ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ស្ថាបនា​បាន​ជាង​៧០%​សម្រាប់​ដំណាក់កាល​ទី​១

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​រាជរដ្ឋាភិបាល​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​១២ មេ​សា​២០១៣​នោះ ពេល​នេះ​ស្ថាបនា​បាន​ជាង​៧០%​ហើយ​សម្រាប់​ដំណាក់កាល​ទី​១ ក្រុមការងារ​កំពុង​ជំរុញ​

រាជធានី​ភ្នំពេញ ៖​ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​រាជរដ្ឋាភិបាល​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​១២ មេ​សា​២០១៣​នោះ ពេល​នេះ​ស្ថាបនា​បាន​ជាង​៧០%​ហើយ​សម្រាប់​ដំណាក់កាល​ទី​១ ក្រុមការងារ​កំពុង​ជំរុញ​ឲ្យ​រួចរាល់​ចុងឆ្នាំ​២០១៦ និង បញ្ចប់​ទាំងស្រុង​នៅ​ឆ្នាំ​២០២០ ដើម្បី​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣ ។

អគ្គលេខាធិការ​ជាតិ​អូ​ឡាំ​ពិ​ក លោក​វ៉ា​ត់ ចំរើន បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​សាងសង់​មូលដ្ឋាន​គ្រឹះ​បាន​ជាង​៧០%​ហើយ ក្នុង​នោះ​មាន​កន្លែង​មណ្ឌល​កីឡាហែលទឹក កន្លែង​ស្នាក់​នៅ​របស់​កីឡាករ គេ​ហៅ​ថា​ភូមិ​កីឡា និង​កំពុង​ជំរុញ​ការ​សាងសង់​ជា​បន្តបន្ទាប់​ទៀត ។

លោក​បន្ត​ថា​ការ​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ​មាន​៣​ដំណាក់កាល គឺ​ដំណាក់កាល​ទី​១ មាន​រយៈពេល​៤​ឆ្នាំ ទី​២​មាន​៤​ឆ្នាំ និង​ដំណាក់កាល​ទី​៣​មាន​រយៈពេល​ខ្លី ដែល​ដំណាក់កាល​ចុង​ក្រោយ​នេះ គ្រាន់តែ​តុបតែង​កែ​លម្អ និង​ការងារ​សំអាត​ប៉ុណ្ណោះ ហើយ​ជា​ផែនការមេ​ធ្វើ​យ៉ាងណា​សាងសង់​ឲ្យ​ហើយ​ក្នុង​ឆ្នាំ​២០១៩ និង​២០២០ ដើម្បី​ទុក​ពេល​៣​ទៅ​៤​ឆ្នាំ​សម្រាប់​ធ្វើការ​ប្រកួត និង​ប្រើប្រាស់​សាកល្បង ។

លោក​អគ្គលេខាធិការ​ជាតិ​អូ​ឡាំ​ពិ​កបាន​ឲ្យ​ដឹង​ទៀត​ថា ការ​សាងសង់​ពហុ​កីឡដ្ឋាន​នេះ គោរព​តាម​ទស្សនទាន​បៃតង​នៃ​ចលនា​របស់​ពិភពលោក ដោយ​ទុក​៦០% សំរាប់​តំបន់​បៃតង ក្រៅពី​នោះ​ជា​សំណង់​អគារ និង​កន្លែង​ហ្វឹកហាត់ ដែល​មាន​ផ្ទៃដី​សរុប​៨៥​ហិ​កតា​។ ចំពោះ​សំណង់​អគារ​នេះ មាន​សាងសង់​ជា​កីឡដ្ឋាន​ធំ​សំរាប់​ធ្វើ​ពិធី​បើក​និង​បិទ​កីឡា​អាស៊ី​អាគ្នេយ៍​(SEAGAME-​ស៊ី​ហ្គេ​ម​) មាន​តារាង​បាល់ទាត់ អត្តពលកម្ម មណ្ឌល​កីឡាហែលទឹក មាន​កីឡដ្ឋាន​ក្នុង​សាល បាល់បោះ បាល់ទះ សី ក្រៅពី​នេះ​មាន កីឡាបាល់ទះ បាល់បោះ នៅ​ខាងក្រៅ​មាន​កន្លែង​ហ្វឹកហាត់​កីឡា​បាញ់កាំភ្លើង បាល់អោប និង​បាញ់​ធ្នូ​ជាដើម​។

លោក វ៉ា​ត់ ចំរើន​បន្ត​ថា កីឡា​មាន​ជាង​២០​ប្រភេទ អាច​ហាត់​នៅ​ក្នុង​នោះ​បាន ប៉ុន្តែ​យើង​ត្រូវ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​មាន​ប្រ​ព​ន្ធ័​ច្បាស់លាស់​ផង​ដែរ ក្នុង​នោះ​មាន​ជា​ស្រះ​ទឹក​និង​អាង ជា​ស្ថាបត្យកម្ម​ដែល​ទាញ​យក​ទស្សនទាន​ពី​អង្គរ​ផង​ដែរ ប៉ុន្តែ​ពហុ​កីឡដ្ឋាន​នេះ មិន​អាច​ទាញ​យក​ធ្វើការ​ប្រកួត​ស៊ី​ហ្គេ​ម​ទាំងអស់​ក្នុង​ឆ្នាំ​២០២៣​នោះ​បាន​ទេ គ្រាន់តែ​ជា​ចំណែក​ធំ​មួយ​ស្រូប​យក​៧០​ទៅ​៨០%​នៃ​ប្រភេទ​កីឡា​ដែល​មាននៅ​ក្នុង​ស៊ី​ហ្គេ​ម​ប៉ុណ្ណោះ នៅ​សល់​៣០​ទៅ​៤០% ត្រូវធ្វើ​នៅ​កន្លែង​ផ្សេង​ៗ​ទៀត បាន​ប្រកួត​អស់ ដូច​ជា​ស្តា​ត​ចាស់​ក៏​យើង​មានការ​រៀបចំ​ឡើង​វិញ​ឲ្យ​មាន​ស្តង់ដា ដូច​ជា​ការ​ប្រកួត​បាល់ទាត់​ជម្រុះ​បាន​ដល់​ហ្វា​យ​ណ​ល់​(Final)​បាន​ធ្វើ​នៅ​នោះ ដូច​ជា​កីឡា​លើ​ទឹក​មួយ​ចំនួន​ទៀត ដូច​ជា​អ៊ុំ​ទូក​ជាដើម យើង​រៀបចំ​នៅ​កំពត ដែល​កម្ពុជា​មាន​មជ្ឈមណ្ឌល​កីឡា​លើ​ទឹក​របស់​គណៈកម្មការ​អូ​ឡាំ​ពិ​កមួយ​នៅ​ទីនោះ និង​ប្រើប្រាស់​កន្លែង​មួយ​ចំនួន​ទៀត​របស់​វិស័យ​ឯកជន ដូច​ជា​កោះ​ពេជ្រ​ជាដើម ដែល​មាន​ដំបូល​ខ្ពស់​ៗ អាច​លេង​កីឡា​នៅ​ទីនោះ​មាន កា​រ៉ា​តេ​ដូ ឬ​បោកចម្បាប់​ជាដើម ដែល​ច្បាប់​ស៊ី​ហ្គេ​ម​គេ​ត្រូវ​ឲ្យ​មាន​យ៉ាងតិច​២២​ប្រភេទ​កីឡា​ឡើង​ទៅ ទើប​អាច​ឲ្យ​បើក​បាន ។ ដូចនេះ​យើង​ត្រូវ​ត្រៀម​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​រួចរាល់​មុន​ឆ្នាំ​២០២០ ។ ទាក់ទិន្ន​ការ​ស្ថាបនា​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​នេះ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ស្រប​ពេល​ដែល​កំណើនសេដ្ឋកិច្ច និង​កំរិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង វិ​ស​យ័​កីឡា​ជា​មុខព្រួញ​មួយ​ចាំបាច់​មានការ​អភិវឌ្ឍ ក្រោម​ចក្ខុ​វិ​ស​យ័​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ។

ពហុ​កីឡដ្ឋាន​នេះ ត្រូវ​បាន​សាងសង់​លើ​ដី​តំបន់​អភិវឌ្ឍ​ន៏​របស់​លោក​ឧ​ញ៉ា លី យ៉ុ​ង​ផាត់ មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ ក្នុង​ទំហំ​ផ្ទៃដី​ប្រមាណ ៨៥​ហិ​កតា ៕