៉ុន្តែពួកគាត់ មិនបានធ្វើសកម្មភាពអ្វីដែលគួរឲ្យកត់សម្គាល់នោះទេ។

ក្នុងពេល​តុលាការសម្រេចចេញដីកាឃុំខ្លួន បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ទាំង ៦​នាក់នោះ កាលពីរសៀលថ្ងៃដដែលនេះ សមត្តកិច្ចនគរបាល បានឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ចំនួន ១៤នាក់ទៀត ក្នុងនោះ មានបុរសម្នាក់ នាំទៅកាន់ស្នងកាដ្ឋាននគរបាលរាជានីភ្នំពេញ។ បុគ្គលិកទាំងអស់នោះ ក៏ត្រូវរងនូវការចោទប្រកាន់ពីបទ.ញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ពួកគេ ក៏អាចនឹងត្រូវបញ្ជូន​ទៅសាលាដំបូងរាជធានីភ្នំពេញ ដូចស្ត្រីបាតុករ ៦នាក់ ដែលតុលាការ ចោទប្រកាន់ និងសម្រេច​ឃុំខ្លួន នៅពន្ធនាគារដែរ៕ ឃឹម ប៊ុនណាក់

Picture
Picture
Picture