ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​បរទេស​ម្នាក់ ធ្លាក់​ពីលើ​អគារ​ខុន​ដូ YEUTAI GROUP ជាន់​ទី​៣៩ ដោយ​មិនដឹង​មូលហេតុ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ ស្ត្រី​ជា​ជនបរទេស​ម្នាក់ វ័យ​ជាង ២០​ឆ្នាំ ដោយ​មិនដឹង​ជា​ជន​ជាតិចិន ឬ​ជនជាតិ​វៀតណាម​ឡើយ បាន​ធ្លាក់​ពីលើ​ជាន់​ទី​៣៩ នៃ​អគារ​ខុន​ដូ YEUTAI GROUPP​។…

​ភ្នំពេញ​៖ ស្ត្រី​ជា​ជនបរទេស​ម្នាក់ វ័យ​ជាង ២០​ឆ្នាំ ដោយ​មិនដឹង​ជា​ជន​ជាតិចិន ឬ​ជនជាតិ​វៀតណាម​ឡើយ បាន​ធ្លាក់​ពីលើ​ជាន់​ទី​៣៩ នៃ​អគារ​ខុន​ដូ YEUTAI GROUPP​។ មិនទាន់មាន​អ្នកណាម្នាក់ បានដឹង​ពី​មូលហេតុ​អ្វី​នៃ​រឿងនេះ​ឡើយ​? តែមាន​អ្នកខ្លះ បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ​នាង​អង្គុយ​ផឹកស្រា​បៀរ​ម្នាក់ឯង អស់​ជាច្រើន​ដប ហើយក៏​ស្រាប់តែ​លោត​ពីលើ​អគារ​តែម្តង ដោយ​គេ​ដេញចាប់​ដែរ តែ​ចាប់​មិនទាន់​។​

​ករណីនេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ០៤  និង ១៥​នាទី​ល្ងាច ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​ខាងមុខ​អគារ​ខុន​ដូ YEUTAI GROUP ស្ថិតនៅ​ខាងជើង​ស្ពាន​អាកាស​ក្បាលថ្នល់ តាម​មហាវិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​ប្រភពព័ត៌មាន​ពី​នគរបាល បាន​ប្រាប់​ឱ្យដឹងថា មាន​គេ​រាយការណ៍​ថា មាន​ស្ត្រី​ម្នាក់ បាន​ធ្លាក់​ពី​បន្ទប់​លេខ D ២៥០៣ ជាន់​ទី​៣៩ នៅ​អគារ​ខុន​ដូ ឈ្មោះ YEUTAI GROUP​។ ភ្លាមនោះ កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​ទន្លេបាសាក់ និង​ខណ្ឌចំការមន បាន​ចុះ​មកដល់​កន្លែងកើតហេតុ ក៏បាន​ប្រទះឃើញ​ស្ត្រី ជា​ជនបរទេស​ម្នាក់ ដេក​ស្លា​.​ប់​ផ្កាប់មុខ ក្នុង​ថ្លុកឈាម នៅលើ​ផ្លូវ​មុខ​អគារ​ខុន​ដូ​។ កងកម្លាំង​សមត្ថកិច្ច ក៏បាន​សហការ​ជាមួយនឹង​កម្លាំង​ការិយាល័យ​នគរបាល​ជំនាញ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​នៃ​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​។​

​តាម​ប្រភព​ដដែល ស្ត្រី​ជា​ជនបរទេស ដែល​ធ្លាក់​ពីលើ​ជាន់​ទី​៣៩ នៃ​អគារ​ខុន​ដូ YEUTAI GROUP នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ឡើយ ហើយក៏​នៅ​មិនទាន់​ដឹងថា នាង​ជា​ជនជាតិ​ចិន ឬក៏​ជា​ជនជាតិ​វៀតណាម ឲ្យ​ច្បាស់​នៅឡើយ​?

​តែបើ​តាម​ការអះអាងរ​បស់​បុគ្គលិក​បម្រើការ​ងារ នៅក្នុង​អគារ​ខុន​ដូ​ខាងលើ មុនពេល​កើតហេតុ គេ​បានឃើញ​នាង​អង្គុយ​ផឹកស្រា​បៀរ​អស់​ជាច្រើន​ដប និង​ជក់បារី នៅលើ​រានហាល​ខាងមុខ​បន្ទប់​លេខ D២៥០៣ ជាន់​ទី​៣៩ ម្នាក់ឯង​។ លុះ​ទំនងជា​ដល់ពេល​នាង​ស្រវឹង ក៏​ស្រាប់តែ​នាង ដើរ​ឡើងទៅ​លោត​ស​ម្លា​.​ប់​ខ្លួន​តែម្តង ដោយមាន​អ្នក​ដេញចាប់​ដែរ តែ​ចាប់​មិនទាន់​។​

​បុរស​ជា​សន្តិសុខ​ម្នាក់ បានឱ្យដឹងថា មុនពេល​កើតហេតុ ខណៈដែល​រួប​គាត់ កំពុងតែ​អង្គុយ​យាម​នៅខាងមុខ​ហាង​មួយកន្លែង ក្បែរ​កន្លែងកើតហេតុ ក៏​ស្រាប់តែ​ឮ​សំឡេង លាន់​តែ «​ខ្ពុក​» ដោយ​ស្មានតែ​សំឡេង​កា​តុង​ធ្លាក់ ហើយក៏​បានរ​ត់ទៅ​មើល ទើបបាន​ដឹងថា មនុស្ស និង​បង្ក​ការភ្ញាក់ផ្អើល កើតឡើង និង​មាន​សមត្ថកិច្ច​ជាច្រើន បាន​ចុះ​មកដល់​ផងដែរ​។​

​ក្រោយពេល​កើតហេតុ កម្លាំង​នគរបាល​ខណ្ឌចំការមន សហការ​ជាមួយនឹង​កម្លាំង​ការិយាល័យ​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចុះមក​ត្រួតពិនិត្យ​កន្លែងកើតហេតុ នៅ​អាគារ​ខន​ដូ YEUTAI GROUP និង​ពិនិត្យ​សាកសព​នារី ជា​ជនបរទេស​រងគ្រោះ ដើម្បីអោយ​បានដឹងថា តើ​នាង​ធ្លាក់​ពីលើ​អគារ ឬក៏​លោត​ធ្វើ​អត្ត​ឃា​ .​ត​ស​ម្លា​.​ប់​ខ្លួនឯង​។ តែ​ភ្លាមៗ មិនមាន​អ្នកណា បានដឹង​អំពី​មូលហេតុ​អ្វី​ទេ​? ហើយ​សមត្ថកិច្ច ក៏​កំពុងតែធ្វើការ​ស្រាវជ្រាវ​ថា នាង​ជា​ជនជាតិ​ចិន ឬ​ជា​ជនជាតិ​វៀតណាម អោយបាន​ច្បាស់​ដែរ​? និង​កំពុងតែធ្វើការ​ស្រាវជ្រាវ រក​សាច់ញាតិ​ជនរងគ្រោះ​ផងដែរ​៕ ភី ផល​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ